en     km
en     km

តើ​អ្នក​បាន​នឹកឃើញ​ព្រឹត្តិការណ៍​ថ្ងៃ​ ៥-៦​ កក្កដា​ ១៩៩៧?

Share

​ភ្នំពេញ៖ បើ​ដើរមក​ដល់​ថ្ងៃ​ទី​ ៥-៦​ កក្កដា​ អ្នក​ភ្នំពេញ​នឹកគិត​ភ្លាម​ថា​កាលពី​១៩​ ឆ្នាំ​មុន​ មាន​ព្រឹត្តិការណ៍​ អ្វី​កើតឡើង​ នៅ​រាជធានី​ភ្នំពេញ​។​ ព្រឹត្តិការណ៍​នេះ​ បាន​ទាញ​មុខមាត់​កម្ពុជា​ទម្លាក់​ អាប់ឱន​មួយ​កម្រិត​ លើ​ឆាក​អ​អន្តរជាតិ​ ។​

6july1
ប្រជាពលរដ្ឋកំពុងជន្លៀសខ្លួនចេញពីលំនៅដ្ឋានក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ ៥-៦​ កក្កដា​ ១៩៩៧។ រូបភាពពី៖ Facebook


វា​ជា​ព្រឹត្តិការណ៍​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​ រវាង​កងទ័ព​ គាំទ្រ​គណបក្ស​ ហ្វ៊ុ​ន​ ស៊ី​ន​ប៉ិច​ និង​ កងទ័ព​ស្មោះត្រង់​និង​គណបក្ស​ប្រជាជន​កម្ពុជា​។​ មជ្ឈដ្ឋាន​ខ្លះ​ហៅ​ថា​ ជា​រដ្ឋប្រហារ​ និង​ ខ្លះ​ទៀត​ ហៅ​ថា​ជា​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​។​

​សហគមន៍​អន្តរជាតិ​មាន​អា​មេ​រិ​ក​ សហភាព​អឺរ៉ុប​ បាន​ហៅ​ថា​រដ្ឋប្រហារ​។​ ក្នុង​ព្រឹត្តិការណ៍​គ្រានោះ​ កងទ័ព​ទាំង​២​ បាន​ស្លាប់​ រៀងៗ​ខ្លួន​ ប៉ុន្តែ​កងទ័ព​ស្មោះត្រង់​ នឹង​សម្ដេចក្រុមព្រះ​ ត្រូវ​បាន​សម្លាប់​ច្រើន​ ព្រោះ​ក្រុម​បរាជ័យ​ ដែល​អ្នក​ស្លាប់​ ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​ ត្រូវ​បាន​សម្លាប់​ ក្រៅ​ប្រព័ន្ធ​។​ នៅ​គ្រានោះ​ប្រជាជន​ស៊ី​វិល​ រត់​ចោល​រាជធានី​ភ្នំពេញ​ ទាំង​ហ្វូងៗ​ ខណៈ​កងទ័ព​ទាំង​២​ វាយប្រហារ​យ៉ាង​សន្ធប់​។​

​កងទ័ព​អប​ដោយ​រថក្រោះ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​កងទ័ព​ ហ្វ៊ុ​ន​ ស៊ី​ន​ប៉ិច​ ដាក់​ពង្រាយ​ម្ខាង​ម្នាក់​ គឺ​ទ័ព​បក្ស​កាន់​អំណាច​ សព្វថ្ងៃ​ ដាក់​ពង្រាយ​កណ្ដាល​ក្រុង​ ជា​ពិសេស​ ដាក់​នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ផ្លូវ​កម្ពុជា​ក្រោម​ និង​ផ្លូវ​ពី​តា​ខ្មៅ​ មក​ភ្នំពេញ​។​

​ចំណែក​កងទ័ព​ របស់​សម្ដេចក្រុមព្រះ​ចេញ​មក​ពី​ ខេត្តកំពង់ស្ពឺ​ ហើយ​ដាក់​ពង្រាយ​ផ្លូវ​កប់​ស្រូវ​ ។​ ព្រឹត្តិការណ៍​នេះ​ កើតឡើង​ បន្ទាប់​ពី​ បាន​ចោទប្រកាន់​គ្នា​ថា​ ជា​អ្នក​នាំ​ទ័ព​ក្រហម​ចូល​ភ្នំពេញ​ ជា​ពិសេស​គណបក្សកាន់អំណាច​ របស់​សម្ដេច​ ហ៊ុន​ សែន​ ចោទ​ ហ្វ៊ុ​ន​ ស៊ី​ន​ប៉ិច​ នាំ​កងទ័ព​ខ្មែរក្រហម​មក​កាន់​ក្រុងភ្នំពេញ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយទៀត​។​

​ការ​ចរចា​មិន​អាច​រក​ដំណោះស្រាយ​ឃើញ​ ហើយ​គ្មាន​យន្តការ​ទី​៣​ មក​ជួយ​ដោះស្រាយ​ ធ្វើ​ឱ្យ​កងទ័ព​នៃ​បក្ស​ទាំង​២​វាយ​ប្រយុទ្ធ​គ្នា​ យ៉ាង​សាហាវ​ ហើយ​ទីបំផុត​សម្ដេចក្រុមព្រះ​ នាយក​រដ្ឋមន្ត្រី​ទី​១​ ត្រូវ​ទម្លាក់​ពី​តំណែង​ ដែល​ធ្វើ​ឱ្យ​ពិភពលោក​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។​

​សម្ដេចឪ​ ព្រះបាទ​នរោត្តម​សីហ​នុ​ ដែល​ជា​ព្រះមហាក្សត្រ​  បាន​សម្រេច​តែងតាំង​ លោក​ អ៊ឺ​ង​ ហួត​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ ជា​នាយក​រដ្ឋមន្ត្រី​ទី​១​ ជំនួស​សម្ដេចក្រុមព្រះ​ដែល​ រត់​ភៀសខ្លួន​ ទៅ​ក្រៅប្រទេស​។​

​ក្នុង​អន្តរ​កាលនោះ​សហគមន៍​អន្តរជាតិ​ សម្រេច​ព្យួរ​ជំនួយ​ មក​កាន់​កម្ពុជា​ ទោះបី​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ ជំនួស​នាយក​រដ្ឋមន្ត្រី​ ឈ្នះ​ឆ្នោត​ ឆ្នាំ​១៩៩៣​ ក៏​ដោយ​។​

​ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​និង​អន្តរជាតិ​ ថា​ជា​អន្តរកាល​ ដ៏​ខ្មៅ​ងងឹត​ ដែល​ជា​ហេតុការណ៍​ធ្វើ​ឱ្យ​កម្ពុជា​ ត្រូវ​បាន​គិត​ថា​ឆ្លងកាត់​សង្គ្រាម​ជា​ថ្មី​ទៀត​បន្ទាប់​ពី​កម្ពុជា​ បែកបាក់​គ្នា​ជា​ច្រើន​ទស​វត្ស​ មក​ហើយ​។​ ព្រឹត្តិការណ៍​នេះ​ក៏​នាំ​ខ្មែរ​ បាត់បង់​ឱកាស​នៃ​ការ​បង្រួម​បង្រួម​ជាតិ​ កសាង​ជាតិ​ ផង​ដែរ​ ៕​ 
6july4 6july3 6july2

Share

Image
Image
Image