en     km
en     km

ថា្នក់ដឹកនាំឡាវម្នាក់សរសើរកម្ពុជាគ្រប់គ្រងហិរញ្ញវត្ថុថាបានល្អណាស់

Share

នៅក្នុងជំនួប នៅវិមានសន្តិភាពកាលពី រសៀលថ្ងៃទី ២៨ ខែ កក្តដានេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកសំឌី ឌួងឌី (SomdyDouangdy) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡាវដែលក្នុងជំនួបនេះ មន្ត្រីជាន់ខ្ពស់ឡាវរូបនេះ បានសរសើរ កម្ពុជាគ្រប់គ្រងហិរញ្ញវត្ថុថាបានល្អណាស់។នេះ បើយោងតាម ហ្វេសបុក សម្ដេចហ៊ុន សែនដែលចុះផ្សាយកាលពីថ្ងៃម្សិលមិញ។

big-copy-copy

បើតាមហ្វេសបុក របស់សម្ដេច លោកឧបនាយករដ្ឋមន្ត្រីឡាវ បានសំដែងការអបអរសាទរជូនចំពោះ សម្តេច និងគណបក្សប្រជាជនដែលបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមកនេះ ហើយក៏បាន សំដែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាលកម្ពុជាដែលសេដ្ឋកិច្ចរបស់កម្ពុជានាពេលនេះ កំពុងតែ មានកំណើន។

លោក ឧបនាយករដ្ឋមន្ត្រីឡាវ ក៏បានជំរាបជូន សម្តេច ផងដែរថាតាមរយៈទស្សនកិច្ចនេះ លោកបានចែករំលែក និងទទួលនូវបទពិសោធន៍ល្អៗកមម្ពុជា  ហើយក៏បានកត់សម្គាល់ឃើញថា ការគ្រប់គ្រង ហិរញ្ញវត្ថុនៅកម្ពុជាគឺបានល្អណាស់ ទាំងផ្នែកនយោបាយនិងការគ្រប់គ្រង។ លោកអះអាងថាលោកក៏បានទទួល នូវបទពិសោធន៍យ៉ាងច្រើន ពីកម្ពុជាពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងនយោបាយនៃការគ្រប់ គ្រងហិរញ្ញវត្ថុនេះ។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន មានសេចក្តីរីករាយយ៉ាងខ្លាំងដែលមិត្តឡាវទុកចិត្តកម្ពុជា លើការគ្រប់គ្រងហិរញ្ញវត្ថុ និងនយោបាយហិរញ្ញវត្ថុរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេច ក៏បានចែក រំលែកនូវបទពិសោធន៍ផ្ទាល់ក្នុងការគ្រប់គ្រងប្រទេសជាតិ ក៏ដូចជាការគ្រប់គ្រងប្រមូលពន្ឋនិងពង្រឹង ប្រាក់ចំណូលថវិកាជាតិ៕

Share

Image
Image
Image