en     km
en     km

នគរខ្មែរក្រោមរជ្ជកាលនៃព្រះបាទច័ន្ទរាជា គ្មាន ស្ដេចជ្រែករាជ្យទេ គឺមានតែវាយសៀមយកខេត្តមកវិញ

Share

ព្រះបាទ​ច័ន្ទរាជា គឺជាព្រះមហាក្សត្របានសោយរាជ្យយូរជាងគេក្នុង​ចំណោមព្រះមហាក្សត្រខ្មែរបន្ទាប់ពីព្រះអង្គ​​ដឹក​នាំវាយ​កម្ចាត់ស្ដេច​កនដែលគេចាត់ថា ស្តេចជ្រែករាជ្យ។ ព្រះ​​អង្គសោយ​រាជ្យពី​ឆ្នាំ១​៥១៦ ដល់ឆ្នាំ១៥៦៦ គឺមានរយៈពេល ​៥០ឆ្នាំ ។

ព្រះរាជាអង្គនេះហើយត្រូវបានចារក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថា ជាស្ដេចខ្លាំងពូកែនាសម័យក្រោយអង្គរ គឺបន្ទាប់ពីព្រះបាទជ័យវរ្ម័ន ទី៧ ។

ព្រះអង្គជាស្ដេចមានទសពិធរាជធម៌ និងជាស្ដេចមិនយកប្រទេសជិតខាងជាចៅហ្វាយខ្លួនឡើយហើយរជ្ជកាលរបស់ព្រះអង្គដែនដីខ្មែរកាន់តែរីកធំ និងគ្មាន ស្ដេចជ្រែករាជ្យឡើយ។

លោក នួន បូរិន ជូនសេចក្ដីអធិប្បាយ៖

កាលណាយើងរំលឹកពីព្រះបាទច័ន្ទរាជា គឺគេត្រូវនឹងទៅរកព្រះស្ដេចកនជាស្ដេចជ្រែករាជ្យ។ ស្ដេចកនបានធ្វើសឹកចម្បាំងដណ្ដើមរាជ្យពីព្រះស្រីសុគន្ធបទដែលជាបងរបស់ព្រះបាទច័ន្ទរាជាដោយធ្វើឃាតព្រះស្រីសុគន្ធបទក្នុងសមរភូមិតែម្ដង។

ស្តេច​កនមានជន្មាយុ ២៩ ឆ្នាំ បាន​ឡើង​គ្រង​រាជ្យ​មាន​នាមព្រះ​ស្រី​ជេដ្ឋា​ធិ​រាជ​រាមា​ធិបតី។

ទ្រង់​បាន​លើក​រាជ​ធានី​មក​តាំង​នៅចន្លក់​ដូន​តីបានមួយរយៈខ្លី រួច​លើក​មក​តាំង​នៅ​ភូមិ​ស្រឡប់ ជា​ទល់​ដែន ខេត្ត​ត្បូង​ភ្នំ និង​បា​ភ្នំ រាជ​ធានី​ថ្មី​នេះ​មាន​ឈ្មោះ​ថា ក្រុង​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគរ។តែស្ដេចជ្រែករាជ្យដ៏ខ្លាំងពូកែនេះ បានសោយរាជ្យទាំងអារម្មណ៍ភិតភ័យជាខ្លាំងដោយសារតែមានញតិវង្សព្រះស្រីសុគន្ធបទមួយអង្គមួយចាប់ផ្ដើមសងសឹកនិងប្រកាសធ្វើសង្រ្គាម ដើម្បីណ្ដើមរាជ្យមកគ្រប់គ្រងវិញ។ ញតិវង្សនេះហើយ គឺជាយុវជនពេញកម្លាំងខ្លាំងក្លាម្នាក់ គឺព្រះបាទច័ន្ទរាជាដែលព្រះស្រីសុគន្ធបទ​លើកជាឧបរាជរបស់ព្រះអង្គ។

