en     km
en     km

តំណាងUN៖ចាត់ទុកការដោះលែងសកម្មជនដីធ្លីនិងអ្នកសារព័ត៌មានថាកម្ពុជាចាប់ផ្ដើមដើរលើផ្លូវត្រូវ

Share

ការិយាល័យឧត្តមស្នងការទទួលបន្ទិកសិទ្ធិមនុស្ស ប្រចាំកម្ពុជា (OHCHR-Cambodia) ប្រកាសស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិដីធ្លី និងលំនៅដ្ឋាន អ្នកស្រី ទេព វន្នី និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ។

 

តាមសេចក្ដីប្រកាសព័ត៌មាននេះ ការិយាល័យឧត្តមស្នងការទទួលបន្ទិកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ចាត់ទុកកម្ពុជា កំពុងចាប់ផ្ដើមដើរលើផ្លូវត្រូវឡើងវិញជាបណ្ដើរៗ ។

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា មើលឃើញថា ការវិវឌ្ឍថ្មីៗនេះគឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ។ តែសង្ឃឹមថា អ្នកដទៃទៀតដែលត្រូវបានជាប់ឃុំដោយសារតែពួកគេអនុវត្តសិទិ្ធមនុស្សរបស់ពួកគេនោះ ក៏នឹងត្រូវដោះលែងផងដែរ រាប់ទាំង អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ដែលការឃុំខ្លួនរបស់លោកត្រូវបានក្រុមការងាររបស់អង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនដោយបំពានបានចេញផ្សាយនៅថ្ងៃទី ៥ ខែមិថុនា ចាត់ទុកថាជាការឃុំខ្លួនដោយបំពាន។

អ្នកស្រី វន្នី ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ ២០១៦ នៅពេលអ្នកស្រីបានធ្វើបាតុកម្មដោយសន្តិវិធីដើម្បីសុំឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដទៃទៀត។ ទាំងឧត្តមស្នងការ និងអ្នករាយការណ៍ពិសេស បានអំពាវនាវជាសាធារណៈឲ្យមានការដោះលែងអ្នកស្រី។ អ្នកស្រីត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រ។ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ក្រោមបទចោទអំពីចារកម្ម និងទទួលបានការធានាឲ្យនៅក្រៅឃុំ កាលពីថ្ងៃអង្គារ៍។

កាលពីថ្ងៃទី១៧សីហា អ្នកវិភាគ ល្បីម្នាក់គឺលោកកឹមសុខ ត្រូវបានដោះលែងអោយមានសេរីភាព បន្ទាប់ពីលោកបានអនុវត្តទោសរយៈពេលមួយឆ្នាំ ប្រាំមួយខែ គ្រប់ហើយនោះ។ លោកមានទោសករណីបរិហាកេរ្តិ៍គណបក្សប្រជាជនកម្ពុជា ដែលលោកថាបក្សកាន់អំណាចនេះនៅពីក្រោយមរណភាពលោកបណ្ឌិតកែមឡី។ ភ្លាមៗបន្ទាប់ពីចេញពីពន្ធនាគារ លោកកឹមសុខ បានប្រកាស ថា លោកនៅតែ បន្តការវិភាគទៀត ទោះជាលោកនៅតែស្ថិតនៅក្រោមការប្រឈមក៏ដោយ ៕

 

Share

Image
Image
Image