en     km
en     km

វិភាគ៖តើ​អាច​ផ្ទុះ​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​និង​ហ្វី​លី​ពី​ន​ដែរ​ឬទេ​??

Share

​បើ​អ្នក​ពិនិត្យ​តាមដាន​ឱ្យ​ដិត​ដល់​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ឃើញ​ថា​សភាពការណ៍​​យោធា​ប៉ុន្មាន​ថ្ងៃ​មកនេះ​គឺ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​។​​តានតឹង​ដោយសារ​ប្រទេស​ចិន​បាន​បញ្ចេញ​កងទ័ព​ របស់​ខ្លួន​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​រូបភាព​នៃ​ការ​ធ្វើ​សមយុទ្ធ​មួយ​ ដែល​គេ​ហៅ​ថា​ការ​ពង្រឹងសមត្ថភាព​កងទ័ព​និង​ពង្រឹង​សន្តិសុខ​ដែនសមុទ្រ​របស់​ខ្លួន​។ ​រាយការណ៍ដោយ លោក នួន​ បូរិន៖


សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters

​ប៉ុន្តែ​អ្វី​ដែល​នាំ​ឲ្យ​ទីក្រុង​ប៉េ​កាំ​ង​បញ្ចេញ​កម្លាំង​ទ័ព​របស់​ខ្លួន​ ដូចនេះ​គឺជា​ប្រតិកម្ម​ទៅ​នឹង​សាលដីកា​របស់​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ ដែល​កាត់ក្ដី​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ឈ្នះ​ចិន​លើ​ដែន​អធិបតេយ្យ​នៃ​តំបន់​នោះ​។​

​ភា្ល​មៗ​បន្ទាប់​ពី​នោះ​មក​ចិន​បាន​គម្រាម​មិន​ឲ្យ​ប្រទេស​ដែល​មាន​ជម្លោះ​ទាំងអស់​ ចូល​ទៅ​កាន់កាប់​តំបន់​នោះ​ជា​ដាច់ខាត​។​

​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ចិន​បាន​បញ្ជូន​នាវាចម្បាំង​រាប់​សិប​គ្រឿង​ ទៅ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ជាមួយ​កងទ័ព​នៃ​ប្រទេស​រុ​ស្សី​ដែល​ជា​ការ​បង្ហាញ​ ថ្មី​មួយទៀត​ថា​ប្រទេស​មហាអំណាច​ទាំង​ពីរ​នេះ​អាច​ចាប់ដៃ​គ្នា​ ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​របស់​ខ្លួន​។​

​មិន​ត្រឹម​ប៉ុណ្ណេះ​ទេ​ទីក្រុង​ប៉េ​កាំ​ង​បាន​ព្រមាន​ប្រាប់​ប្រជាជន​របស់​ខ្លួន​ថា​ ត្រូវ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​ធ្វើសង្គ្រាម​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​។​

​លោក​ ចាំង​ ហ្វា​ង​គួ​ន​ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​បាន​ថ្លែង​ដូចនេះ​ ទៅ​កាន់​ឧត្តមសេនីយ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​ ២​សីហា​ នៅ​ពេល​ដែល​លោក​កោះ​ប្រជុំ​មេទ័ព​របស់​ខ្លួន​។​​china-pilipin-thumលោក​ឧត្តមសេនីយ៍​ ហ្វា​ង​គួ​ន​ បញ្ចា​ក់​ដូចនេះ​ថា​៖«​ស្ថានភាព​សន្តិសុខ​ជាតិ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ដែល​ចាំបាច់​ត្រូវ​ត្រៀម​ធ្វើសង្គ្រាម​សមុទ្រ​ ដែល​អាច​ផ្ទុះ​ឡើងជា​ យថាហេតុ​ហើយ​ពលរដ្ឋ​ចិន​ត្រូវ​ចេះ​ចល័ត​ខ្លួន​ពេល​សង្គ្រាម​សមុទ្រ​ផ្ទុះ​ឡើង​»​។​សាធារណជន​ត្រូវ​តែ​ទទួល​បាន​ព័ត៌មាន​អប់រំ​ បំពាក់​ស្មារតី​គោល​គំនិត​ជាតិនិយម​ ដើម្បី​បូរណភាព​ទឹកដី​ដែល​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដូចនេះ​»​។​

