en     km
en     km

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

Share

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រទេសនីមួយៗក្នុងសកលលោកកម្ពុជាពេល២០ឆ្នាំខាងមុខនឹងៅជាយ៉ាងណាបានធ្វើឱ្យអ្នកកាសែតម្នាក់ឈ្មោះថាPaul Millarបញ្ចេញទស្សនៈថាវាជាការចាំបាច់ក្នុងការសរសេរអត្ថបទសម្រាប់ គេហទំព័រGLOBEពីព្រោះកម្ពុជាជាជាតិមួយដែលកំពុងមានការប្រែប្រួលត្រចះ ត្រចង់ប៉ុន្ដែអនាគតមិនច្បាស់លាស់ឡើយ។

ទស្សនៈរបស់ផល គឺគិតដល់ឆ្នាំ២០៤០ ដែលបច្ចុប្បន្នលោកទទួលស្គាល់ថាកម្ពុជាម ានការលូតលាស់ហើយពោលពីបន្ទប់ឃុំខ្លួនទៅជាសាលារៀនពីកសិដ្ឋានទៅជារោងចក្រ បច្ចេកវិទ្យានឹងធ្វើឱ្យមានការប្រែប្រួលជាគំហុកនូវការរស់នៅ ញ៉ាំគេងនិងរៀនរបស់មនុស្ស។ក៏ប៉ុន្ដែបច្ចេកវិទ្យាតែឯងមិនជួយ ឱ្យកម្ពុជាមានអនាគតប្រសើរនោះទេ។តម្រូវការជាចាំបាច់នោះគឺមហាជនអាចចូលរួមបានពេញលេញក្នុងកិច្ចពិភាក្សាធ្វើយ៉ាងណាឱ្យកម្ពុជាមានសក្ដានុពលព្រោះថាមពលដ៏អស្ចារ្យគួរឱ្យស្ងើចសរសើររបស់ពលរដ្ឋ។

ក្រឡេកទៅមើលអតីតកាលដ៏រុងរឿងរបស់ខ្មែរអាណាចក្រដ៏ធំបំផុតគេនិងដំបូងបង្អស់នៅឥណ្ឌូចិនត្រូវបានគេស្គាលថាជាំទីតាំងជំនួញនិងធនធានធម្មជាតិយ៉ាងសម្បូរបែបសមនឹងពាក្យថាសុវណ្ណភូមិតែចាប់ពីកកើតវៀតណាមខាងកើត ថៃនៅខាងលិចជាប់ប្រទេសមកកម្ពុជាចាប់ផ្ដើមធ្លាក់រោលក្នុងភ្លើងសង្គ្រាមបន្ដិចម្ដងៗហើយឥលូវនេះក្រោយពីឯករាជ្យភាពពីអាណានិគមបារាំងហើយអាចឈរជើងរឹងមាំដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៣ជារាជាណាចក្រកម្ពុជាជាលើកទី២មក។ប្រទេសដ៏កម្សត់មួយនេះនៅតែត្រូវបានមើលឃើញថាជាតួដែលមហាអំណាចប្រចាំលោកដណ្ដើមដដែលគឺមានភាគីចិន និង សហរដ្ឋអាមេរិក។

ប្រទេសកម្ពុជាមានទំនាក់ទំនងការទូត ពាណិជ្ជកម្ម និង នយោបាយជាប្រវត្តិសាស្រ្ដដ៏យូរលង់បំផុតនឹងប្រទេសចិន។ដោយហេតុនេះគេឃើញថាកម្ពុជាបានទុកដាក់តំណែងឱ្យចិនជាមិត្តម៉ឺនឆ្នាំជាកំណត់ត្រាប្រវត្តិសាស្រ្ដពិតមែន។បច្ចុប្បន្នដែលគេថាពិភពលោកស្ថិតនៅក្នុងប៉ូលនយោបាយច្រើនដែលមិនមែនពីរឬមិនប្រាកដថាប៉ូលនយោបាយតែមួយដូចមុនប្រទេសមួយចំនួនត្រូវតែរងឥទ្ធិពលពីក្រុមប៉ូលនយោបាយ។ដែលជាមួយគ្នានោះគេតែងសម្លឹងមើលឃើញថាប្រទេសដែលរងឥទ្ធិពលនោះនឹងមើលឃើញពីតួនាទីរបស់ខ្លួនយ៉ាំងណាក្នុងពហុប៉ូលនយោបាយ។

