en     km
en     km

ថៃ៖រោងចក្រចំនួន៦០០ត្រូវបានបញ្ជាឱ្យបិទទ្វារដើម្បីទប់ស្កាត់ការបង្ហុយបំពុលបរិស្ថាន

Share

រោងចក្រប្រមាណ៦០០ ត្រូវបានបញ្ជាឱ្យបិទជាបណ្ដោះអាសន្នក្នុងអំឡុងពេលដែលរដ្ឋាភិបាលថៃធ្វើការរួសរាន់ជាខ្លាំងក្នុងការកាត់បន្ថយខ្យល់កង្វក់ដែលកំពុងបំពុលរាជធានីបាងកក និង ខេត្តមួយចំនួននៃរាជាណាចក្រនេះ។

លោកប្រាយុទ្ធចាន់អ៊ូចា នាយករដ្ឋមន្រ្ដីថៃបានបង្ហាញកង្វល់ជាខ្លាំង និងចេញបញ្ជាដូចនេះភ្លាមៗ ហើយសារព័ត៌មាន ថៃនានារួមទាំង បាងកកប៉ុស្ដិ៍បានចុះផ្សាយជាដំណឹងជុំវិញបញ្ហានេះ។

ការណ៍នេះលោកនាយករដ្ឋមន្រ្ដីថៃរូបនោះថា រោងចក្រមិនត្រឹមតែនៅក្រុងបាងកកទេ គឺនៅបណ្ដាខេត្តជួបបញ្ហាបរិស្ថានទាំងឡាយត្រូវតែផ្អាកដំណើរការជាបណ្ដោះអាសន្នខណៈដែលប្រទេសជាតិកំពុងស្ថិតក្នុងសភាពចាំបាច់ក្នុងការស្ដារប្រព័ន្ធ​បរិស្ថាន។

អ្វីដែលជាការកត់សម្គាល់សំខាន់នោះគឺ រោងចក្រចំនួន១៧០០ ក្នុងចំណោម ១០ម៉ឺនរោងចក្រគឺជាប្រភពគម្រាមកំហែង និង បង្កើតឧស្ម័នបំពុលនោះច្រើនជាងគេ ដែលក្នុងនោះ៦០០រោងចក្រនេះជាជំហានដំបូងដែលត្រូវតែធ្វើយ៉ាងណាឱ្យមានភាពប្រសើរឡើង និង ប្រព័ន្ធបញ្ចេញឧស្ម័នមិនបង្កបញ្ហាតទៅទៀត។

លោកក៏បានអំពាវនាវឱ្យប្រជាជាតិខ្លួនបញ្ឈប់ការតិទៀនទៅលើអាជ្ញាធរដែលកំពុងតែបាញ់ទឹកសម្អាតខ្យល់កង្វក់ក្នុងបរិយាកាសហើយសូមឱ្យប្រជាពលរដ្ឋខ្លួនរក្សាសុខុមាលភាពបានល្អ។

ប្រភពពីរាជរដ្ឋាភិបាលរកឃើញថាហេតុដែលនាំឱ្យមានការបំពុលឧស្ម័នយ៉ាងគំហុកនេះគឺបណ្ដាលមកពីការប្រើប្រាស់យានយន្ដ ហើយការណ៍នេះក្រសួងដឹកជញ្ជូនបានស្នើឱ្យម្ចាស់យានយន្ដទាំងឡាយដែលធ្វើដំណើរធ្វើយ៉ាងណាកាត់ជួសជុលប្រព័ន្ធបញ្ចេញឧស្ម័នឱ្យបានល្អឡើងវិញ។

ខណៈនេះដែរ មជ្ឈមណ្ឌលសម្របសម្រួលប្រឆាំងនឹងសារធាតុកង្វក់ប្រចាំរាជធានីបានចេញរបាយការណ៍កាលពីថ្ងៃម្សិលមិញថាមានតែសង្កាត់មួយឈ្មោះថា បាងខិន នៃក្រុងបាងកកទេដែលមានកម្រិតឧស្ម័នបំពុល PM2.5កើនឡើងលើសពី៥០ មីក្រូក្រាម ក្នុងមួយគីប ហើយ រដ្ឋបាលរាជធានីបាងកក នៅតែរាយការណ៍ថា អ័ព្ទដោយកង្វក់នេះហាក់មិនមានភាពថមថយសោះឡើយ។ ដោយសារបញ្ហានេះ ក្រុមសុខាភិបាលចល័តនៅទៅពិនិត្យសុខភាពប្រជាពលរដ្ឋទាំងឡាយដែលរងគ្រោះថ្នាក់បរិស្ថាននេះតាមការចាត់តាំងនៅថ្ងៃ២៤កុម្ភៈតទៅ ហើយសាលានិង មន្ទីរពេទ្យនានាត្រូវចេញប្រតិបត្តិការបាចសាចទឹកកាត់បន្ថយភាពអ័ព្ទតាមដែលអាចធ្វើទៅបាន។

មកទល់ពេលនេះអភិបាលខេត្តខ្លះនៃប្រទេសនេះកំពុងស្វែងរកប្រភពបំពុលឧស្ម័នក្នុងបរិយាកាសដទៃទៀតក្រៅតែអំពីផ្សែងយានយន្ដ ផ្សែងរោងចក្រ និង អំពាវនាវឱ្យកសិករដាំអំពៅ បញ្ឈប់ការ ​ដុតអំពៅធ្វើជី ដោយគំរាមថានឹងចាត់ការតាមវិធានច្បាប់៕  

Share

Image
Image
Image