​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​ រាយការណ៍​ថា​ការ​ព្រមាន​របស់​ ឧត្តមសេនីយ៍​ ចាង​ ហ្វា​ង​គួ​ន​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទីក្រុង​ប៉េ​កាំ​ង​ បាន​បន្ដ​ស្ថាបនា​ទីតាំង​កងទ័ព​នៅ​លើ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ច្រើន​ថែម​ទៀត​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​កងទ័ព​ប្រជាជន​ចិន​ មាន​២​លាន​បី​សែន​នាក់​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ធ្វើសង្គ្រាម​សមុទ្រ​និង​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​។​

​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​តុលាការ​កំពូល​ប្រជាជន​ចិន​ បាន​ចេញ​សាលដីកា​ដោយ​បញ្ជាក់​ថា​ប្រជុំ​កោះ​ដែល​ចិន​គ្រប់គ្រង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ គឺ​ស្ថិត​នៅ​ក្នុង​ដែនទឹក​របស់​ខ្លួន​ហើយ​គម្រាម​រឹបអូស​ទូក​នាវា​ ប្រទេស​ទាំងឡាយ​ណា​ដែល​លួច​ចូល​តំបន់​នោះ​។​

​អា​មេ​រិ​ក​ ជប៉ុន​ សន្យា​ជួយ​ប្រទេស​ហ្វី​លី​ពី​ន​ការពារ​ដែន​អធិបតេយ្យ​របស់​​ហ្វី​លី​ពី​ន

​នៅ​ពេល​ដែល​ចិន​ប​ញ្ចូ​ន​នាវាចម្បាំង​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ សហរដ្ឋអាមេរិក​ និង​ជប៉ុន​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ហ្វី​លី​ពី​ន​ ក៏​បាន​ចូលខ្លួន​ជួយ​ពង្រឹង​ដែនទឹក​របស់​ប្រទេស​ហ្វី​លី​ពី​ន​ផង​ដែរ​។​

​ទីក្រុង​តូ​ក្យូ​បាន​សម្រេច​បញ្ជូន​នាវាចម្បាំង​ ចំនួន​បួន​គ្រឿង​មក​សំចត​នៅ​សមុទ្រ​ប្រទេស​ហ្វី​លី​ពី​ន​ស្រប​ពេល​ដែល​ សហរដ្ឋអាមេរិក​បាន​ព្រមាន​ថា​ក្រុង​វ៉ា​ស៊ី​ន​តោន​ នឹង​បញ្ជូន​នាវាចម្បាំង​ដើម្បី​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ជា​ថ្មី​ម្ដងទៀត​។​ ប៉ុន្ដែ​ជា​ការ​ពិត​នាវាចម្បាំង​របស់​អា​មេ​រិ​ក​ដែល​ត្រៀម​ប​ញ្ចូ​ន​ទៅ​ទីនោះ​ គឺ​ដើម្បី​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​កងទ័ព​ ជប៉ុន​ និង​កងទ័ព​ហ្វី​លី​ពិន​នៅ​តំបន់​នោះ​។​

​យ៉ាងណា​ក៏​ក្រុង​ប៉េ​កាំ​ង​ប្រកាស​ថា​ គេ​នឹង​បិទផ្លូវ​នាវាចរណ៍​ នៅ​តំបន់​នោះ​ប្រសិនបើ​ ស្ថានភាព​សង្គ្រាម​ ចូល​មក​ដល់​។​china-thum-11-07-16-01
ស្ថានភាព​នាំ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​

​បើ​និយាយ​ពី​ស្ថានភាព​នាំ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​ គឺ​មាន​កត្តា​ច្រើន​យ៉ាង​ ដូច​ខាងក្រោម​នេះ​៖
​  
-​ចិន​ បាន​ចូលលុក​លុយ​កាន់កាប់​ តំបន់​ជម្លោះ​ នៅ​ប្រជុំ​កោះ​ស្ព្រា​លី​ និង​ប៉ា​រ៉ា​ហ្សែ​ល​។​