ព្រះបាទ​ច័ន្ទ​រាជា ជា​ព្រះ​អនុជ នៃព្រះ​ស្រី​សុគន្ធ​បទ បិតាតែមួយមាតាទីទៃពីគ្នា។ ព្រះអង្គជាចៅរបស់ព្រះបាទពញ្ញាយ៉ាត ។ ព្រះអង្គបាន​ភៀស​ខ្លួន​ទៅ​សុំ​ជ្រក​កោន​នឹង​ស្តេច​ស្រុក​សៀម តាមការណែនាំរបស់ បងរបស់ព្រះអង្គ។

ពេល​ដឹង​ថា ​ព្រះ​រាមបាន​ត្រូវក្រុមស្តេច​កនធ្វើ​គត់​​ ទ្រង់ក៏​រក​មធ្យោបាយ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ព្រះបានត្រឡប់មកនគរខ្មែរវិញ យ៉ាងរួតរះ ដើម្បីមកកំចាត់ស្ដេចកន ។  

នៅ​ឆ្នាំ ១៥២៥ ព្រះ​ច័ន្ទ​រាជាបាន​ចាត់​ឲ្យ​ទៅ​ទិញ​កាំ​ភ្លើង​ ធំ តូច ពី​ប្រទេស​ម៉ា​ឡាយូ ដើម្បី​វាយ​ផ្តាច់​ព្រាត់ទៅទ័ពរបស់ព្រះ​ស្រី​ជេដ្ឋាឬស្ដេចកន។ ព្រះ​អង្គ ទ្រង់ដឹក​នាំ​ទ័ព​ទៅ​វាយ​បន្ទាយ​ស្រីសឈរ ឮដោយ​ផ្ទាល់​ព្រះ​អង្គដើម្បីចាប់ខ្លននិងកំទេចស្ដេចកន។សង្គ្រាមរយៈពេលជិត១០ឆ្នាំជាមួយស្ដេចកន។ ទីបំផុតព្រះអង្គកបានឈ្នះស្ដេចកន។ ព្រះបាទច័ន្ទរាជា ​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ ១៥១៦ មាន​នាម ព្រះបាទចន្ទរាជា ។ ព្រះអង្គលើក​រាជធានីមក​គង់​នៅ​ក្រុងលង្វែក។

ព្រះបាទច័ន្ទរាជា សោយរាជ្យបាន៥០ឆ្នាំរហូតសោយទិវង្គត តែរជ្ជកាលរបស់ព្រះអង្គគ្មាន ស្ដេច​ជ្រែក​រាជ្យទេគឺមានតែ វាយសៀមយកខេត្តមកវិញ

ពេល​ដែល​ដឹង​ថា ព្រះ​ច័ន្ទ​រាជាកាន់​អំណាច​ស៊ប់​នៅប្រទេស​ខ្មែរហើយ ព្រះចៅ​សៀម​ក៏​បាន​ទាម​ទារ​យក​សួយ​សារ​អាករ​ពី​ស្តេច​ប្រទេស​ខ្មែរ។តែ ព្រះ​​រាជា ពុំព្រម។ ស្ដេចសៀម​កមានកំហឹងក៏បាន​លើក​ទ័ព​មក​លុក​លុយ ខេត្ត​អង្គរ។ ព្រះ​បាទច័ន្ទរាជាក៏ បាន​លើក​ទ័ព​ខ្មែរ​ទៅ​ត​ទល់​នៅ​ត្រង់ ស្ទឹង​អង្គរ ត្រង់​ភូមិ​មួយ​ឈ្មោះ​ថា សៀម​រាប ។

ដើម្បី​ជា​ការ​សង​សឹក នៅ​ឆ្នាំ ១៥៣០ ព្រះ​ចៅ​សៀម បាន​​បញ្ជា ពញាអុង “បុត្រ​ព្រះស្រី​រាជា (១៤៦៩​ – ១៤៨៥) ក្លាយជា​បុត្រ​ធម៌​ព្រះ​ចៅ​សៀម និង​បាន​កាន់​តំណែង​ជា ចៅហ្វាយ​ខេត្ត​សុវណ្ណខាត់លោក” លើក​ទ័ព ៩ ម៉ឺន​នាក់​មក​វាយ​ខ្មែរ​ម្តង​ទៀត។ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​ទៅ​តទល់​គ្នា​នៅ ពោធិ៍សាត់។ ទ័ព​សៀម​ជើង​ទឹក ក៏​បាន​ឡើង​គោក​នៅ​ឈូង​សមុទ្រ​សៀម​ដែរ តែ​ត្រូវ​ទ័ព​ខ្មែរ​វាយ​បាក់​រត់​ខ្ចាត់​ខ្ចាយ​ទៅ។

