en     km
en     km

តុលាការ​បើក​សវនាការ​ករណី​ឃាតកម្ម​ លោក​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ខណៈ​អវត្តមាន​ជនជាប់ចោទ​

Share

​ភ្នំពេញ៖ តុលាការ​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៥​ខែកក្កដា​ ឆ្នាំ​២០១៦​ ដែល​មាន​ជនជាប់ចោទ​ចំនួន​៦​រូប​ ដោយ​អវត្តមាន​ជនជាប់ចោទ​២​រូប​ គឺ​អតីត​លោក​ឩ​ក​ញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដោយ​មូលហេតុ​មាន​ជំងឺ​និង​អង្គរក្ស​លោក​១​រូប​ទៀត​ គឺ​លោក​ លី​ សៅ​ ដោយសារ​ទទួលមរណៈភាព​។​

m1
ឡានដឹកជនជាប់ចោតមកកាត់ក្តីនៅសាលាដំបូង​រាជធានី​ភ្នំពេញ

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ លី​ សុ​ផា​ណា​ ផ្ញើ​សារ​អេ​ទ្បិ​ច​ត្រូ​ច​និ​ច​តាម​រយៈ​ Telegram​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ លី​ សុ​ផា​ណា​ បាន​ផ្ញើរ​សារ​អេ​ទ្បិ​ច​ត្រូ​និ​ច​តាម​រយៈ​ Telegram​ ថា​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​មាន​សមាសភាព​លោក​ តុ​ប​ ឈុ​ន​ហេង​ លោក​ ហេង​ កេស​រោ​ លោក​ ម៉េ​ង​ តូ​នី​ បាន​បើក​សវនាការ​ដែល​មានការ​ចូលរួម​ពី​លោក​ ហ៊ឹង​ ប៊ុ​ន​ថន​ ជា​តំណាង​អយ្យការ​ធ្វើការ​ជំនុំជម្រះ​រឿង​ក្តី​ឃាតកម្ម​ទៅ​លើ​លោក​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ដែល​មាន​ជនជាប់ចោទ​៦​រូប​។​

​លោក​ លី​ សុ​ផា​ណា​ បានឱ្យ​ដឹង​ទៀត​ថា​ជនជាប់ចោទ​ទាំង​៦​រូប​នោះ​រួម​មាន​ លោក​ ថោ​ង​ សា​រ៉ាត់​ លោក​ សៀង​ វាសនា​ លោក​ លី​ សៅ​ លោក​ មាស​ សម្បត្តិ​ លោក​ កូយ​ ច័ន្ទ​ថុ​ល​ និង​ លោក​ ឈុ​ន​ ចិ​ត្រា​។​ នៅ​ក្នុង​ចំណោម​ជនជាប់ចោទ​ទាំងនោះ​ លោក​ ថោ​ង​ សា​រ៉ាត់​       អវត្តមាន​ដោយ​មូលហេតុ​មាន​ជំងឺ​ ហើយ​ជនជាប់ចោទ​ លី​ សៅ​ បាន​ស្លាប់​។​

​នៅ​ក្នុង​សវនាការ​នេះ​ដែរ​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ បាន​ចូល​ទៅ​ស្តាប់​នៅ​ក្នុង​សវនាការ​ដោយ​អង្គ​សវនាការ​បាន​ដំណើរការ​សួរ​ចម្លើយ​ជនជាប់ចោទ​បាន​តែ​មួយ​រូប​ប៉ុណ្ណោះ​ គឺ​ជនជាប់ចោទ​ឈ្មោះ​ កូយ​ ច័ន្ទ​ថុ​ល​ ដោយ​ជនជាប់ចោទ​ផ្សេង​ទៀត​លើក​ទៅ​សួរ​នៅ​ពេល​ក្រោយ​ទៀត​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ មេធាវី​ការពារ​សិទ្ធិ​ឱ្យ​កូនក្តី​របស់​លោក​ចំនួន​ ៤​រូប​ គឺ​លោក​ គា​ អ៊ា​វ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ ក្រោយ​ពេល​បញ្ចប់​សវនាការ​ ដោយ​លោក​មិន​ទាន់​អាច​ប្រាប់​ពី​សំណុំរឿង​នេះ​ថា​ នឹង​ទទួល​បាន​លទ្ធផល​យ៉ាងណា​នៅ​ទ្បើ​យ​នោះ​ទេ​។​ មេធាវី​រូប​នេះ​ បន្ត​ថា​ក្នុង​សំណុំរឿង​ចោទប្រកាន់​កូនក្តី​របស់​លោក​ គឺ​ជនជាប់ចោទ​ កូយ​ ច័ន្ទ​ថុ​ល​ តែងតែ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នោះ​។​

