en     km
en     km

ទីក្រុង​ហុងកុង​លុប​ចោល​ជើងហោះហើរ​ជាង​ ១៥០​ ដោយសារ​ ព្យុះ​ទី​ហ្វុ​ង​ នី​ដា​

Share

​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ Nida​ បក់​បោក​កាត់​ទីក្រុង​ហុងកុង​ នៅ​ថ្ងៃ​អង្គា​រ៍​ម្សិលមិញ​ បង្ខំ​ឲ្យ​បិទ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ និង​បាន​បង្អាក់​ជើងហោះហើរ​ជាង​ ១៥០​ ខណៈ​នៅ​តំបន់​ទំនាប​បាន​ប្រកាស​ឲ្យ​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​បំផុត​នៃ​ទឹកជំនន់​។​

បរុសម្នាក់កំពុងកាន់ឆ័ត្រដើរបញ្ជ្រាស់ខ្យល់។ រូបភាពពី៖ BBC
បរុសម្នាក់កំពុងកាន់ឆ័ត្រដើរបញ្ជ្រាស់ខ្យល់។ រូបភាពពី៖ BBC

យោង​តាម​ Channel​ News​ Asia​ បាន​ឲ្យ​ដឹង​ថា​ ខ្យល់ព្យុះ​ខ្លាំង​ជាងគេ​លើក​ដំបូង​នៅ​ទីក្រុង​ហុងកុង​នៅ​ឆ្នាំ​នេះ​ មាន​ល្បឿន​ជាង​ ១០០​ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ហើយ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ ព្រមាន​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ នៅ​ម៉ោង​ ៥:២០​ នាទី​ព្រឹក​។​

​មន្ត្រី​អាកាសចរណ៍​និយាយ​ថា​ ជើងហោះហើរ​ជាង​ ១៥០​ ត្រូវ​បាន​លុប​ចោល​ ដូច​ជា​ជើងហោះហើរ​ Cathay​ Pacific​ និង​ Dragonair​ បាន​ផ្អាក់​ការ​ហោះហើរ​របស់​ខ្លួន​ ហើយ​អាច​នឹង​ដំណើរការ​វិញ​នៅ​ម៉ោង​ ២​រសៀល​។​

​អ្នកដំណើរ​រាប់​ពាន់​នាក់​បាន​ជាប់​គាំង​នៅ​ព្រ​លាន​យន្តហោះ​ ហើយ​ជើងហោះហើរ​ប្រមាណ​ ៣២៥​ ត្រូវ​បាន​គេ​រំពឹង​ថា​ និង​រៀបចំ​ឡើង​វិញ​។​

​សេវាកម្ម​ដឹក​អ្នកដំណើរ​ និង​ រថយន្តក្រុង​នឹង​ចាប់​ដំណើរការ​នៅ​ពេល​រសៀល​ថ្ងៃនេះ​ បន្ទាប់​ពី​ឧតុនិយម​ហុងកុង​បាន​ឲ្យ​ដឹង​ថា​ សម្ពាធ​ខ្យល់ព្យុះ​កំបុតត្បូង​ទាប​ពី​ ៣​ ទៅ​ ៨​ ក្នុង​ពេល​ខ្លី​នៅ​ថ្ងៃ​ ត្រង់​។​

​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ ព្រ​លាន​យន្តហោះ​នៅ​ភាគ​ខាងត្បូង​នៃ​ខេត្ត​ Shenzhen​ និង​ Zhuhai​ ជើងហោះហើរ​ភាគច្រើន​ត្រូវ​បាន​លុប​ចោល​ ខណៈ​ដែល​ជាង​មនុស្ស​ជាង​ 35.000​ នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​នោះ​។​

​កាលពី​ខែ​មុន​ ខ្យល់ព្យុះ​ទី​ហ្វុ​ង​ Nepartak​ បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​420​ពាន់​នាក់​ ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​ ហើយ​បណ្តាល​ឱ្យ​ខាត់បង​ថវិការ​ច្រើន​ជាង​ 7​ពាន់​ លាន​យន់​ ស្មើ​និង​ ១​ពាន់​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ការ​ខាតបង់​នេះ​ក្នុង​ខេត្ត​ Fujian​ ប្រទេស​ចិន​តែ​មួយ​ប៉ុណ្ណោះ​៕​ប្រភព​:CNA

Share

Image
Image
Image