en     km
en     km

តុលាការ​ប្រទេស​បារាំង​ បដិសេធ​ បណ្ដឹង​ លោក​ ហោ​ ណាំ​ហុង​ ប្ដឹង​ លោក​ សម​ រ​ង្ស៊ី​

Share

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​ ១០​ តុលា​ នេះ​ បានឱ្យ​ដឹង​ថា​ តុលាការ​ទី​ក្រុងប៉ារីស​ បាន​ច្រានចោល​ជា​ស្ថាពរ​ បណ្តឹង​បរិហា​កេរ្តិ៍​មួយទៀត​ ដែល​លោក​ ហោ​ ណាំ​ហុង​ បាន​ប្ដឹង​លោក​ ។​

លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ
លោក​ សម​ រ​ង្ស៊ី​ ប្រធានបក្សសង្រ្គោះជាតិ

លោក​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ដូចនេះ​៖​ «​ កាលពី​ថ្ងៃ​ ២១​ កញ្ញា​ ២០១៦​ ថ្មីៗ​នេះ​ តុលាការ​បារាំង​ នៅ​ទី​ក្រុងប៉ារីស​ បាន​ច្រានចោល​ជា​ស្ថាពរ​ បណ្តឹង​បរិហា​កេរ្តិ៍​ មួយទៀត​ ដែល​លោក​ ហោ​ ណាំ​ហុង​ បាន​ដាក់​ប្តឹង​ចំពោះ​រូប​ខ្ញុំ​»​។​

​តាម​ ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ សម​ រ​ង្ស៊ី​ ដដែល​ លោក​បាន​រិះគន់​ ថា​ ៖«​មាន​តែ​នៅ​ប្រទេស​កម្ពុជា​ទេ​ ដែល​តុលាការ​ស្ថិត​ក្រោម​បញ្ជា​គណបក្សកាន់អំណាច​ ហើយ​យក​រឿង​លោក​ ហោ​ ណាំ​ហុង​ នេះ​ មក​ផ្តន្ទាទោស​ខ្ញុំ​ ដោយ​អយុត្តិធម៌​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​»​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ លោក​ ហោ​ ណាំ​ហុង​ បាន​ទេ​ នៅ​ថ្ងៃនេះ​ ដោយ​គ្មាន​ប្រភព​ដើម្បី​ទាក់ទង​។​

​យ៉ាងណា​ក៏​ដោយ​ អ្នកនាំពាក្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ តែងតែ​ចាត់​ទុក​លោក​ សម​ រ​ង្ស៊ី​ ថា​ ជា​អ្នកនយោបាយ​ ដែល​មិន​ហ៊ាន​តតាំង​ក្ដី​ ក្នុង​ប្រទេស​របស់​ខ្លួន​ ហើយ​បែរជា​ទៅ​រក​ប្រទេស​ដទៃ​ឲ្យ​ជួយ​។​

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​ឈ្នះក្ដី​ ករណី​លោក​ ហោ​ ណាំ​ហុង​ ជាមួយ​គ្នា​ម្ដង​រួច​ហើយ​ កាលពី​ឆ្នាំ​២០១២​ ដោយ​តុលាការ​កំពូល​ប្រទេស​បារាំង​ចាត់​ទុក​លោក​ សម​ រ​ង្ស៊ី​ ជា​អ្នកនយោបាយ​ ដែល​ការ​សម្ដែង​មតិ​ របស់​អ្នកនយោបាយ​ជា​ការ​បញ្ចេញមតិ​ ខាង​នយោបាយ​ ហើយ​នៅ​ប្រទេស​បារាំង​ មិន​មានច្បាប់​ដាក់​កំហិត​ទោស​អ្នកនយោបាយ​ទេ​។​

​លោក​ ហោ​ ណាំ​ហុង​ ដែល​ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ ជា​លើក​ទី​២​នោះ​ គឺ​ ក្នុង​ឋានៈ​ លោក​ ជា​រដ្ឋ​ មន្ដ្រី​ការ​បរទេស​ ដោយ​ប្ដឹង​ពី​បទ​បរិហារ​ក្ដេ​រិ៍​ ដូច​លើក​មុន​ដែរ​ ដោយសារ​តែ​លោក​ សម​ រ​ង្ស៊ី​ នៅ​តែ​បន្ដ​ព្យាយាម​ បរិហារ​ក្ដេ​រិ៍​ មក​លើ​រូប​លោក​ថា​ ជា​អតីត​មេ​គុក​បឹង​ត្របែក​ នៃ​របប​ខ្មែរក្រហម​ ដែល​លោក​ ហោ​ ណាំ​ហុង​ បដិសេធ​ទាំងស្រុង​។​

​លោក​ សម​ រ​ង្ស៊ី​ មិន​អាច​ចូល​ប្រទេស​កម្ពុជា​បាន​ ដោយសារ​លោក​ រង​ដីការ​ចាប់ខ្លួន​ដោយ​សាលដីកា​ របស់​សាលាឧទ្ធរណ៍​ ក្នុង​បណ្ដឹង​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​ ប្ដឹង​លោក​ ករណី​ដដែល​កាលពី​ឆ្នាំ​២០១១​។​ បណ្ដឹង​របស់​លោក​ ហោ​ ណាំ​ហុង​ ត្រូវ​បាន​អ្នកវិភាគ​ចាត់ទុកជា​មោឃៈ​ដោយសារ​ មាន​ដំណោះស្រាយ​នយោបាយ​ ធ្វើ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ បាន​វិល​ចូល​ប្រទេស​វិញ​នៅ​ខែកក្កដា​ ឆ្នាំ​២០១៣៕ ​

Share

Image
Image
Image