en     km
en     km

តំណាង​អយ្យា​ការ​ចោទប្រកាន់​ជនសង្ស័យ​សំណុំរឿង​ពពោះ​ជំនួស​

Share

​ភ្នំពេញ​៖​ តំណាង​អយ្យា​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ជនជាតិ​ចិន​ និង​ស្ត្រី​ខ្មែរ​ពី​បទ​ជូ​ញ​ដូរ​មនុស្ស​ឆ្លង់​ដែន​ និង​អន្តរការី​ជាមួយ​ស្ត្រីព​ពោះ​ជំនួស​។

កងកម្លំាងអាជ្ញាធរមានសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងស្ថិតនៅសង្កាត់ច្រំាងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រកឃើញស្រ្តីមានផ្ទៃចំនួន ៣៧ នាក់ បុរសជនជាតិចិនម្នាក់ និងមេការពីរនាក់សង្ស័យជាកន្លែងផ្តល់សេវាពពោះកូនជំនួសដោយគ្មានច្បាប់អនុញ្ញាត។ រូបភាព៖ គេហទំព័រសារព័ត៌មាន SEATV NEWS

​លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឲ្យ​ដឹង​ថា​ តំណាង​អយ្យា​ការ​សម្រេច​បើក​ការ​ស៊ើបសួរ​ និង​បញ្ជូន​ជនសង្ស័យ​ចំនួន​ ៥​រូប​ ទៅ​ចៅក្រម​ស៊ើបសួរ​ កាលពី​រសៀល​ម្សិលមិញ​។​

​លោក​ លី​ សុ​ផា​ណា​ បញ្ជាក់​ថា​ អយ្យា​ការ​សម្រេច​ចោទប្រកាន់​ពី​បទ​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ និង​បទ​អន្តរការី​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ​ តាម​មាត្រា​ ១៦​ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ និង​មាត្រា​ ៣៣២​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​កាលពី​ស​ប្តា​ហ៍​មុន​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ឆែកឆេរ​ផ្ទះ​មួយ​ស្ថិត​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ រក​ឃើញ​ថា​ស្ត្រី​ខ្មែរ​មាន​ផ្ទៃពោះ​ចំនួន​ ៣៣​ នាក់​។​ បច្ចុប្បន្ន​ស្ត្រី​មាន​ទាំងនោះ​ កំពុង​ស្ថិត​ក្រោម​ការ​ថែទាំ​របស់​ក្រសួង​សង្គមកិច្ច​។​ ស្រ្តីខ្មែរទំាងនោះ មានទម្ងន់ចាប់ពី ២ ខែ ដល់ ៨ ខែ។

​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ អាជ្ញាធរ​រក​ឃើញ​ស្រី្ត​ខ្មែរ​ស៊ីឈ្នួល​ពពោះ​ជំនួស​ប្រមាណ​ ៣០​ នាក់​ ប៉ុន្តែ​ចំពោះ​ស្ត្រី​ពពោះ​​ទាំងនោះ​ក្រសួងមហាផ្ទៃ​ដោះស្រាយ​រួចរាល់​ហើយ​។​ នេះ​បើ​តាម​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។​

​នៅ​ឆ្នាំ​ ២០១៦​ តុលាការ​ផ្តន្ទាទោស​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ និង​ពលរដ្ឋ​ខ្មែរ​២​នាក់​ ដាក់​ពន្ធនាការ​រយៈពេល​ ១៨​ ខែ​ ពាក់ព័ន្ធ​បើក​ក្លី​និ​ច​ផ្តល់​សេវា​ពពោះ​ជំនួស​៕

Share

Image
Image
Image