en     km
en     km

ថៃ​និង​តំបន់​អាស៊ាន​នឹង​មាន​ផ្លូវ​រថភ្លើង​ល្បឿន​មួយ​ដោយ​ចំណាយ​ប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ​

Share

រដ្ឋាភិបាលយោធាប្រទេសថៃបានអនុម័តទឹកប្រាក់ចំនួន ៥ពាន់២រយលានដុល្លារ ដើម្បីសាងសង់ផ្លូវដែកល្បឿនលឿនដំបូងគេនៅអាស៊ានដោយភ្ជាប់ពីទីក្រុងបាងកកទៅកាន់ភាគខាងត្បូងប្រទេសចិន។

 

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ ត្រូវបានពន្យាពេលជាច្រើនឆ្នាំមកហើយ តែពេលគណៈរដ្ឋមន្ត្រីថៃបានសម្រេចលើការចំណាយនូវថវិកាដ៏ច្រើននេះ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយក្នុងតំបន់នេះ ជាផ្នែកមួយនៃការសាងសង់បណ្តាញផ្លូវដែកល្បឿនលឿនដោយតភ្ជាប់ពីភាគខាងត្បូងនៃទីក្រុងគុនមីងប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ ម៉ាឡេស៊ី និងសិង្ហបុរី។ការសាងសង់នេះត្រូវបានចាប់ផ្តើមនៅក្នុងប្រទេសឡាវ ប៉ុន្តែកំណាត់ផ្លូវដែកនៅប្រទេសថៃមានការរាំងស្ទះជាច្រើនឆ្នាំដោយសារតែមានវិបត្តិហិរញ្ញវត្ថុ ការកម្ចីប្រាក់ និងបញ្ហាតម្លៃពលកម្ម។

ការអនុម័តថវិកាពីខាងភាគីថៃត្រូវបានផ្តល់ក្រោយពីការបង្ហាញអំណាចរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា ក្នុងការអភិវឌ្ឍប្រទេស។

លោក កុបសាក់ ភូត្រាគូលអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយ ថា៖ “គណៈរដ្ឋមន្ត្រីបានអនុម័តផ្លូវដែកល្បឿនលឿនដំណាក់កាលទីមួយដែលចេញពីប្រទេសថៃ នូវទឹកប្រាក់ ១៧៩លានបាត (ស្មើនឹង៥ពាន់២រយលានដុល្លារអាមេរិក)ដែលថវិកានេះគឺសម្រាប់ផែនការរយៈពេល៤ឆ្នាំ។

ផ្លូវដែកមួយខ្សែនេះមានចម្ងាយ ២៥០ គីឡូម៉ែត ដែលនឹងត្រូវរត់ពីបាងកកមកកាន់ភាគឥសាននៃខេត្ត ណាខន រ៉ាត់ឆាស៊ីម៉ា ។
លោក អាខុម ធីមភីថាយ៉ាផៃសិទ្ធ ដែលជារដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសថៃមានប្រសាសន៍ថា “ប្រទេសថៃគឺជាអ្នកទទួលខុសត្រូវលើថវិកាសាងសង់ ប៉ុន្តែអ្នកជំនាញខាងបច្ចេកទេសនិងវិស្វករមកពីប្រទេសចិន។កិច្ចព្រមព្រៀងផ្លូវដែកមួយនេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងវិនិយោគទុនរបស់បរទេសដ៏ធំដទៃទៀតក្នុងប្រទេសថៃ នៅរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយក៏ជាផ្នែកមួយនៃផែនការ”ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” របស់ក្រុងប៉េកាំង។

អំណោយរបស់ចិននិងការកើនឡើងនៃវត្តមានការវិនិយោគទុនក្នុងតំបន់អាស៊ីដោយ បានចេញមុខជាគូប្រជែង ជាមួយនឹងសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ២០១៤ រដ្ឋាភិបាលយោធាថៃបានឆក់អំណាចដោយទទួលបានការ ស្វាគមន៍ការវិនិយោគទុនពីអ្នកមានអំណាចប្រចាំតំបន់នេះ៕CNA

 

Share

Image
Image
Image