en     km
en     km

តថភាពសង្គម៖«ក្ដិចត្រួយដុះឡើងវិញ»

Share

គ្រប់សម័យកាលនៃសង្គមមនុស្សដែលបានឆ្លងកាត់ រាប់ទាំងសម័យសក្ដិភូមិ ឬសម័យទាសករសម័យផ្ដាច់ការរបស់ព្រះរាជារហូតដល់សម័យសង្រ្គាមត្រជាក់ និងសម័យប្រជាធិបតេយ្យជឿនលឿន គឺសុទ្ធតែសម័យតស៊ូដើម្បីសេរីភាព។ តែសម្រាប់អន្តរកាលមួយគឺខ្លាំងបង្រ្កាបខ្លាំង បើងើបឡើងត្រូវបង្រ្កាប ដែលនេះហើយ គេហៅម្យ៉ាងថា វប្បធម៌លូតក្ដិចត្រួយ។​ តែបែបនេះក្ដី គេត្រូវគិតកត្តាធម្មជាតិវិញបើ«ក្ដិចត្រួយគឺពិតជាដុះឡើងវិញ»។ លោក នួនបូរិន ជូនសេចក្ដីអធិប្បាយដូចតទៅ៖

នំមិនធំជាងនាឡិ៍ ជាសុភាសិតបុរាណខ្មែរ ដែលអ្នកនិពន្ធយកមកភ្ជាប់នឹងរឿងទុំទាវ។ រឿងនេះឆ្លុះបញ្ជាំងពីថតភាពសង្គមនៃការដាក់គំនាបលើកូនស្រីដែលមិនឱ្យមានសេរីភាពនៃការរើសគូអនាគតខ្លួន។

រឿងអក្សរសិល្បិ៍ខ្មែរដ៏ពេញនិយមនេះ បានក្លាយជាការតស៊ូវណ្ណៈ​នៃអតីតបុព្វជិត និងស្រីក្រមុំត្រូវការសេរីភាពនៃអនាគតរបស់ខ្លួន។ ដោយឡែកយើងបើកមើលសៀវ​ភៅប្រវត្តិសាស្ត្រវិញគឺគេរាប់ពីសម័យព្រះស្ដេចកន ដែលដើមកំណើតជាអ្នកងារបម្រើវត្តហើយ ចង់បានសេរីភាពមួយជាមន្ត្រីរាជវាំងរបស់ព្រះបាទព្រះស្រីសុគន្ធបទ ។ តែទីបំផុត បុរសនេះ ត្រូវបានវាយបង្កា្របដោយសារតែព្រះរាជា សុបិន្តមិនល្អក៏ចាត់ទុក ហ្លូងកនជាប្អូនថ្លៃខ្លួនជាមនុស្ស ចង្រៃហើយក៏ព្យាមកំចាត់។ 

ការកំចាត់ហ្លួងកននេះហើយ បាននាំនគរកើតកលយុគ្គ ហើយនាំអោយមានការរើបម្រះវណ្ណៈ។ សង្រ្គាមវណ្ណៈបានឆេះយ៉ាងសន្ធោសន្ធៅរវាងទ័ពព្រះរាជាសុគន្ធបទ និងទ័ពហ្លួងស្ដេចកន ។ ទីបំផុតការតូស៊ូវណ្ណៈផ្ទុះឡើងជាខ្លាំង​នាំឱ្យកម្លាំងគាំទ្រស្ដេចកន មានសន្ធុះកាន់តែខ្លាំង ហើយឈ្នះសង្រ្គាមប្រឆាំងព្រះរាជាខ្លួនឯងទៀតផង។

តាមសៀវភៅប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធ អាដេម៉ាឡឺក្លែរ ត្រង់ការឈ្លានពីសំណាក់ទ័ពសៀម​មកលើផែនដីព្រះបាទច័ន្ទរាជា។​ ព្រះបាទច័ន្ទរាជាគឺជាប្អូនរបស់ព្រះបាទស្រីសុគន្ធបទដែលព្រះស្ដេចកន ធ្វើគត់ព្រះអង្គក្នុងសមរភូមិ។ តែព្រះស្ដេចកនវិញក៏បានសុគតក្រោមស្នាដៃរបស់ព្រះបាទច័ន្ទរាជា។ ក្នុងចុងរជ្ជកាលរបស់ព្រះបាទច័ន្ទរាជាស្ដេចសៀម បានបញ្ជាទ័ពមកឈ្លានពានលុកលុយ ផែនដីរបស់ព្រះអង្គ។

