en     km
en     km

តុលាការ​ខេត្តកោះកុង​នឹង​ប្រកាស​សាលក្រម​សកម្មជន​អា​រ៉ែ​ង​នៅ​ព្រឹក​នេះ​

Share

cover-Koh-Kong-court-(Licadho-in-KK)
មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​ បានឱ្យ​ដឹង​ថា​តុលាការខេត្ត​នេះ​ នឹង​ប្រកាស​សាលក្រម​នៃ​សំនុំរឿង​ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ ក្នុង​តំបន់​អា​រ៉ែ​ង​គឺ​លោក​ វ៉ែន​ វ៉​ន​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ បន្ទាប់​ពី​ព្រះរាជអាជ្ញា​បាន​លើក​ពេល​ប្រកាស​សាលក្រម​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​កន្លង​មក​។​

​មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​ លោក​ អ៊ិ​ន​ គង់​ ជិត​ថ្មីៗ​នេះ​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ ថា​ ចៅក្រម​តុលាការ​ខេត្តកោះកុង​នឹង​ប្រកាស​ពី​សាលក្រម​ទៅ​ថ្ងៃ​ទី​៣​ ខែមីនា​នេះ​។​

​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនាប់​ និង​ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ លោក​ វ៉ែន​ វ៉​ន​ ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​សម្រេច​ឃុំខ្លួន​ បណ្តោះអាសន្ន​តាំងពី​ខែតុលា​ ឆ្នាំ​២០១៥​  ក្រោម​បទ​ចោទ​ចំនួន​ ២​ គឺ​ការ​ប្រមូល​អនុ​ផល​ព្រៃឈើ​ និង​ការ​បំបាត់​វត្ថុ​តាង​។​

​ទាំង​មេធាវី​ ទាំង​មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង​ជឿជាក់​ថា​ ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ នឹង​អាច​ទម្លាក់​ការ​ចោទប្រកាន់​ ទៅ​លើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជំនាប់​ និង​ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​ តំបន់​អា​រ៉ែ​ង​ លោក​ វ៉ែន​ វ៉​ន​ ។​ ពួក​គាត់​ ចាត់​ទុក​ ការ​ចោទ​ប្រឆាំង​សកម្មជន​បរិស្ថាន​ជនជាតិ​ដើម​ រូប​នេះ​ ថា​ពុំ​មាន​មូលហេតុ​ ត្រឹមត្រូវ​ឡើយ​៕

Share

Image
Image
Image