en     km
en     km

នាយក​រង​វិទ្យុ​អាស៊ីសេរី មិនចូល​ខ្លួន​តាម​ដីកាកោះរបស់​​តុលាការ

Share

ភ្នំពេញ៖ លោកជុន ចន្ទ័បុត្រ ឈ្មោះដើម ហួត វុទ្ធី នឹងមិនបង្ហាញខ្លួនសាលាដំបូងរាជធានីភ្នំពេញទេនៅព្រឹកថ្ងៃអង្គារនេះដោយបារម្ភពីបញ្ហាសន្តិសុខ។

លោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាមួយនិយាយអំពីច្បាប់របបសារព៏ត៌មាននៅសណ្ឋាគារសាន់វេ ក្រុងភ្នំពេញ ។
លោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាមួយនិយាយអំពីច្បាប់របបសារព៏ត៌មាននៅសណ្ឋាគារសាន់វេ ក្រុងភ្នំពេញ ។

សាលាដំបូងរាជធានីភ្នំពេញបានកោះហៅនាយករងវិទ្យុអាស៊ីសេរីរូបនេះឲ្យចូលបំភ្លឺនៅថ្ងៃអង្គការនេះអំពីករណីបន្លំខ្លួនចូលក្នុងពន្ធនាគារព្រៃស ជាមួយក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីខែមុន។

វិទ្យុអាស៊ីសេរីកាលពីថ្ងៃចន្ទ័ ធ្វើសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា«នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នឹងមិនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ បន្ទាប់ពីគាត់បានធ្វើដំណើរចាកចេញពីប្រទេសនេះ កាលពីចុងសប្តាហ៍កន្លងទៅ។»

វិទ្យុដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាមេរិកដដែលចាត់ទុកថាអជ្ញាធរកម្ពុជាបានបំប្លែងសំណុំរឿងករណីលោកហួត វុទ្ធី នេះថាជា«រឿងនយោបាយនិងអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ»របស់លោកហួត វុទ្ធី  «ក្នុងចេតនាបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ» ឲ្យងាកចេញពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

លោកហួត វុទ្ធី បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃសុក្រសប្តាហ៍មុន៕

Share

Image
Image
Image