en     km
en     km

តម្រូវការ​សាច់​កើនឡើង​ខ្លាំង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​

Share

ភ្នំពេញ​៖​ក្រសួងកសិកម្ម​ រុក្ខា​ ប្រមាញ់​និង​ទេ​សាទ​ឲ្យ​ដឹង​ថា​សាច់​ មាន់​ ទា​ ត្រី​និង​សាច់​ជ្រូក​មាន​តម្រូវការ​ខ្ពស់​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​១៥​ខែ​កម្ភៈ​ ឆ្នាំ​២០១៨​នេះ​។​ ប៉ុន្តែ​ការ​នាំ​ចូល​សាច់​មាន់​និង​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ថយ​ចុះ​បន្តិច​ដោយសារ​តម្លៃ​ឡើង​ខ្ពស់​។​

                 អាជីវករលក់សាច់ជ្រូកនៅផ្សារមួយកន្លែងនៅរាជធានីភ្នំពេញ។រូបភាព៖ Google/internet

​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​បី​ចាប់ពី​ថ្ងៃ​១៥​ដល់​ថ្ងៃ​ ១៨​ខែ​កម្ភៈ​ ឆ្នាំ​២០១៨​នេះ​។​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ស្អែក​នេះ​ ពលរដ្ឋ​ភាគតិច​ចិន​និង​វៀតណាម​និង​ពលរដ្ឋ​ ខ្មែរ​កាត់​សែ ស្រឡាយ​ចិន​នឹង​ចាប់​ចំអិនម្ហូប​អាហារ​សែន​កុងម៉ា​ស្ទើ​គ្រប់​ផ្ទះ​ដើម្បី​អប់អរ​ឆ្នាំ​ថ្មី​និង​សុំ​សេរី​សួស្តី​រកស៊ី​មានបាន​ជាដើម​។​

​លោក​ សេន​ សុវណ្ណ​ ប្រតិភូ​រដ្ឋាភិបាល​និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខា​ភាព​សត្វ​និង​ផលិតកម្ម​សត្វ​របស់​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ចូល​ឆ្នាំ​ចិន​បី​ថ្ងៃនេះ​តម្រូវការ​សាច់​សម្រាប់​ចំអិន​ម្ហូ​ហ​អាហារ​ មាន​សាច់​ មាន់​ ទា​ ត្រី​និង​សាច់​ជ្រូក​មានការ​កើនឡើង​ខ្ពស់​ជាង​ថ្ងៃ​ធម្មតា​។​

​លោក​ សេន​ សុវណ្ណ​ ៖«​តម្រូវការ​កន្លង​មក​ការ​ប្រើប្រាស់​មាន់នៅ​លើ​ទីផ្សារ​យើង​ជា​ប្រចាំ​ប្រហែលជា​៦០​ភាគរយ​នៃ​សាច់​ទូទៅ​។​អ​ញ្ចឹ​ង​ថ្ងៃនេះ​ ស្អែក​នេះ​វា​ត្រូវ​តែ​កើនឡើង​១០០​ភាគរយ​សឹង​គ្រប់​ផ្ទះ​ទាំងអស់​ត្រូវការ​មាន់​ហើយ​ជ្រូក​ក៍​ដូច​គ្នា​ជា​ទូទៅ​គឺ​យើង​ផ្គត់​ផ្គង​ទីផ្សារ​សាច់​ប្រហែលជា​៣៥​ភាគរយ​ អ​ញ្ចឹ​ង​ថ្ងៃនេះ​យើង​ថា​កើនឡើង​ដល់​៥០​ភាគរយ​ចោះ​។​»

​លោក​ សេន​ សុវណ្ណ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខា​ភាព​សត្វ​និង​ផលិតកម្ម​សត្វ​ បញ្ជាក់​ថា​ការ​នាំ​ចូល​ មាន់​ពីរ​ប្រមាណ​២​ម៉ឺន​ក្បាល​និង​ជ្រូក​ប្រមាណ​៧០០​ក្បាល​ពី​ប្រទេស​វៀតណាម​។​លោក​អះអាង​ថា​ការ​នាំ​ចូល​ជ្រូក​សាច់​ពី​វៀតណាម​នៅ​ត្រឹង​ដូច​ថ្ងៃ​ធម្មតា​ព្រោះ​សាច់​ជ្រូក​ឡើងថ្លៃ​ខ្ពស់​ប្រហាក់ប្រហែល​នឹង​ប្រទេស​កម្ពុជា​ដែរ​។​

​លោក​ សេន​ សុវណ្ណ​៖«​ការ​នាំ​ចូល​អត់​មាន​នាំ​ចូល​គំហុក​ប៉ុន្តែ​ការ​នាំ​ចូល​ភាគច្រើន​នាំ​ចូល​មាន់​សាច់​មិន​មាន់ស្រុក​យើង​ទេ​។​អ​ញ្ជឹ​ង​មាន់​សាច់​អត់​មានការ​ប្រែប្រួល​ទេ​។​ដោយសារ​តម្លៃ​វា​ប្រហាក់ប្រហែល​គ្នា​ជាមួយ​ប្រទេស​ជិតខាង​អ​ញ្ជឹ​ង​ការ​នាំ​ចូល​មាន់​ជា​មធ្យម​ប្រហែល​ខ្ទង់​២​ម៉ឺន​ក្បាល​និង​ជ្រូក​ប្រហែល​៧០០​ក្បាល​ក្នុង​មួយ​ថ្ងៃ​។​»