លោកផល សង្ឃឹមថា ពីរទសវត្សទៀត ប្រព័ន្ធអប់រំកម្ពជានឹងមានការប្រែប្រួលយ៉ាងក្រៃលែងពីការអប់រំមួយដែលប្រឆាំងនឹងគំនិតខ្មែរក្រហមដែលលុបបំបាត់ចិត្តគំនិតដ៏ភ្លឺស្វាង។យ៉ាងណាមិញលោកថាកម្ពុជាដែលត្រូវបានពិភពលោកមើលថាសេដ្ឋកិច្ចចុងក្រោយនេះមានការលូតលាស់លឿនណាស់ ក៏នៅឡើយប្រឈមបញ្ហាសង្គមដែលអនុវត្តប្រព័ន្ធយុត្តិធម៌ប្រពៃណី តែជាការប្រសើរដែលអំណាចយោធាផ្ដាច់ការត្រូវបានបញ្ចប់ព្រោះតែការដឹកនាំមានបញ្ញវន្ដភាពអាចកកើតខ្លួនឡើងបាន។

លោកបានផ្ដោតជាសំខាន់លើប្រព័ន្ធយុត្តិធមកម្ពុជាទុកឃាការវាយតម្លៃខ្ពស់ដរាបណាប្រព័ន្ធនេះទទួលបានការទុកចិត្តនិងការវាយតម្លៃខ្ពស់ពីប្រជាជនទើបសង្គមនេះមានដំណោះស្រាយជម្លោះជាឬសគល់វិបាកសង្គម។ចំណែកបញ្ហាអប់រំជាកត្តាជម្រុញឱ្យពលរដ្ឋកម្ពុជាសម្រួចអនាគតដែលខ្លួនចង់ឱ្យកម្ពុជាក្លាយទៅជាយ៉ាងណាបានលោកថា ការស្រលាញ់ការអប់រំគឺជាការជម្រុញឱ្យមានការច្នៃប្រឌិតជាបច្ចេកវិទ្យាទំនាក់ទំនងពិភពលោក ចំណេះដឹងភាសាជាជំនួយក្នុងការផ្សព្វផ្សាយវប្បធម៌កម្ពុជា។លោកសង្ឃឹមថា២០ឆ្នាំក្រោយកូនរបស់ខ្មែរនឹងលែងគិតថាសាលារៀនដូចតែពន្ធនាគារសម្រាប់រៀនប៉ុន្ដែជាមជ្ឈមណ្ឌលឱ្យក្មេមានការគិតសីជម្រៅនិងប្រកបដោយភាពច្នៃប្រឌិតច្រើន។ ជាមួយគ្នានោះលោកបានគិតក្នុងជម្រៅចិត្តកម្ពុជាថាចង់ឱ្យកុមារកម្ពុជាមានជីវិតខុសពីមុនធ្វើឱ្យពួកគេម្ចាស់ការលើជីវិតកំណត់បានការងារអនាគតដែលគេចង់ប្រកបឬហៅថាសេរីភាពសេដ្ឋកិច្ចរបស់ពួកគេ។ក្នុងកិច្ចពិភាក្សានោះដែរ អនាគតកម្ពុជាក៏នឹងមិនគិតពីសំណាងលើសណ្ឋានដីរាងបាតខ្ទះទៀតនោះទេព្រោះស្ថានភាពបច្ចុប្បន្នតទៅ២០ឆ្នាំទៀតនោះគឺវិបត្តិអាកាសធាតុនៅកើតឡើង។ខណៈប្រទេសអភិវឌ្ឍមួយចំនួនបានសម្រេចបោះបង់ការផលិតថាមពលអគ្គិសនីដោយវារីអកញកីសនីប្រទេសកំពុងអភិវឌ្ឍទើបបើកល្បងហេដ្ឋារចនាសម្ព័ន្ធស្ថាបនាបែបនេះ។ដោយហេតុនេះកម្ពុជាក៏ត្រូវបានលោកផ្ដល់ជាមតិថាមើលជាគំរូនៃការកាត់បន្ថយបម្រែបម្រួលអាកាសធាតុនិងវិបាកពីគ្រោះធម្មជាតិចំពោះការជ្រើសរើសការផលិតថាមពលដែលមានហានិភ័យមិនធ្ងន់ធ្ងរ។

