en     km
en     km

តុលាការវេណេហ្សូអេឡាមិនបានចាប់ខ្លួនមេបក្សប្រឆាំងដាក់គុក ៣០ឆ្នាំ ខណៈលោកវិលចូលប្រទេសវិញ

Share

លោក ជួន ហ្កៃដូ មេបក្សប្រាំងនៃប្រទេសវេណេហ្សូអេឡា ដែលគាំទ្រដោយសហរដ្ឋអាមេរិកនិង ប្រទេសប្រជាធិបតេយ្យជាច្រើនទៀតបានត្រឡប់ទៅដល់ប្រទេសរបស់លោកវិញហើយកាលពីថ្ងៃទី៤មិនា ទោះជាលោកប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារ៣០ឆ្នាំក៏ដោយ។

ជាការកត់សម្គាល់នៅពេលលោកជួនហ្គៃដូបានធ្វើដំណើរទៅដល់ព្រលានយន្ដហោះមួយនៅក្រុងការ៉ាកាសស្រាប់តែឯកអគ្គរដ្ឋទូតប្រទេសមួយចំនួនជាពិសេសឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានមកទទួលលោក ខណៈដែលអ្នកគាំទ្រលោកប្រមាណជា១ម៉ឺននាក់មកទួលលោកផងដែរ។

តាមបណ្ដាញផ្សាយព័ត៌មានអន្ដរជាតិមួយចំនួនបានចុះផ្សាយថាលោកជួនហ្គៃដូចេញពីប្រទេស អ៊ីហ្កាឌ័រ បន្ទាប់ពីលោកបានទៅជួបមេដឹកនាំប្រទេសប្រេស៊ីល និង កូឡុំប៊ី ហើយបានចូលរួមកិច្ចប្រជុំជាមួយក្រុមរដ្ឋមន្ត្រីប្រទេសសម្ព័ន្ធភាពលីម៉ាដើម្បីរកវិធីគាបសង្កត់លោកម៉ាឌូរ៉ូឱ្យចាកចេញពីតំណែងនៅពេលទៅដល់ព្រលានយន្ដហោះភ្លាម លោកជួនហ្គៃដូបានប្រកាសអោយជូន​​ជនរួមជាតិរបស់លោកចូលរួមធ្វើបាតុកម្មនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដើម្បី​បង្ខំឱ្យ​លោក​​ម៉ាឌូរ៉ូលាលែងពីតំណែង។

យ៉ាងណាក៏ដោយតុលាការកំពូលបានចេញសាលក្រមផ្ដន្ទាទោសលោកជួនហ្គៃដូរួចទៅហើយពីបទរំលោភសាលក្រមរបស់តុលាការដែលហាមមិនឱ្យចាកចេញពីប្រទេស និង ពីបទឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរលំរដ្ឋាភិបាលខ្លួនឯង។ បើតាមសាលដីកានេះគឺលោកជួនហ្គៃដូប្រឈមមុខនឹងការចាប់ដាក់ពន្ធនាគាររយៈពេល៣០ឆ្នាំ។ តែមកដល់ពេលនេះលោកជួនហ្គៃដូជាអ្នកទោសដែលមានសេរីភាពធ្វើនយោបាយខ្លាំងក្លាបំផុតដើម្បីទម្លាក់លោកម៉ាឌូរ៉ូពីតំណែងប្រធានាធិបតីដែលសហគមន៍អន្ដរជាតិចាត់ទុកជាមេដឹកនាំមិនស្របច្បាប់ដោយសារតែលោកជាប់ឆ្នោតជាប្រធានធិបតីកាលពីថ្ងៃទី២០ឧសភា ដោយកម្ចាត់បេក្ខជនគណបក្សប្រឆាំងមិនឱ្យចូលរួមប្រកួត៕

 

Share

Image
Image
Image