en     km
en     km

តុលាការអន្តរជាតិ​ នឹង​ចេញ​សេចក្ដីសម្រេច​មួយ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

Share

ប្រភពព័ត៌មានមួយបានឲ្យដឹងថាសាលាក្ដីអន្ដរជាតិ នៅទីក្រុងឡាអេ កំពុងរៀបចំ ចេញសម្រេចមួយជា
ប្រវត្តិសាស្ត្រ លើបណ្ដឹងរបស់ប្រទេសហ្វីលីពីន ប្ដឹងប្រទេសចិន ករណីលុកលុយដែនទឹករបស់ខ្លួន
នៅសមុទ្រចិនខាងត្បូងដែលអ្នកជំនាញចិន ព្រមានថាស្ថានការណ៍តានតឹងដែលកើតមានស្រាប់
នោះនឹងកាន់តែតានតឹងថែមទៀត ។

china-sea

តាមប្រភពមួយពីទីក្រុងប៉េកាំងតុលាការនេះ នឹងចេញសាលក្រមជំហានដំបូងនៅប៉ុន្មានសប្ដាហ៍បន្ដទៀតនេះ ។

ភាពតានតឹងនៃសមុទ្រចិនភាគខាងត្បូង បានកើតឡើងកាលពីប៉ុន្មានឆ្នាំមកនេះគឺដោយសារតែទីក្រុងប៉េកាំង បានចូលទៅលុកលុយតំបន់នោះហើយភ្លាមនោះទីក្រុងម៉ានីល បានប្ដឹងប្រឆាំងទីក្រុងប៉កាំងទៅកាន់តុលាការ
អចិន្ដ្រៃយ៍អន្តរជាតិនៅក្រុងឡាអេ ។

ប៉ុន្ដែទីក្រុងប៉េកាំងបានបដិសេធមិនចូលខ្លួន ។ ប្រសិនបើតុលាការនេះប្រកាសសាលក្រមទម្លាក់កំហុស
លើប្រទេសចិន នោះគឺជាការផ្ដើមឲ្យមានការបើកផ្លូវនាវាចរទៅកាន់តំបន់នោះដោយសេរី ។

តែយ៉ាងនេះក្ដីទីក្រុងប៉េកាំងបានវាយលុក ផ្នែកការទូតយ៉ាងខ្លាំងមុនសេចក្ដីសម្រេចតុលាការអន្តរជាតិមួយនេះ បានធ្វើឡើងហើយបើតាមព័ត៌មានទីក្រុងប៉េកាំងបានស្វែងរកប្រទេសប្រមាណជា៥០ប្រទេសឲ្យគាំទ្រជំហររបស់ខ្លួនប្រឆាំងសាលក្រម ។

តែអ្នកវិភាគម្នាក់គឺលោក វ៉ិចទ័រ ហ្គាវ ជានាយកសិក្សាអន្ដរជាតិនៃសមាគមជាតិប្រទេសចិន ពិនិត្យឃើញថាអ្នក
ដែលរុញឲ្យមានសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍អន្តរជាតិនេះគឺសហរដ្ឋអាមេរិកនេះ ៕ ប្រភព៖ CNA

Share

Image
Image
Image