ខ្លឹមសារដែល ផលបានសរសេរនោះលោកថាអាចបំបែកឧបសគ្គកម្ពុជា យ៉ាងលឿនឆ្ពោះទៅរកអនាគតការអភិវឌ្ឍប្រកបដោយស្ថេរភាពដែលអាចត្រឹមចំណាយពេលត្រឹមតែ៨ឆ្នាំក៏ធាបាន។ក៏ប៉ុន្ដែផលមិនបានលើកឡើងចំៗទាល់តែសោះអំពីបញ្ហានយោបាយសង្គមនៅកម្ពុជាដែលធ្វើឱ្យសំណួរទស្សនៈរបស់ផលត្រូវបានឆ្លើយតបដោយលេងបណ្ដាញសង្គមក្នុងប្រអប់បញ្ចេញមតិសុទ្ធតែព្រួយបារម្ភថាកម្ពុជាទៅជាខេត្តមួយរបស់ចិនទៅវិញ។យ៉ាងណាមិញក្នុងពេលនេះមជ្ឈដ្ឋានខ្មែរក្រៅប្រទេសដែលមាននិន្នាការប្រឆាំងជាច្រើនបានប្រាប់អន្ដរជាតិថាសង្គមកម្ពុជាខាងក្នុងមានភាពអាក្រក់ផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាខ្លាំងព្រោះក្រោយពីសំឡេងក្រុមប្រឆាំងត្រូវបានលុបបំបាត់ហើយតាមគិតថាជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលមកសេរីភាពសារព័ត៌មានការបញ្ចេញមតិធ្លាក់ចុះហើយការណ៍នេះក៏បានតម្រូវឱ្យកម្ពុជារងសម្ពាធការដកប្រព័ន្ធអនុគ្រោះពន្ធពីអាមេរិកនិងសហភាពអឺរ៉ុបក្នុងការនាំទំនិញចេញទៅបរទេសផងដែរ។យ៉ាងណាក្នុងចំណងដកប្រព័ន្ធអនុគ្រោះពន្ធនោះ គណបក្សសង្គ្រោះជាតិ អ្នកនយោបាយរបស់បក្សនេះ សិទ្ធិការងាររបស់កម្មករគឺជាលក្ខខណ្ឌត្រួតពិនិត្យនិងតម្រូវក្នុងការចរចារបស់រដ្ឋាភិបាលកម្ពុជានិងសហភាពអឺរ៉ុបក៏ប៉ុន្ដែមជ្ឈដ្ឋានកំពុងរង់ចាំមើលយ៉ាងអន្ទះសារថាតើរដ្ឋាភិបាលនឹងឆ្លើយតបយកឬមិនទុកទៀតទេប្រព័ន្ធអនុគ្រោះពន្ធដែលជាផ្នែកមួយដែលខ្លួនថាឱ្យសហភាពអឺរ៉ុបថាតែងយកមកគំរាមកម្ពុជា។

ក៏សូមបញ្ជាក់ថា២០ឆ្នាំទៅមុខដែលអ្នកកាសែតបរទេសរូបនោះបញ្ចេញទស្សនៈគឺរំពឹងថាកម្ពុជាដែលផ្លាស់ប្ដូរត្រចះត្រចង់បានគឺនៅចេញរត់សំដៅទៅរកអនាគតដ៏ច្បាស់លាស់ដោយកត្តាជារួមបួនយ៉ាងគឺ ប្រព័ន្ធយុត្តិធម៌មានប្រសិទ្ធភាពល្អ កត្តាជម្រុញឱ្យពលរដ្ឋកម្ពុជាស្រលាញ់ការអប់រំ ស្រលាញ់បច្ចេកវិទ្យា និង កិច្ចថែរក្សាបរិស្ថាន៕

ដោយ៖ ឆោម ពៅនិកា

Share

Image
Image
Image