-​ចិន​ បាន​ ស្ថាបនា​ កោះ​សិប្បនិម្មិត​ ជាង​១០០០០​ហិច​តា​ ដើម្បី​ធ្វើ​ជាទី​តាំង​ឈរជើង​របស់​កងទ័ព​។​

-​ចិន​ បាន​បញ្ជូន​កងទ័ព​ និង​គ្រឿង​សព្វាវុធ​ទៅ​ដាក់​ពង្រាយ​លើ​ កោះ​សិប្បនិម្មិត​នោះ​ហើយ​  ។​

-​ចិន​ ជំទាស់​សាលដីកា​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ ដែល​ឱ្យ​ហ្វី​លី​ពី​ន​ មាន​សិ​ទិ្ធ​ចូល​កាន់កាប់​ តំបន់​ជម្លោះ​។​

-​ហ្វី​លី​ពី​ន​  អា​មេ​រិ​ក​ ជប៉ុន​ និង​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ សិង្ហ​បុរី​ បង្ខំ​ចិន​ គោរព​សេចក្ដីសម្រេច​របស់​ តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​។​

-​ហ្វី​លី​ពី​ន​ មាន​ភាព​អំនួត​ ខាង​យោធា​ដោយសារ​ កងទ័ព​ អា​មេ​រិ​ក​ មាន​វត្តមាន​លើ​ប្រទេស​នេះ​រួច​ហើយ​។​

-​ជប៉ុន​បាន​រំកិល​នាវាចម្បាំង​របស់​ខ្លួន​ មក​កាន់​ដែនទឹក​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ក្រោម​រូបភាព​ នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​។​

-​ហ្វី​លី​ពី​ន​បាន​ទិញ​គ្រឿង​សព្វាវុធ​ ពី​អា​មេ​រិ​ក​ កាន់តែ​ច្រើន​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ថ្មីៗ​នេះ​ ហី្វ​លី​ពី​ន​ ទិញ​នាវាមុជទឹក​ និង​យន្តហោះ​ ស៊ើបការណ៍​ពី​អា​មេ​រិ​ក​ជា​ច្រើន​គ្រឿង​ថែម​ទៀត​។

-​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ប្រាប់​ប្រជាជន​ខ្លួនឯង​ថា​ ការ​ចរចា​ទ្វេភាគី​ អោយ​ចិន​គោរព​ដីកា​តុលាការ​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​គឺ​ការ​ប្រសើរ​ ប៉ុន្តែ​មិន​ត្រូវ​ឈរ​មើល​ ប្រទេស​ត្រូវ​បាន​គេ​ ឈ្លានពាន​នោះ​ទេ​។​

​បើ​សង្គ្រាម​ផ្ទុះ​ឡើង​ រវាង​ចិន​ និង​ហ្វី​លី​ពី​ន​ តើ​អា​មេ​រិ​ក​ ជួយ​ហ្វី​លី​ពី​ន​ដោយ​របៀប​ណា​?

​ប្រទេស​ ហ្វី​លី​ពី​ន​ និង​អា​មេ​រិ​ក​ មាន​កិច្ចព្រមព្រៀង​ជា​ប្រ​វ​តិ្ត​សាស្ត្រ​ជាមួយ​គ្នា​ និយាយ​ពី​ ការ​ជួយ​ការពារ​គ្នាទៅវិញទៅមក​ នៅ​ពេល​ប្រទេស​ណាមួយ​រង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ដទៃ​។​ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ហ្វី​លី​ពី​ន​ផង​ដែរ​។​

​ចំណែក​ប្រទេស​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​ និង​ញូ​ហ្សេ​ឡែ​ន​ ក៏​មាន​កិច្ចព្រមព្រៀង​ដូចនេះ​ជាមួយ​អា​មេ​រិ​ក​ ដែរ​។

