en     km
en     km

ត្រាំរីករាយជួបលោកគីម ជុងអ៊ុន ម្ដងទៀត សង្ឃឹមថានាំមកនូវការរំលាយអាវុធនុយ​ក្លេអ៊ែរ

Share

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃពុធទី២មករានេះថា លោកបានទទួលហើយ លិខិតរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ដែលចង់អោយមានជំនួបមួយលើកទៀត។ លោកបានហៅលិខិតរបស់គីម ជុងអ៊ុនថា “great letter” ។ សម្រាប់លោកត្រាំពិតជារីករាយ ចង់ជួបលោកជុងអ៊ុនម្ដងទៀត។ តាមបណ្ដាញផ្សាយព័ត៌មាន ពិភពលោក KBS  លោកបាននិយាយដូចនេះថា «យើងប្រហែលនឹងជួបគ្នា ម្ដងទៀត ។ខ្ញុំបានទទួលលិខិតរបស់គីមជុងអ៊ុនហើយ។ នេះលិខ​តនេះគឺអស្ចារ្យណាស់ ធ្វើឱ្យមានការរីកចម្រើន ។ យើងត្រៀមបង្កើត ទំនាក់ទំនងល្អនឹងគ្នា ហើយសង្ឃឹមថា នឹងកើតមានសមិទ្ធផលល្អ»

តាមប្រភពដដែល លោកត្រាំបានបង្ហាញលិខិតរបស់លោកគីមជុងអ៊ុន នៅក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី របស់លលោកនៅសេតវិមាន។
ចំណែកខ្លឹមសារលិខិតរបស់លោកគីមជូងអ៊ុនវិញរៀបរាប់ថា៖«ខ្ញុំបានរៀបចំខ្លួន ហើយដើម្បីជួប​លោក​ប្រធានាធិបតីនៅពេលណាមួយ ហើយសង្ឃឹមថា ជំនួបលើកនេះ នឹងនាំមកនូវ​លទ្ធផល ថែមទៀតសម្រាប់សហគមន៍អន្តរជាតិ ។តែ យ៉ាងណា យើងសុំតែម្យ៉ាង គឺកុំគាបសង្កត់​ដាក់​ទណ្ឌកម្ម ។ បើធ្វើដូចនេះ យើងនឹងមានផ្លូវដើរផ្សេងទៀត គឺក្នុងគោលដៅការពារ​អធិប​តេយ្យ​របស់យើង។ គោលដៅរបស់យើងគឺធ្វើ.ឱ្យមានស្ថិរភាព និងសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ»

លោកត្រាំនិងលោកជុងអ៊ុនបានជួបគ្នាម្ដងហើយកាលពីថ្ងៃទី១២មិថុនាឆ្នាំ២០១៨នៅ ប្រទេស​សិង្ហបុរី។ ជំនួបកំពូលនោះ បាននាំអោយកូរ៉េខាងជើងសន្យាលុបចោលកម្មវិធីនុយក្លេអែរនិងផ្អាកការបាញ់សាកល្បងកាំជ្រួចផ្លោង​អន្តរទ្វីប។ តែការជាប់គាំងនូវការអនុវត្តកិច្ចព្រមព្រៀងដោយសារតែ កូរ៉េខាងជើងចង់​អោយអាមេរិកលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ៕

Share

Image
Image
Image