en     km
en     km

ធនាគារពិភពលោក​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​កំណើន​៧​ភាគរយ​ឆ្នាំ​២០១៨​នេះ​

Share

​ភ្នំពេញ​៖​ ធនាគារ​ពិភពលោក​(World​ Bank)​ បាន​ពន្យា​ករ​ណ៍​ថា ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើនឡើង​ក្នុង​កម្រិត​ ៧​ ភាគរយ​ នៅ​ឆ្នាំ​ ២០១៨​នេះ​។​ កំណើន​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែង​ជើង​ក្នុង​វិស័យ​វាយនភ័ណ្ឌ​ និង​កំណើន​ភ្ញៀវ​ទេសចរណ៍​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

កម្មករោងចក្រកំពុងកាត់ដេរសម្លៀកបំពាក់នៅក្នុងរោចក្រមួយនៅកម្ពុជា។រូបភាព៖ ក្រសួងការងារ(facebook)



​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ ស្បែកជើង​ទៅ​ក្រៅប្រទេស​បាន​កើនឡើង​១៦,២​ ភាគរយ​ ក្នុង​រយៈពេល​ឆមាស​ទី​១​ដើមឆ្នាំ​ ២០១៨​នេះ​ ហើយ​ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​មាន​កំណើន​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ​កើនឡើង​ ៨,៣​ ភាគរយ​ នៅ​ចុងឆ្នាំ​ ២០១៧​។​នេះ​បើ​តាម​របាយការណ៍​របស់​ធានា​គារ​ពិភព​លោក​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី ៤ ខែ តុលា ឆ្នំា ២០១៨។​

​កំណើន​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែង​ជើង​ខ្ពស់​បាន​នាំ​ឱ្យ​តម្រូវការ​វត្ថុធាតុដើម​ដូច​ជា​ក្រណាត់​មានការ​កើនឡើង​។​ ជាក់ស្តែង​ក្នុង​របាយការណ៍​របស់​ធនាគារ​ពិ​ព​ភ​លោក​បង្ហាញ​ថា​ កម្ពុជា​នាំ​ចូល​ក្រណាត់​កើនឡើង​ ៣៧,១​ ភាគរយ​ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ​ ពោល​គឺ​មាន​កំណើន​បី​ឆ្នាំ​ជាប់ៗ​គ្នា​។​

​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ ជាមួយ​សហរដ្ឋអាមេរិក​មានការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​គាត់​សម្គាល់​។​ ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​កើនឡើង​ពី​ ៥០​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំៗ​ រហូត​ដល់​ ១៦០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រឹម​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​២០១៨​នេះ​។​

​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​កើនឡើង​រហូត​ដល់​ ៤​ ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​ ១​ ដើមឆ្នាំ​ ២០១៨​នេះ​។​ ការ​នាំ​ចេញ​នេះ​កើនឡើង​ ១១​ ភាគរយ​ ដោយ​កើនឡើង​ជិត​ទ្វេ​ដង​គឺ​ ៦,​ ៩​ ភាគរយ​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

​កំណើន​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​ក៏​បាន​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ៧​ ភាគរយ​ ព្រោះ​របាយការណ៍​ដដែល​បញ្ជាក់​ថា​ ភ្ញៀវ​ទេស​រណ៍​មក​ទស្សនា​កម្ពុជា​កើន​រហូត​ដល់​ ៣​លាន​នាក់​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​។​ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​កំណើន​ ១៣,៦​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៧​មាន​កំណើន​ ១១,៨​ ភាគរយ​។​ ក្នុង​នោះ​អ្នក​ទេសចរណ៍​ចិន​មាន​សន្ទុះ​កំណើន​ខ្លាំង​ជាងគេ​។​

​បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍​បង្ហាញ​ថា​ ចំណូល​ទេសចរណ៍​ប្រមូល​បាន​ពី​ភ្ញៀវ​បរទេស​មាន​ប្រមាណ​ ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆមាស​ទី​១​ ដើមឆ្នាំ​ ២០១៨​នេះ​។​ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ឈរ​នៅ​លំដាប់​ទី​១​ ចំនួន​ប្រមាណ​ ៩៣​ ម៉ឺន​នាក់​។​

​ក្នុង​របាយការណ៍​របស់ធនាគារពិពភលោក​បន្ថែម​ថា​ លំហូរ​វិនិយោគ​ធំៗ​ពី​បរទេស​ផ្ទាល់​បន្ត​ធ្វើ​ជា​គ្រឹះដ៏រឹងមំា ​ជួយ​ទំនុកបម្រុង​ដល់​វិស័យ​សំណង​នៅ​កម្ពុជា​។​ ធនាគារ​ពិ​ព​ភ​លោក​ពន្យល់​ថា​ វិនិយោគិន​បរទេស​ផ្ទាល់​មក​កម្ពុជា​កើនឡើង​ប្រមាណ​ ១៤,​ ៣​ ភាគរយ​ គិត​ចាប់ពី​ខែមករា​ ដល់​ មិថុនា​ ឆ្នាំ​ ២០១៨​នេះ​។​ ប៉ុន្តែ​ទុន​វិនិយោគ​ជាង​ពាក់កណ្តាល​ហូរ​មក​ពី​ប្រទេស​ចិន​ទៅ​លើ​​សង់​សំណង់​អគារ​ពាណិជ្ជកម្ម​ និង​អគារ​ខុន​ដូរ​ ហើយ​មួយ​ភាគ​ទៀត​នៃ​ការ​វិនិយោគ​របស់​ចិន​ទៅ​លើ​ផ្នែក​ផលិតកម្ម និងផ្នែក​កសិកម្ម​។​

​ជាក់ស្តែង​ចិន​បោះទុន​វិ​ន​យោគ​ខ្លាំង​លើ​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​មាន​ប្រាក់​វិនិយោគ​បរទេស​ផ្ទាល់​អនុម័ត​រួច​មាន​ចំនួន​ ១២៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ ។​នេះ​តួលេខ​សម្រាប់​ខែ​ មិថុនា​ ឆ្នាំ​២០១៨​នេះ​។​

​ការ​អភិវឌ្ឍន៍​ឆាប់រហ័ស​ក្នុង​វិស័យ​សំណង់​នាំ​ឱ្យ​តម្រូវការ​នាំ​ចូល​ដែកថែប​ និង​យានយន្ត​ ដើម្បី​បំពេញតម្រូវការ​សាងសង់​ក្នុងស្រុក​កើនឡើង​ជាង​៨១​ភាគរយ​ និង​កើនឡើង​ ៥០​ ភាគរយ​សម្រាប់​ខែមិថុនា​។​

​ទោះបី​យ៉ាងណា​ ក្នុង​របាយការណ៍​ធនាគារពិភពលោក​ឱ្យ​ដឹង​ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ប្រឈម​ហានិភ័យ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​អា​មេ​រិ​ក​ និង​ចិន​អាច​នឹង​ជះ​ឥទ្ធិពល​អាក្រក់​មក​កម្ពុជា​។​ ម្យ៉ាងទៀត​ ការ​ស្រុត​ចុះ​គំហុក​ណាមួយ​របស់​សេដ្ឋកិច្ច​ប្រទេស​ចិន​ក៏​ជា​ហានិភ័យ​មួយទៀត​សម្រាប់​កម្ពុជាផងដែរ​។​

​ធនាគារពិភពលោក​ពន្យល់​ថា​ ដើម្បី​រក្សា​កំណើន​សេ​ដ្ខ​កិច្ច​រឹង​មាំ​ក្នុង​រយៈពេល​មធ្យម​កម្ពុជា​ចំ​បាច់​គៀងគរ​ការ​សន្សំ​សំចៃ​ផលិតផល​ក្នុងស្រុក​៕

Share

Image
Image
Image