en     km
en     km

តុលាការអាមេរិកបង្គាប់ឱ្យកូរ៉េខាងជើងបង់ជំងឺចិត្តជាង៥រយលានដុល្លារទៅគ្រួសារជនរងគ្រោះ

Share

ចៅក្រមសហព័ន្ធមួយក្នុងក្រុងវ៉ាស៊ីនតោនបានចេញដីកាបង្គាប់ឱ្យប្រទេសកូរ៉េខាងជើងបង់ប្រាក់សងជំងឺចិត្តទៅគ្រួសារលោក Otto Warmbier, ចំនួន ៥០១លានដុល្លារ ករណីនិស្សិតអាមេរិករូបនេះបានស្លាប់នៅកន្លែងលុតដំកូរ៉េខាងជើងដោយការធ្វើទារុណកម្ម។

ចៅក្រម Beryl Howell បានសម្រេចថា កូរ៉េខាងជើង ត្រូវបង់ជំងឺចិត្តការខូចខាតផ្លូវចិត្តទៅឱ្យលោក Fred និងលោកស្រី Cindy Warmbier ជាឪពុកម្ដាយរបស់ជនរងគ្រោះ Otto Warmbier ។នេះបើតាមទីភ្នាក់ងារសារព័ត៌មានAP ចុះផ្សាយនៅ ថ្ងៃទី ២៥ធ្នូ ឆ្នាំ២០១៨នេះ។ 

និស្សិត Otto Warmbier បានប្រទេសកូរ៉េខាងជើងជាមួយនឹងក្រុមទេសចរណ៍ តែគាត់ត្រូវអាជ្ញាធរកូរ៉េខាងជើងចាប់និងកាត់ទោស១៥ឆ្នាំនៅឆ្នាំ ២០១៦ ករណីចារកម្ម និងលួចបដាឃោសនារបស់កូរ៉េខាងជើង។ គាត់បានស្លាប់នៅខែ មិថុនា ឆ្នាំ ២០១៧ បន្ទាប់ពីត្រូវបានដោះលែង ហើយមរណភាពរបស់គាត់ដោយការធ្វើទារុណកម្ម។ មរណភាពរបស់និស្សិត Otto Warmbier នាំអោយអាមេរិកថ្កោលទោសកូរ៉េខាជើងយ៉ាងខ្លាំង៕ 

Share

Image
Image
Image