en     km
en     km

តំណាងធុរកិច្ចអឺរ៉ុបថាការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុបគឺដើរតាមគោលការណ៍«សេដ្ឋកិច្ចបៃតង»

Share

ភ្នំពេញ៖ តំណាងអ្នកធុរកិច្ចមកពីសភាពាណិជ្ជកម្មអឺរ៉ុបថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុបនៅកម្ពុជាក៏ដូចជាបណ្តាលប្រទេសដដៃទៀត គឺក្រុមហ៊ុនរបស់អឺរ៉ុបទាំងអស់បាន​ប្រកាន់ភ្ជាប់គោលការណ៍សេដ្ឋកិច្ចបៃតង ពោលគឺមានទំនួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន សង្គម និងជួយបង្កើនផ្នែកជីវភាព ចំណេះជំនួញដល់ប្រជាជនផងដែរ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងអ្នកសារព័ត៌មាន និងតំណាងមកពីសភាពាណិជ្ជកម្មអឺរ៉ុបនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញនៅថ្ងៃទី០១ វិច្ឆិកានេះ។

 

                                                                ​កិច្ចពិភាក្សារវាងអ្នកកាសែត និងតំណាងធុរកិច្ចសហអឺរ៉ុប។

 

លោក អេនឌីអ៊ុល កាឌីន(Andeol Cadin) ប្រធានគណៈកម្មាធិការធុរកិច្ចបៃតងនៃសភាពាណិជ្ជកម្មអឺរ៉ុបលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប មិនថានៅកម្ពុជា ឬបណ្តាលប្រទេសផ្សេងៗទៀតនោះទេ គឺសភាពាណិជ្ជកម្មអឺរ៉ុបបានតាមដាន​ដោយយកចិត្តទុកដាក់ លើការអនុវត្តរបស់ក្រុមហ៊ុន ធ្វើយ៉ាងណាបញ្ចៀសឱ្យបានផលប៉ះពាល់ចំពោះបរិស្ថាន សង្គម ហើយជួយបង្កើនជីវភាព និងចំណេះជំនាញដល់ប្រជាជន ពិសេសផលិតផលត្រូវមានគុណភាពល្អតាមស្តង់ដា។ លោកបន្តថា ការប្រកាន់ភ្ជាប់នូវគោលការណ៍ឈរលើស្មារតីទទួលខុសត្រូវចំពោះប្រទេសដែលក្រុមហ៊ុនអឺរ៉ុបកំពុងវិនិយោគ គឺជាគោលការណ៍«សេដ្ឋកិច្ចបៃតង»ដែលសភាពាណិជ្ជកម្មអឺរ៉ុបបានយកចិត្តទុកដាក់យ៉ាងខ្លាំង។លោក Andeol Cadin មានប្រសាសន៍តាមរយៈអ្នកបកប្រែភាសាថា៖«…»។

ការវិនិយោគតាមគោលការណ៍«សេដ្ឋកិច្ចបៃតង»បើតាមតំណាងសភាពាណិជ្ជកម្មអឺរ៉ុបផ្នែកធុរកិច្ចបៃតងបានឱ្យនិយមន័យថា គឺការវិនិយោគមួយផ្តោតសំខាន់លើការផលិតដែលប្រើប្រាស់សម្ភារៈ និងធនធានក្នុងស្រុកច្រើនជាងការនាំចូល។ សង្វាក់ផលិតកម្មក្នុងក្រុមហ៊ុនត្រូវកាត់បន្ថយជាតិកាបូនឱ្យទាប។ ជាងនេះទៀតក្រុមហ៊ុនត្រូវបានបណ្តុះបណ្តាលកសាងសមត្ថភាពដល់ប្រជាជនក្នុងសហគមន៍ ហើយត្រូវធានាបាននូវគុណភាពបរិស្ថាន និងផលិតផលទំនិញ។ ការនាំចូលសម្ភារៈពីក្រៅប្រទេសត្រូវមានជាតិគីមីតិចបំផុត ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកសុខភាពរបស់ប្រជាជន។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាមានប្រសាសន៍ថា ការសរសេរព័ត៌មានដោយផ្តោតលើសេដ្ឋកិច្ចបៃតង គឺជាប្រធានបទមួយល្អសម្រាប់ប្រជាពលរដ្ឋ ដើម្បីយល់ដឹងពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុននានា ដែលបានផ្តល់អត្ថប្រយោជន៍ទាំងផ្នែកបរិស្ថាន និងសង្គមដល់ប្រជាជនកម្ពុជា។

លោក ប៉ែន បូណា៖«»។

 ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក  ​ចច អេដហ្គា(George Edgar)ធ្លាប់មានប្រសាសន៍ថា ការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជា គឺជាការវិនិយោគប្រកបដោយការទទួលខុសត្រូវខ្ពស់ផ្នែកសង្គម និងបរិស្ថាន ហើយសហភាពអឺរ៉ុបនឹងប្តេជ្ញាចិត្តគាំទ្រអភិវឌ្ឍន៍ប្រទេស កម្ពុជាប្រកបដោយចីរភាពទៅថ្ងៃអនាគត។

កាលពីឆ្នាំ២០១៧ ការនាំចេញទំនិញពីកម្ពុជាទៅសហភាពអឺរ៉ុបមានទំហំទឹកប្រាក់៥,៥ប៊ីលានយូរ៉ូ ហើយទំនិញភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង អង្ករ ម្រេច សូត្រ និងកង់។ ចំណែកការនាំចូលទំនិញពីសហភាពអឺរ៉ុបមកកម្ពុជាវិញមានទំហំទឹកប្រាក់៨៥០លានយូរ៉ូ ហើយផលិតផលនាំចូលភាគច្រើនជាគ្រឿងម៉ាស៊ីនក្នុងវិស័យកសិកម្ម យានយន្ត និងគ្រឿងអេឡិចត្រនិចជាដើម។

បើតាមលោក George Edgar ការវិនិយោគរបស់សហភាពអឺរ៉ុបនៅកម្ពុជានាពេលបច្ចុប្បន្នមានទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺឈរនៅលំដាប់ថ្នាក់លេខ៣ បន្ទាប់ពីចិន និងសាធារណៈកូរ៉េ។ ការវិនិយោគរបស់អឺរ៉ុបនៅកម្ពុជាគ្របដណ្តប់លើវិស័យជាច្រើនរួមមាន វិស័យដឹកជញ្ជូន ទេសចរណ៍ សំណង់ ធនាគារ កសិកម្ម ថាមពល ផលិតផលព្រៃឈើ និងវិស័យវានភ័ណ្ឌជាដើម៕

Share

Image
Image
Image