en     km
en     km

តុលាការកំពូលស្រីលង្កាទាត់ចោលសេចក្ដីសម្រេចរបស់ប្រធានាធិបតីរំលាយសភា

Share

ទីបំផុតតុលាការឯករាជ្យនៃប្រទេសស្រីលង្កាទាត់សេចក្ដីសម្រេចរបស់ប្រធានា​ធិបតីករណីរំលាយសភាដោយបានបង្គាប់ឱ្យបញ្ឈប់ការរៀបចំការបោះឆ្នោត ដែលលោកប្រធា​នាធិបតីប្រកាសយកថ្ងៃទី ៥មករា ឆ្នាំ ២០១៩ ជាថ្ងៃបោះឆ្នោត។

តាមបណ្ដាញផ្សាយព័ត៌មានAljazeera  តុលាការកំពូលប្រទេសស្រីលង្កាបានសម្រេច ដូចនេះ កាលពីថ្ងៃអង្គារ ទី ១៣ វិច្ឆិកា ដោយចាត់ទុកថា សេចក្ដីសម្រេចរបស់លោកប្រធានាធិបតី Maithripala Sirisena ថា បានរំលោភរដ្ឋធម្មនុញ្ញ។

សាលដីការបស់តុលាការកំពូលដែលបិទផ្លូវតវ៉ានេះ គឺជាជោគជ័យរបស់នាយករដ្ឋមន្ត្រី Ranil Wickremesinghe​ ដែលជាដើមបណ្ដឹងបានប្ដឹងឱ្យតុលាការទុកជាមោឃៈសេចក្ដីសម្រេចរំលាយសភា និងការដាក់កាលបរិច្ឆេទបោះឆ្នោតមុនអាណត្តិរបស់ប្រធានាធិបតី។ តែអ្នកសង្កេតការណ៍ ព្រមានថា សេចក្ដីសម្រេចរបស់តុលាការ គឺជាការវាយសំពងទៅលើអំណាចរបស់ប្រធានាធិបតី ដែលអាចនាំមកនូវវិបត្តិនយោបាយថែមទៀត។

កាលពីថ្ងៃទី ២៦តុលា លោកប្រធានាធិបតី Sirisena បានដកលោក Wickremesinghe ពីនាយករដ្ឋមន្ត្រីហើយតែងតាំងអតីតប្រធានាធិបតី Mahinda Rajapaksa ឡើងជំនួសតែត្រូវបានសភាមិនគាំទ្របេក្ខជនរូបនេះនាំឱ្យលោក Sirisena រំលាយសភា ហើយប្រកាសបោះឆ្នោតមុនអាណត្តិ។ តែឥឡូវនេះទាំងលោក Wickremesinghe និងRajapaksa សុទ្ធតែអះអាងថា ខ្លួនជានាយរដ្ឋមន្ត្រី ប៉ុន្តែមានតែលោក Wickremesinghe កំពុងអង្គុយធ្វើការនៅទីស្ដីការនាយកមរដ្ឋមន្ត្រី។

សមាជិកសភាស្រីលង្កា ២២៥នាក់ នឹងទៅអង្គុយនៅសភាវិញនៅថ្ងៃនេះ ។ លោកនាយករដ្ឋមន្ត្រី Wickremesinghe និយាយថា លោកនឹងទៅកាន់ សភាផងដែរ ដើម្បីធ្វើឱ្យសភាមានសុពលភាពឡើងវិញតាមដីការបស់តុលាការកំពូល។

អ្នកសង្កេតការណ៍មានការភ្ញាក់ផ្អើលដែលតុលាការកំពូលប្រើសិទ្ធិរបស់ខ្លូនជាលើកដំបូង ហ៊ានប្រឈមនឹងអំណាចរបស់ប្រធានាធិបតីដែលកើតចេញពីការបោះឆ្នោត៕

អត្ថបទ៖ លោក នួន បូរិន

Share

Image
Image
Image