នៅ​សម​រភូមិ​ពោធិ៍សាត់ មេទ័ព​សៀម​បាន​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​មាន ពញា​អុង ផង​ដែរ ដោយ​បានត្រូវ​ព្រួញ​ស្លាប់​លើ​ខ្នង​ដំរី។ ឯពល​ទាហាន​សៀម​ស្លាប់​អស់​ពាក់​កណ្តាល ដំរីងាប់​អស់​ជា​ច្រើន អាវុធ​យុទ្ធ​ភ័ណ្ឌ ត្រូវ​បាន​រឹប​អូស​យក​យ៉ាង​សន្ធឹក​សន្ធាប់។ ព្រះ​ច័ន្ទ​រាជា បាន​បញ្ជាឲ្យ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ពញា​អុង សាង​ព្រះ​វិហារ​បញ្ចុះ​ធាតុ រួចហើយ​ទ្រង់បាន​យាង​ចូល​បន្ទាយ​លង្វែក​វិញ។

នៅឆ្នាំ ១៥៣១ ព្រះ​ចន្ទ​រាជា​បាន​លើក​ទ័ព​ទៅ​រំដោះ​អាណា​ខេត្ត​ខាង​លិច ដែល​បាន​បាត់​បង់​ក្នុង​រាជ្យ​មុនៗ ទ្រង់​បាន​រំដោះ​យក​ខេត្ត បស្ចឹម​បុរី មក​វិញ។​ ព្រះ​ច័ន្ទ​រាជា បាន​លើក​ទ័ព​វាយ​សៀមម្ដងទៀត​នៅ​ឆ្នាំ ១៥៥៧ ដោយរំដោះ​យក​ខេត្ត ចន្ទបុរី និង​ខេត្ត​ផ្សេង​នៅ​ជិតៗ​នោះ។ ខ្មែរ​បាន​លើក​ទ័ព​វាយ​សៀម​ពីរ​លើក​ទៀត គឺ​នៅ​ឆ្នាំ ១៥៥៩ និង ១៥៦២ ហើយ​ចាប់​បាន​សៀម​ជា​ឈ្លើយ​សង្គ្រាម​ជាច្រើន នាំ​មកស្រុក​ខ្មែរ។

នៅក្នុងនគរវិញ គឺមានសន្តិភាព បរិបូរណ៍ គ្មាន ការងើបបះបោរ គឺសូម្បីតែ ក្រុមសេសសល់របស់ស្ដេចកនក៏មិនងើបឡើងដែរ។ នគរខ្មែរក្រោមការដឹកនាំរបស់ព្រះបាទច័ន្ទរាជា គ្មានស្ដេចតំបន់ណាមួយហ៊ាន ជ្រែករាជ្យឡើយ ។ ប្រជារាស្ត្រទទួលបាន សុខសន្តិភាពទាំងផ្លូវចិននិងផ្លូវកាយ សង្គមមានយុត្តិធម៌ សាសនាព្រះពុទ្ធមានការប្រតិបត្តិយ៉ាងខ្ជាប់ខ្ចួន។ នគររបស់ខ្មែរមានផ្ទៃដីកាន់តែធំ ហើយសូម្បីតែស្ដេចសៀមក៏មិនហ៊ានកំរើកចង់ប៉ុនប៉ងលេបទឹកដីខ្មែរទៀតឡើយ។