​ដូច​គ្នា​នេះ​ដែរ​ ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​ លោក​ ស្រ៊ុ​ន​ ពៅ​ ឲ្យ​ដឹង​ថា​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ មានការ​ថយ​ចុះ​ជាង​មុន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ព្រោះ​តម្លៃ​ជ្រូក​និង​តម្រូវការ​សាច់​ជ្រូក​ឡើង​ខ្ពស់​នៅ​ប្រទេស​វៀតណាម​។​ប៉ុន្តែ​លោក​ថា​ការ​នាំ​ចូល​កូនជ្រូក​សម្រាប់​ធ្វើ​ជ្រូក​ខ្វៃ​មាន​កើនឡើង​។​

​លោក​ ស្រ៊ុ​ន​ ពៅ​ បន្ថែម​ថា​ ការ​នាំ​ចូល​ថយ​ចុះ​នាំ​ឲ្យ​តម្លៃ​ជ្រូក​និង​តម្រូវការ​សាច់​ជ្រូក​ក្នុងស្រុក​មានការ​កើនឡើង​ប្រមាណ​៦៥០០​រៀល​សម្រាប់​កសិករ​និង​ម្ចាស់​អាជីវកម្ម​ចិញ្ចឹម​ជ្រូក​ខ្នាត​តូច​ក្នុងស្រុក​។​ចំណែក​តម្លៃ​ជ្រូក​សាច់​របស់​ក្រុមហ៊ុន​មាន​តម្លៃ​រហូត​ដល់​៧០០០​រៀល​។​តែ​លោក​ថា​តម្លៃ​នេះ​នៅ​មិន​ទាន់​ផ្តល់​ផល​ចំណេញ​ដល់​កសិករ​និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅឡើយ​ទេ​។​

​លោក​ ស្រ៊ុ​ន​ ពៅ​ ៖«​កាល​មុន​នាំ​ចូល​ខ្លាំង​ឥឡូវ​វា​ថយ​ដោយសារ​ជ្រូក​ខាង​វៀតណាម​ឡើងថ្លៃ​ទៅ​ហើយ​បន្ទាប់​មក​ជ្រូក​ក្នុងស្រុក​ក៏​បាន​ឡើងថ្លៃ​វា​ឡើង​យឺតៗ​។​រាល់ថ្ងៃ​ជ្រូក​កសិករ​បាន​ខ្ទង់​៦២០០​រៀល​ទៅ​៦៥០០​រៀល​។​តែ​ម្លៃ​កសិករ​នៅ​ខាត​ទេ​បើ​កសិករ​ចំណេញ​ទាល់​តម្លៃ​ជ្រូក​រស់​ដល់​៨០០០​រៀល​បាន​ចំណេញ​។​»

​បើ​យោង​តាម​ការ​សែត​ខ្មែរ​ថា​ម​ស៍​ដកស្រង់​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ឲ្យ​ដឹង​ថា​អត្រាកំណើន​ប្រជាជន​ កំណើន​សំណង់​ទីក្រុង​និង​សេដ្ឋកិច្ច​ដែល​បាន​បង្កើត​ឱកាស​សម្រាប់​កំណើន​ក្នុង​វិស័យ​បសុសត្វ​។​

​របាយការណ៍​នេះ​បន្ថែម​ថា​អត្រាកំណើន​ប្រជាជន​ប្រចាំឆ្នាំ​១,៨​ភាគរយ​ដែល​គេ​ប៉ាន​ប្រមាណ​ថា​តម្រូវការ​សាច់​ចាប់ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​ ២០២៤​នឹង​កើន​ពី​២៨​ម៉ឺន​តោន​ទៅ​ជិត​៣៣​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​

​សត្វ​ក្នុងស្រុក​ប្រហែល​១,៣៥​លាន​ក្បាល​ត្រូវ​បាន​សម្លាប់​យក​សាច់​នៅ​ទូ​ទាំង​ប្រទេស​។​ក្នុង​នោះ​សត្វ​គោ​ជាង​៥​ម៉ឺន​៥​ពាន់​ក្បាល់​ ក្របី​ជាង​១​ពាន់​ក្បាល​ ជ្រូក​ជិត​៣​សែន​ក្បាល​និង​មាន់​ជិត​១​លាន​ក្បាល​ ត្រូវ​បាន​សម្លាប់​ យក​សាច់​ផ្គត់​ផ្គង​អាហារ​ក្នុងស្រុក​។​

​ទន្ទឹម​នឹង​តម្រូវការ​សាច់សត្វ​សម្រាប់​បរិភោគ​មាន​កើនឡើង​នៅ​ឆ្នាំ​ចិន​នេះ​លោក​ សេន​ សុវណ្ណ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខា​ភាព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​កុំ​ទទួលទាន​និង​ប៉ះពាល់​សត្វ​មាន់​ ទា​ ឈឺ​ឬ​ងាប់​និង​លក់​បន្ត​ទៅ​កាន់​ទីផ្សារ​ទេ​។​បើ​សង្ស័យ​ថា​មាន​ករណី​បក្សី​ផ្ទុក​ជំងឺ​ផ្តាស​សាយ​បក្សី​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ជា​បន្ទាន់​។​

​កន្លង​មក​ករណី​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​លើស​ត្មា​ន់​មាន​ចំនួន​ប្រាំ​ករណី​គឺ​នៅ​ភូមិ​ភ្នំពេញ​ថ្មី​ រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ចាម​ ខេត្ដកំពង់ធំ​និង​មណ្ឌល​គី​រី​។​ប៉ុន្តែ​ករណី​ជំងឺ​ផ្តាសាយ​បក្ស​នេះ​ពុំ​ទាន់​មានករណី​ឆ្លង​មក​មនុស្ស​នោះ​ទេ​៕

Share

Image
Image
Image