en     km
en     km

តំបន់​ព្រំដែន​ហ្គា​ហ្សា​ -​ អ៊ី​ស្រា​អែ​ល​៖​ ការ​ប៉ះទង្គិច​គ្នា​បាន​បណ្តាល​ឱ្យ​ប៉ា​ឡេ​ស្ទី​ន​១៦​នាក់​ស្លាប់​និង​រាប់រយ​នាក់​រង​របួស​

Share

​ក្រុម​មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​ឲ្យ​ដឹង​ថា​យ៉ាងតិច​មនុស្ស​ ១៦​ នាក់​ស្លាប់​និង​មនុស្ស​រាប់រយ​នាក់​រង​របួស​ដោយ​ការ​ប៉ះទង្គិច​អំឡុង​ពេល​ក្រុម​បាតុករ​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​កងកម្លាំង​អ៊ី​ស្រា​អែ​ល​នៅ​តំបន់​ព្រំដែន​ហ្គា​ហ្សា​-​អ៊ី​ស្រា​អែ​ល​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​។​

                 ការ​ប៉ះទង្គិច​អំឡុង​ពេល​ក្រុម​បាតុករ​ប៉ា​ឡេ​ស្ទី​ន​ជាមួយ​កងកម្លាំង​អ៊ី​ស្រា​អែ​ល​នៅ​តំបន់​ព្រំដែន​ហ្គា​ហ្សា​-​អ៊ី​ស្រា​អែ​ល។BBC/AFP

​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​ចុះ​ផ្សាយ​ថា​មនុស្ស​រាប់​ពាន់​នាក់​បាន​ដើរ​ជា​ក្បួន​តវ៉ា​នៅ​ព្រំប្រទល់​អស់​រយៈពេល​៦​ស​ប្តា​ហ៍​មក​ហើយ​។​ក្បួន​តវ៉ា​ហៅ​ថា​«Great​ March​ of​ Return​។​»

BBC​ថា​ កងទ័ព​អ៊ី​ស្រា​អែ​ល​ឲ្យ​ដឹង​ថា​ កងកម្លាំង​អ៊ី​ស្រា​អែ​ល​ បើក​ការ​បាញ់ប្រហារ​បន្ទាប់​ពី​មាន​កុបកម្ម​។​

​ក្រុម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​នៅ​ទីក្រុង​ញ៉ូ​យ៉​ក់​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ករណី​អំពើ​ហឹ​ង្សា​នេះ​។​

​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​បោះជំរុំ​ចំនួន​ប្រាំ​នៅ​ក្បែរ​កន្លែង​តវ៉ា​។​ពួក​គេ​កំពុង​ទាមទារ​ឱ្យ​ជនភៀសខ្លួន​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែល​បច្ចុប្បន្ន​ពួក​គេ​នៅ​អ៊ី​ស្រា​អែ​ល​។​

​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក​ Mahmoud​ Abbas​ បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជួយ​ផ្តល់​ការ​ការពារ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។​ BBC

Share

Image
Image
Image