en     km
en     km

តុលាការ​​ចេញ​​ដីការ​​កោះ​ហៅ​អ្នកវិភាគ​ម្នាក់​​ ឱ្យ​​ចូល​​បំភ្លឺ​​តាម​​បណ្ដឹង​​របស់​​បក្ស​​កាន់​អំណាច​

Share

​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីការ​កោះហៅ​ លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិការ​អនាគត​កម្ពុជា​ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២​ខែឧសភា​ ខាង​មុខ​នេះ​ពី​បទ​បទ​បរិហា​កេរ្ដិ៍​ ជា​សាធារណៈ​ តាម​ពាក្យបណ្ដឹង​របស់​លោក​ សុខ​ ឥ​សាន្ដ​ តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

ouvireak-cover
លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិការ​អនាគត​កម្ពុជា​

​យោង​តាម​ដីការ​ដែល​ចុះ​ ហត្ថលេខា​ដោយ​ ព្រះរាជអាជ្ញា​រង​គឺ​លោក​ សៀង​ សុខ​  លោក​ អ៊ូ​ វី​រៈ​ ត្រូវ​ ចូលខ្លួន​មក​បំភ្លឺ​ នៅ​ថ្ងៃ​ទី​១២​ឧសភា​ វេលា​ម៉ោង​៩​ព្រឹក​ ដើម្បី​ឆ្លើយ​តប​ បណ្ដឹង​របស់​លោក​ សុខ​ ឥ​សាន្ដ​។​ ​ពាក្យ​ប្តឹង​របស់​ លោក​ សុខ​ ឥ​សាន្ដ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ អ៊ូ​ វី​រៈ​ បាន​លើក​ឡើង​តាម​រយៈ​ វិទ្យុ​អាស៊ី​សេរី​ កាលពី​ថ្ងៃ​ទី​២៤​ខែមេសា​ ឆ្នាំ​២០១៦​ ដោយ​គេ​ថា​លោក​បាន​ចោទ​គណបក្ស​ប្រជាជន​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ នៃ​ដំណើររឿង​ លោក​ កឹ​ម​ សុខា​ និង​កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

​តាម​រយៈ​វិទ្យុ​នេះ​ លោក​ អ៊ូ​ វី​រៈ​ បាន​លើក​ថា​ «​យុទ្ធសាស្ត្រ​របស់​គណបក្សកាន់អំណាច​នៅ​ពេល​នេះ​ គឺ​ព្យាយាម​គាបសង្កត់​ លោក​  កឹ​ម​ សុខា​ និង​ ហិរញ្ញវត្ថុ​របស់​អ្នកនយោបាយ​រូប​នេះ»​​។


​លោក​ អ៊ូ​ វី​រៈ​ លើក​ឡើង​ទៀត​ថា​ «​ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ រវល់​គិតគូរ​បំបាក់​គូប្រកួត​ប្រជែង​ នយោបាយ​ តាម​របៀប​នេះ​ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​ខ្លាំង​ ហើយ​មន្ត្រី​នៅ​ក្នុង​បក្ស​នេះ​មួយ​ចំនួន​ ក៏​មិន​ពេញចិត្ត​ចំពោះ​ យន្តការ​នេះ​ដែរ​»​។​


​កាលពី​ថ្ងៃ​ទី​២៥​ខែមេសា​ ឆ្នាំ​២០១៦​ គណបក្ស​ប្រជាជន​កម្ពុជា​ តំណាង​ដោយ​លោក​ សុខ​ ឥ​សាន្ត​ បាន​ដាក់​ពាក្យ​ប្តឹង​ លោក​ អ៊ូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​ ជាមួយ​គ្នា​នេះ​ គណបក្ស​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​ទាមទារ​សំណង​ ចំនួន​៤០០​លាន​រៀល​ ចំពោះ​ភាព​ប៉ះពាល់​ដល់​គណបក្ស​ ៕

Share

Image
Image
Image