en     km
en     km

ទណ្ឌិត​៥០​នាក់​ត្រូវ​បាន​បន្ធូរបន្ថយ​និង​លើកលែងទោស​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​

Share

​ភ្នំពេញ​៖​ ក្រសួងយុត្តិធម៌​សម្រេច​លើកលែងទោស​ និង​ បន្ធូរ​បន្ថយទោស​ទណ្ឌិត​ចំនួន​ ៥០​ នាក់​ ក្នុង​ចំណោម​ទណ្ឌិត​ដែល​បាន​ស្នើ​សុំ​សរុប​ ៣២១​ នាក់​ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។​

                     ស្ត្រី​ជា​ទណ្ឌិត​ដែល​មាន​កូន​តូច ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​វិញ កាល​ពី​ឆ្នំា ២០១៥។ រូបភាពៈ ម៉ៃ វីរៈ/postkhmer



​លោក​ គឹ​ម​ សន្តិភាព​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គណៈកម្មការ​ជាតិ​បាន​ពិនិត្យ​និង​សម្រេច​ស្នើ​សុំ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​ ៥០​ នាក់​ហើយ​ ក្នុង​នោះ​ទណ្ឌិត​ស្ត្រី​ ៦​នាក់​។​

​លោក​បន្ថែម​ថា​ ក្នុង​ចំណោម​នោះ​ទណ្ឌិត​បន្ធូ​បន្ថយទោស​មាន​ទណ្ឌិត​ចំនួន​ ៤២​ នាក់​។​ ក្នុង​មាន​ស្ត្រី​ ៥​ នាក់​។​ ចំណែក​ទណ្ឌិត​សម្រេច​លើកលែងទោស​ចំនួន​ ៨​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​។​

​ការ​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើក​លើកលែងទោស​ធ្វើ​ឡើង​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ​ ដូច​ជា​ ពិធីបុណ្យ​អ៊ុំ​ទូក​ បុណ្យ​វិសាខបូជា​និង​ពិធី​បុណ្យចូលឆ្នាំ​ខែ្ម​រ​៕

Share

Image
Image
Image