en     km
en     km

ទណ្ឌកម្មប្រេងលើវេណេហ្សូអេឡាចាប់ចូលជាធរមានហើយ

Share

ទណ្ឌកម្មប្រេងរបស់សហរដ្ឋអាមេរិកប្រឆាំងរបបលោកម៉ាឌូរ៉ូនៃប្រទេសវេណេហ្សូអេឡាចូលជាធរមាននៅថ្ងៃ២៨​មេសាម៉ោង១២៖ ០១នាទីនៅសហរដ្ឋអាមេរិកដែលនាំឱ្យរបបម៉ាឌូរ៉ូកាន់តែធ្លាក់នឹងវិបត្តិ សេដ្ឋកិច្ចធ្ងន់ធ្ងរ។ តាមសារព័ត៌មាន DIGITAL JOURNAL ការដាក់ទណ្ឌកម្មនេះនាំឱ្យ សហរដ្ឋអាមេរិក ចាត់វិធានការណ៍ទៅលើក្រុមហ៊ុនទាំងឡាយឬជនទាំងឡាយណាដែរនៅបន្ដមានមុខជំនួញដើម្បីដឹកប្រេងពីវេណេហ្សូអេឡា។

សហរដ្ឋអាមេរិកចាត់វិធានការណ៍ដូចនេះគឺដើម្បីផ្ដួលរលំរបបលោកម៉ាឌូរ៉ូឱ្យបានឆាប់បំផុត។ សហរដ្ឋអាមេរិកខ្លួនគេផ្ទាល់បានទិញប្រេងពីវេណេហ្សូអេឡាក្នុងមួយថ្ងៃជាង៥សែនធុង តែសហរដ្ឋអាមេរិកបានសម្រេចដូចនេះដោយបង្វិលការទិញពីអារ៉ាប់ប៊ីសាអូឌីត​និង អឺរ៉ាក់វិញ។ ក្រៅពីនេះរដ្ឋការរបស់លោកត្រាំក៏រឹតបន្ដឹងទៅលើប្រទេសមួយចំនួនទៀតដែលមានទំនាក់ទំនងជំនួញប្រេងជាមួយប្រទេសវេណេហ្សូអេឡា។ ឥណ្ឌាចិន គឺជាប្រទេសទិញប្រេងធំជាងគេផងដែរ បើធៀបនឹងសហរដ្ឋអាមេរិក កាលពីខែមុន អ្នកការទូតឥណ្ឌាម្នាក់បាននិយាយថា ទីក្រុងញូវដេលីបានសម្រេចថា នឹងផ្អាកការទិញប្រេងពីវេណេហ្សូអេឡា។

ប៉ុន្ដែសម្រាប់ទីក្រុងប៉េកាំងដែលជាអ្នកទិញប្រេងធំទី២របស់ប្រទេសវេណេហ្សូអេឡាបានសម្ដែងការសោកស្ដាយចំពោះអាមេរិកដែរដាក់ទណ្ដកម្មដូចនេះក្រុងប៉េកាំងចាត់ទុកជាការសម្រេចចិត្តជាឯកតោភាគីហើយបានព្រមានថា នឹងលើករឿងនេះនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ចិនទិញប្រេង ពីវេណេហ្សូអេឡាក្នុងមួយថ្ងៃ៣សែន៤ម៉ឺនធុង រីឯឥណ្ឌា២សែន៨ម៉ឺនធុង។ ដោយឡែករុស្ស៊ីមានភាគហ៊ុនរុករកប្រេងជាមួយឹងវេណេហ្សូអេឡាគឺដល់ទៅ៥១ភាគរយ។អ្នកសេដ្ឋកិច្ចព្រមានថា ផលិតផលប្រេងប្រទេសវេណេហ្សុអេឡាអាចនឹងរលំឆាប់ៗនេះហើយ ដោយសារតែ បច្ចុប្បន្ននេះមុនអាមេរិកបិទទណ្ឌកម្មប្រេង គឺបរិមាណផលិតប្រេងបានធ្លាក់ចុះទៅដល់៥០ភាគរយ រួចទៅហើយ។

​ក្រុមសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថាប្រជាជនវេណេហ្សូអេឡាដែលក្រីក្ររាប់លាន់នាក់ នឹងប្រឈមមុខ នឹងវិបត្តិសេដ្ឋកិច្ច។​ខណៈនេះដែរប្រជាជនរបស់ប្រទេសនេះ ជិត៣លាននាក់បានរត់ ភៀសខ្លួនចេញពីប្រទេសចាប់តាំងពីមានវិបត្តិនយោបាយនឹងសេដ្ឋកិច្ចនៅឆ្នាំ២០១៥។ មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បានព្រមានថាក្រោយពីទណ្ឌកម្មនេះចូលជាធរមានគឺអតិផរណា នៅវេណេហ្សូអេឡា នឹងហក់ឡើង៨លានភាគរយនៅឆ្នាំ២០១៩នេះ។សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនបានប្រកាសដាក់ពង្រាយនាវាចម្បាំងដើម្បីឃាឃាំងនិងឃ្លាំមើលនាវាបរទេសទាំងឡាយណាដែលចូលដឹកប្រេងបនៅវេណេហ្សូអេឡា។អ្នកការទូតអាមេរិកម្នាក់ដែលត្រូវបានលោកត្រាំចាត់តាំងឱ្យធ្វើជាប្រេសិតពិសេសសម្រាប់ប្រទេសវេណេហ្សូអេឡាគឺលោក Elliott Abram បាននិយាយថាការដាក់ទណ្ឌកម្មនេះ អាចនឹងដកចេញវិញ នៅពេលណាវេណេហ្សូអេឡាមានរដ្ឋាភិបាលស្របច្បា់ពេញលេញ ជារដ្ឋាភិបាលរបស់ប្រជាជន។ មានការព្រមានថារបបលោកម៉ាឌូរ៉ូអាចនឹងរលំរលាយនៅចុងខែឧសភា ឬ នៅខែមិថុនាគឺការរលំរលាយនេះដោយសារវិបត្តិសេដ្ឋកិច្ចនិងការបះបោររបស់ប្រជាជន៕

Share

Image
Image
Image