en     km
en     km

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​តិច​តូច​

Share

​ភ្នំពេញ​៖​ តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​ខែតុលា​នេះ​ បន្ដ​ឡើងថ្លៃ​តិច​តូច​។​ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ បាន​កម្រិត​ឲ្យ​សា្ថ​នី​យ៍​ប្រេង​ឥន្ទ​នៈ​នានា​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ លក់​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​ សាំង​ធម្មតា​ថ្លៃ​ ៤,២០០​រៀល​ និង​ប្រេងម៉ាស៊ូត​តម្លៃ​ ៤,០០០​ រៀល​ ក្នុង​ ១​លី​ត្រ​។​ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​ របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៨​។​

​ការ​កំណត់​តម្លៃ​ប្រេង​ឥន្ទ​នៈ​នេះ​ មាន​សុពលភាព​ចន្លោះ​ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​១៥​ ខែតុលា​ ឆ្នាំ​២០១៨​។​ ផ្អែក​តាម​ការ​កំណត់​នេះ​ ឃើញ​ថា​ តម្លៃ​ប្រេងឥន្ធនៈ​រយៈពេល​កន្លះ​ខែ​ ក្នុង​ខែតុលា​នេះ​ តម្លៃ​បាន​ឡើងថ្លៃ​ ៥០​រៀល​ បើ​ធៀប​ទៅ​នឹង​ការ​កំណត់​ តម្លៃ​ប្រេង​កាលពី​ចុងខែ​កញ្ញា​៕ អត្ថបទដោយលោក សោម លាភ

Share

Image
Image
Image