​បើ​យោង​តាម​ កិច្ចព្រមព្រៀង​នេះ​ ប្រសិនបើ​សង្គ្រាម​ផ្ទុះ​ឡើង​ដោយសារ​ចិន​ ចូលលុក​លុយ​ ហ្វី​លី​ពី​ន​ គឺ​ អា​មេ​រិ​ក​ អាច​ចូល​អន្តរាគមន៍​ជួយ​ហ្វី​លី​ពី​ន​ ហើយ​ ចង់​មិន​ចង់​ អា​មេ​រិ​ក​នឹង​អូស​ទ័ព​ណា​តូ​ចូល​មក​ជាមួយ​ទៀត​ផង​ ព្រោះ​អា​មេ​រិ​ក​មាន​ឥ​ទិ្ធ​ពល​លើ​ អង្គការ​ យោធា​អន្តរជាតិ​មួយ​នេះ​។​

​ប៉ុន្តែ​អ្វី​ដែល​នាំ​ចិន​ មាន​អំនួត​ហ៊ាន​ ប្រឆាំង​អា​មេ​រិ​ក​ ទំនង​ចិន​គិត​ថា​ ស​ទ្ធិ​សញ្ញា​យោធា​ សៀង​ហៃ​ ដែល​មាន​ រុ​ស្ស៊ី​ជា​សមាជិក​មួយ​ ផង​ដែរ​នោះ​គឺជា​ កម្លាំង​ប្រមូលផ្ដុំ​ធំ​មួយ​ដែរ​។​

​តែ​បែប​នេះ​ក្ដី​ ឥណ្ឌា​ ក៏​ជា​ផ្នែក​មួយ​ ធ្វើ​ឱ្យ​ចិន​ ខ្លាចញញើត​តិច​ដែរ​ បើ​សង្គ្រាម​សមុទ្រ​ចិន​ខាងត្បូង​ផ្ទុះ​ឡើង​ ក្រុង​ញូ​ដេ​លី​ ទំនង​ នឹង​រំកិល​ទ័ព​ ចូល​ព្រំដែន​ របស់​ខ្លួន​ដែល​ ចិន​លួច​ចូល​កាន់កាប់​កាលពី​ឆ្នាំ​១៩៦២​។​

​វិសាលភាព​នៃ​ប្រជុំ​កោះ​ស្ព្រា​ត​លី​ និង​ប៉ា​រ៉ា​ហ្សែ​ល​នៃ​សមុទ្រ​ចិន​ខាងត្បូង​

​ប្រជុំ​កោះ​ស្ព្រា​ត​លី​ មាន​កោះ​តូច​ចំនួន​ ១៤​។​ វា​លាតសន្ធឹង​លើ​ ផ្ទៃសមុទ្រ​ ៤០​ម៉ឺន​គីឡូម៉ែត្រ​ កា​រ៉េ​។​ ប្រជុំ​កោះ​ ប៉ា​រ៉ា​ហ្សែ​ល​ មាន​កោះ​តូច​ចំនួន​ ៨​។​ វា​លាតសន្ធឹង​លើ​ ផ្ទៃសមុទ្រ​១៥០០០​គីឡូម៉ែត្រ​ កា​រ៉េ​។​

​កោះ​ទាំង​២​នេះ​ សំបូរ​ ដោយ​ ធនធានធម្មជាតិ​ រ៉ែ​ ឧស្ម័ន​ ប្រេងកាត​ ត្រី​ និង​ ថ្មរ​ប៉ប្រក់​ទឹក​ ហើយ​ជា​នាវាចរណ៍​ ដែល​ចិន​អាច​រកបាន​ ៥​ពាន់​លាន​ដុ​លា្ល​រ​។​ សមុទ្រ​ចិន​ខាងត្បូង​មាន​ ផ្ទៃ​ទឹក​ជាង​២​លាន​ គីឡូម៉ែត្រ​ក្រឡា​។​ វា​មាន​កោះ​ ទាំង​តូច​ ទាំង​ធំ​ សរុប​ ២៩១​កោះ​៕

Share

Image
Image
Image