en     km
en     km

ទីបំផុត ! ជប៉ុនទទួលស្គាល់មេបក្សប្រឆាំងវេណេហ្សូអេឡាជាប្រធានាធិបតីដោយទាត់ចោល លោកម៉ាឌូរ៉ូ

Share

ជប៉ុនជាប្រទេស ប្រជាធិបតេយ្យជឿនលឿន ចុងក្រោយគេហើយដែលបាន ប្រកាសទទួលស្គាល់ មេដឹកនាំបក្សប្រឆាំងលោកជួនហ្គាយដូ ជាប្រធានាធិបតី ដោយចាត់ទុកលោកនីកូឡាស់ម៉ាឌូរ៉ូ ជាមេដឹកនាំខុសច្បាប់ព្រោះតែកំចាត់គូប្រកួតមិនអោយចូលរួមបោះឆ្នោត។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា លោករដ្ឋមន្ត្រីការបរទេស Taro Kono បាន​ប្រកាសដូចនេះ កាលពីថ្ងៃទី១៩កុម្ភៈ។

លោកបានប្រកាសដូចនេះថា ៖«ប្រទេសរបស់យើង អំពាវនាវ ឱ្យមានការបោះឆ្នោតឡើងវិញ ដែលប្រកបដោយភាពសេរីនិងត្រឹមត្រូវហើយយើងក៏សូមគាំទ្រលោក ហ្គាយដូជាប្រធានា​ធិបតី បណ្ដោះអាសន្ន»។

ជំហររបស់រដ្ឋាភិបាលប្រទេសជប៉ុន ធ្វើឡើងចំពេលសហគមន៍អន្តរជាតិ ដែលគាំទ្រ មេបក្ស​ប្រឆាំងជួនហ្គាយដូ បន្តដាក់សម្គាធកាន់តែខ្លាំងអោយលោកម៉ាឌូរ៉ូចុះចេញ​ពីតំណែង​ហើយស្របពេលអាមេរិក មានផែនការលើកទ័ពទៅផ្ដួលរំលំលោកម៉ាឌូរ៉ូនៅពេលឆាប់ៗនេះ។ គិតមកដល់ពេលនេះ ជាង៦០ប្រទេសបានគាំទ្រលោកហ្គាយដូហើយភាគ​ច្រើនសុទ្ធ​សឹង​ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ចំណែកលោកម៉ាឌូរ៉ូ​ក៏មានការគាំទ្រច្រើនដែរ តែ​ប្រទេស​​គាំទ្រ​លោកសុទ្ធសឹងជាប្រទេស ប្រជាធិបតេយ្យបែបផ្ដាច់ការនិងកុម្មុយនិស្ត។  អ្នកសង្កេតការណ៍ព្រមានថា អាសនៈរបស់វេណេហ្សូអេឡា នឹងផុយស្រួចនៅឯអង្គការសហ​ប្រជាជាតិដោយអាចមានដកហូតទៅអោយមេបក្សប្រឆាំង៕

Share

Image
Image
Image