en     km
en     km

នាទីប្រវត្តិសាស្រ្ដ៖តើបងស្រីស្ដេចកន(អ្នកម្នាងកេសរបុប្ផា)មានលក្ខណៈសម្បត្តិអ្វីខ្លះ?

Share

ជារឿងធម្មតាដែលព្រះរាជាជ្រើសរើសស្នំឬអគ្គមហេសីជាស្រ្ដីដែលមានរូបសម្បត្តិផូរផង់ ដូចព្រះបាទស្រីសុគន្ធបទដែលជាសម័យស្ដេចសម័យលង្វែកបានជ្រើសរើស នាងពៅមកធ្វើជាស្នំឯក។ទោះកុលធីតារូបនេះកើតក្នុងត្រកូលកម្សត់ជាអ្នកងារ តែបុណ្យសំណាងបានមកដល់ធ្វើឱ្យព្រះរាជានាសតវត្សទី១៥នោះយកនាងមកធ្វើជាស្នំនិងលើកតម្កើងទាំងគ្រួសារឱ្យរួចផុតពីវណ្ណៈកម្មពារជាពលព្រះ។ទោះក្នុងត្រកូលកម្សត់មានចំណេះដឹងតិចតួចក្ដី ក៏ស្រ្ដីរូបនោះអាចទប់ទល់នឹង ព្យុះព្យានៃរចនាសម្ព័ន្ធនិងផ្នត់គំនិតសង្គមរបស់វណ្ណៈសក្ដិភូមិដែលមានរាជវាំងដែរមកលើខ្លួននិងក្រុមគ្រួសារដែរ។

នេះជាលក្ខណៈសម្បត្តិត្រួសៗដែលនាងពៅមានក្នុងភាពជាកូន ជាបងស្រីស្ដេចកន​ និង ជាព្រះរាជទេពី របស់ព្រះបាទស្រីសុគន្ធបទ។

ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់អ្នកប្រវត្តិសាស្រ្ដសំបូរមាណ្ណារ៉ាវិភាគពីលក្ខណៈសម្បត្តិបងស្រីស្ដេចកនតាមរយៈបទសម្ភាសកញ្ញា ពៅនិកា ដូចតទៅនេះ៖

Share

Image
Image
Image