ក្នុងរាជ្យព្រះ​បរម​រាជា​មហា​ច័ន្ទ​រាជា ​​ប្រទេសកម្ពុជា​ទទួលបានភាព​រុងរឿង ហើយប្រជារាស្ត្រ រស់នៅ​ដោយសុខសាន្ត ត្បិត​ព្រះអង្គជា​ព្រះមហាក្សត្រ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ពូកែ និង​ប្រកប​ដោយ​ទសពិធរាជធម៌។​ ទ្រង់ជាព្រះមហាក្សត្រមួយព្រះអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា។ វត្តអារាមជាច្រើ​ន ទ្រង់បានបញ្ជាឱ្យសាងសង់ទាំងនៅខេត្តពោធិ៍សាត់ ឧត្ដុងក្រុងលង្វែក និងនៅលើភ្នំព្រះរាជទ្រព្យ។

មិនតែប៉ុណ្ណោះព្រះអង្គជាក្សត្រដែលយកចិត្តទុកដាក់លើគ្រប់វិស័យ ទាំងសេដ្ឋ​កិច្ច សាសនា និងអក្សរសាស្រ្ត​។លើសពីនេះទៅទៀត ព្រះអង្គ​ទ្រង់​បាន​ប្រមូល និង​សម្រិតសម្រាំង​អស់​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត ទាំង​ខាង​ផ្លូវ​លោក ទាំង​ខាង​ផ្លូវ​ធម៌ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ព្រម​ទាំង​គម្ពីរ​ដីកា ក្រាំង សាស្ត្រា ឯកសារ​ទាំងអស់ ទុក​ជា​គ្រឹះ​ព្រះ​នគរ។ ​

បើយោងតាម សៀវភៅប្រវត្តិសាស្ត្រ ត្រឹង ងា គឺព្រះបាទ ច័ន្ទរាជា គឺជាព្រះមហាក្សត្រខ្លាំងពូកែមួយ បន្ទាប់ពីសេ្ដចសម័យអង្គរ។ ព្រះអង្គជាសេ្ដចមានទសបារម៉ីខ្លាំងក្លានិងជាស្ដេច មានទសពិធរាជធម៌សម្រាប់ប្រជានុរាស្ត្រទៅ។ ជាស្ដេចមិនយកប្រទេសជិតខាងជាចៅហ្វាយខ្លួន ឡើយទោះជាព្រះអង្គធ្លាប់ភៀសខ្លួននិងច្រកកោននឹងប្រទេសនោះក៏ដោយ។

ព្រះបាទច័ន្ទរាជា ទ្រង់ជាមហាវីវៈក្សត្រដ៏ខ្លាំងក្លាទី២បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧។ទ្រង់បានធ្វើឱ្យប្រទេសខ្មែរ ក្លាយជាប្រទេសដ៏រុងរឿងជាថ្មីម្តងទៀត បន្ទាប់ពីការធ្លាក់ចុះខ្សោយ ក្រោយសម័យអង្គរ!

ព្រះបាទចន្ទរាជា​បានសោយទិវង្គត​នៅក្រុងលង្វែក​ គឺនៅឆ្នាំ ១៥៦៦ ។ព្រះអង្គបានឡើងសោយរាជ្យ រយៈពេល ៥០ឆ្នាំ ។ ចេតិយតំកល់ព្រះអដ្ឋិធាតុ របស់ព្រះអង្គ ស្ថិតនៅលើភ្នំព្រះរាជទ្រព្យ​សព្វថ្ងៃ។ នៅពេលព្រះសោយទិវង្គត បុត្រាទី២របស់ព្រះអង្គ គឺព្រះបាទព្រះបរមឥន្ទរាជាទី១ បានឡើងសោយរាជ្យបន្ត ពីព្រះបិតា​។ ស្ដេចអង្គនេះ ហើយ ជាស្ដេចស្នេហាជាតិ ដ៏ជ្រាលជ្រៅ ដូចនឹងព្រះបិតា ។ ព្រះអង្គបានបន្តពង្រីកទឹកដីថែមទៀតដោយវាយយកមួយចំនួនទៀតនគរសៀម ។នេះ​បើតាម ប្រវត្តិសាស្ត្រខ្មែរចងក្រងដោយអ្នកនិពន្ធជនជាតិបារាំង អាដេម៉ាឡឺក្លែរ រ៉េស៊ីដង់បារាំង ប្រចាំនៅ​កម្ពុជា ៕  

ប្រែសម្រួល ដោយនូនបូរិន្ទ

Share

Image
Image
Image