en     km
en     km

តម្លៃប្រេងឥន្ធនៈតាមស្ថានីយត្រូវកំណត់ឱ្យលក់មិនឲ្យលើសពី៣,៩៥០រៀល ក្នុង១លីត្រ-សាំងធម្មតា

Share

ភ្នំពេញ៖តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្ដីពីថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយចុះនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បានឱ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ គឺ តម្លៃប្រេងសាំងធម្មតា ៣,៩៥០ រៀល ក្នុង ១លីត្រ។ ចំណែក តម្លៃប្រេងម៉ាស៊ូត គឺ ៣,៧៥០រៀល ក្នុង១លីត្រ ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដដែលគឺគ្រប់ស្ថានីយលក់រាយប្រេងឥន្ទនៈទាំងអស់ត្រូវអនុវត្តបានត្រឹមត្រូវ និងលក់មិនអោយលើសពីតម្លៃខាងលើ។

គួរបញ្ជាក់ដែរថា ការប្រកាសតម្លៃលក់ គឺអនុវត្តចាប់ពីថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២១ មេសា ឆ្នាំ២០១៨តទៅ៕

Share

Image
Image
Image