m2
លោក​ គា​ អ៊ា​វ​ មេធាវី​ការពារ​សិទ្ធិ​ឱ្​ជនជាប់ចោទ

លោក​ គា​ អ៊ា​វ​៖«​កុំ​អាល​យល់​ឃើញ​ចាំ​ដល់​ថ្ងៃ​យើង​ស​ន្និ​ដា្ឋ​ន​ ចាំ​ថ្ងៃ​សម្រេចសេចក្តី​ចាំ​ខ្ញុំ​ជម្រាប​ជូន​ ដូច​ខ្ញុំ​ជម្រាប​ជូន​ចឹ​ង​ពីព្រោះ​អត់​មាន​ទេ​គាត់​បដិសេធ​ទាំងអស់​ អ្នក​ផ្សេង​កុំ​ទាន់​អាល​និយាយ​ និយាយ​តែ​គាត់​ម្នាក់​សិន​ពីព្រោះ​រឿង​វា​ច្រើន​ចម្លើយ​វា​ច្រើន​អាច​និយាយ​ថា​ខ្ញុំ​ចាំ​មិន​បាន​»​។​

​ជនជាប់ចោទ​មួយ​រូប​ក្នុង​ចំណោម​ជនជាប់ចោទ​ ៣​រូប​ផ្សេង​ទៀត​ដែល​បាន​មក​តុលាការ​នៅ​ថ្ងៃនេះ​ដែរ​ គឺ​លោក​ សៀង​ វាសនា​ យល់​ថា​តុលាការ​នឹង​រក​យុត្តិធម៌​ជូន​ពួក​គេ​ ជា​ពិសេស​ស្នើ​ឱ្យ​តុលាការ​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ទ្បើ​ង​វិញ​។​

​លោក​ សៀង​ វាសនា​ ៖«​យល់​ថា​តុលាការ​នឹង​រក​យុត្តិធម៌​ឱ្យ​ពួក​ខ្ញុំ​វិញ​ ស្នើ​ឱ្យ​ដោះ​លែង​ពួក​យើង​មាន​សេរីភាព​វិញ​»​។​

​សូម​បញ្ជាក់​ថា​ សវនាការ​ជំនុំជម្រះ​ករណី​ឃាតកម្ម​នេះ​ដែរ​ចាប់ផ្តើម​នីតិវិធី​ នៅ​ម៉ោង​ ប្រមាណ​ ៨​ព្រឹក​ ដោយ​មាន​ជនជាប់ចោទ​ចំនួន​៦​រូប​។​ នៅ​ក្នុង​ចំណោម​ជន​ជាប់​ទាំង​៦​រូប​នេះ​ ទ្បើ​ង​មក​សវន​ការ​តែ​ ៤​រូប​ប៉ុណ្ណោះ​។​ ប៉ុន្តែ​អង្គ​សវនាការ​សម្រេច​ផ្អាក​សវនាការ​នៅ​ម៉ោង​ ១១​ និង​១៥​នាទី​ហើយ​ជនជាប់ចោទ​ផ្សេង​ទៀត​ អង្គ​សវនាការ​សម្រេច​បើក​សវនាការ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​ ០៨​ខែសីហា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ វេលា​ម៉ោង​៨​ព្រឹក​៕​

Share

Image
Image
Image