en     km
en     km

តើ​សមាជិក​អាស៊ាន​ណាមួយ​បាន​ផល​ចំណេញ​ជាងគេ​ក្នុង​សមា​ហរ​កម្ម​អាស៊ាន​រយៈពេល​មួយ​ឆ្នាំ​នេះ​?(សម្ភាសន៍)

Share

​ភ្នំពេញ​ ៖​ នៅ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ សមា​ហរ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​មាន​អាយុកាល​មួយ​ឆ្នាំ​។​

តើ​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ សមាជិក​អាស៊ាន​ទាំង​ ១០​ ទទួល​បាន​ផល​ចំណេញ​ជាងគេ​ពី​សមា​ហរ​កម្មនេះ​?​ ជុំវិញ​រឿង​នេះ​ លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​សេដ្ឋកិច្ច​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ លើក​ឡើង​ថា​ រយៈពេល​មួយ​ឆ្នាំ​នៃ​សមា​ហរ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ គឺ​ប្រទេស​សិង្ហ​បុរី​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​ ។​ប៉ុន្តែ​ប្រទេស​ដែល​មានការ​រីក​លូតលាស់​ខ្លាំង​ជាងគេ​នៅ​អាស៊ាន​គឺ​ប្រទេស​ វៀតណាម​។​ ចំណែក​កម្ពុជា​វិញ​លោក​បណ្ឌិត​ គី​ សេរី​វឌ្ឍន៍​ លើក​ឡើង​ថា​ កម្ពុជា​ទទួល​បាន​ផល​ចំណេញ​លើ​ការ​លើកលែង​ពន្ធ​ ដែល​ធ្វើ​ឱ្យ​ទំនិញ​មួយ​ចំនួន​មាន​តម្លៃ​ថោក​ជាង​មុន​។​

​ដើម្បី​ជ្រាប​ បន្ថែម​ទៀត​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ និង​បណ្ឌិត​សេដ្ឋកិច្ច​ លោក​ គី​ សេរី​វឌ្ឍន៍​ ដូច​តទៅ​៖

 

លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្រ្តីផ្នែកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា
លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្រ្តីផ្នែកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា

Share

Image
Image
Image