ទំនងចង់សាកចិត្តមើលថាតើអ្នកធ្លាប់ពឹងអាស្រ័យនេះ ហ៊ានតតាំងធ្វើសង្រ្គាមនឹងខ្លួនដែលជាអ្នកមានគុណដែរឬទេក៏សម្រេចឈ្លានពានដូចនេះ។ គេថាម្យ៉ាងស្ដេចសៀមខឹងព្រះបាទច័ន្ទរាជា មិនព្រមរណបសៀម ទើបនាំទ័ពមកលុកលុយកម្ពុជា។ តែជាអកុសល្យឃើញថា សៀមមិនត្រឹមតែ ត្រូវបានទ័ពព្រះរាជាខ្មែរ វាយឱ្យត្រឡប់ក្រោយវិញនោះទេ គឺថែមទាំង ព្រះបាទច័ន្ទរាជាបញ្ជាឱ្យវាយយកខេត្តខ្មែរជាច្រើនត្រឡប់មកវិញទៀត។ អ្វីដែលស្ដេចសម័យនោះ ធ្វើដូចនេះ គឺចង់ព្រមានថា ស្ដេចខ្មែរជាស្ដេចចំណុះខ្លួន គឺត្រូវដឹងគុណសៀម។

សម្រាប់ព្រះច័ន្ទរាជា មិនបានធ្វើតាមឡើយគឺព្រះអង្គកំទេចសៀមរហូតបាត់មាត់ឈឹង កម្រើកលែងរួចទៀតផង។ ជារួមទៅ វប្បធម៌លូតក្ដិចរួចមិនអាចចេះឈ្នះគ្រប់សម័យកាលទេ គឺដូចសម័យព្រះបាទសុគន្ធបទបង្រ្កាបហ្លួងស្ដេចកន ហើយសម័យសៀមចូលលុកកម្ពុជាក្នុងនាមជាអ្នកមានគុណក៏ដោយ។

ទស្សនៈថតភាពសង្គម

លោក Robert Greene ​ជា​អ្នក​និពន្ធ​សៀវភៅ​ សម្រាប់​អ្នក​រៀបចំ​យុទ្ធសាស្ត្រដឹកនាំ សង្គម និងមុខជំនួញ។ ​លោកបានរកឃើញចណុចគន្លឹះៗចំនួន ៤៣ ។ ចំណុចទាំងនេះ ត្រូវបាន ទស្សនាវដ្ដី  Business Insider ស្រង់មកចុះផ្សាយ ។យើងសូម ស្រង់យកចំណុចខ្លះៗដែលពាក់ព័ន្ធមកធ្វើការបកស្រាយ។

-ព្យាយាម​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​ល្បាញ និង​រក្សា​កេរ្តិ៍ឈ្មោះ​កុំ​ឲ្យ​ស្រអាប់

តាមរយៈចំណុចគន្លឹះនេះ គេអាចនិយាយបានថា ក្រុមណា សហគមន៍ អង្គការណាមួយ ក្រុមហ៊ុន ឬ ប្រទេសណាមួយក៏ដោយ បើមានឈ្មោះល្បីបោះសំឡេងខាងកសាងអំពើល្អ ហើយ សូមកុំអោយស្រអាប់ទៅវិញឮ។ បើចុះស្រអាប់ហើយគឺមិនពុំងាយកែល្អឡើងវិញឡើយ។ យ៉ាងណាមិញ បុគ្គលក្ដី មេដឹកនាំក្ដី អ្នកនយោបាយក្ដី ក៏ត្រូវធ្វើខ្លួន ឬប្រកាន់ជំហរខ្ជាប់ខ្ជួន គឺត្រូវកសាងកេរ្តិ៍ឈ្មោះ និងរក្សាកេរ្តិ៍កុំអោយស្រអាប់អោយសោះ ហើយស្រអាប់ដោយប្រការមិនសមរម្សហើយគឺពលរដ្ឋជាអ្នកដើរតាមខ្លួន គាំទ្រខ្លួនក៏នឹងចាប់ថយការគាំទ្រ រហូតដល់ អស់ការគាំទ្រតែម្ដង។

-កុំ​ដើរ​ទៅ រក​សត្រូវ ឲ្យ​សត្រូវ​ដើរ​មក​រក​អ្នក -សាមគ្គីខ្លាំង សត្រូវមិនអាចប្រមាថអ្នកឡើយ

ត្រង់ចំណុចនេះដូចជាត្រូវនឹងតថភាពសង្គមមនុស្សសព្វថ្ងៃ។ កាលណា គេនិយាយពីការដើររទៅរកសត្រូវ គឺមានពីរទីមួយ ទៅចាប់ដៃដើម្បី បង្កើតបរិយាកាសផ្សះផ្សាឡើងវិញនិងទៅអាចទៅចុះចូលនឹងសត្រូវ ដើម្បីបានសេចក្ដីសុខមកលើខ្លួន ឬក្រុមខ្លួន។ ប៉ុន្តែសម័យកាលនោះ ជាសម័យទាញ គូរប្រកួតអោយចូលខ្លួន តាមរយៈអ្វីមួយជាថ្នូរដែលខ្លួននិងក្រុមខ្លួនចង់បាន។ តែធ្វើជាអ្នកខ្លាំងត្រូវរកយុទ្ធវិធីឱ្យសត្រូវដើរមករក ទើបអ្នកជាអ្នកប្រយុទ្ធ។ យ៉ាងណាពេលខ្លះ ត្រូវគិតថាពេលវេលាល្អគឺអ្នកត្រូវក្ដាប់អោយបាន ហើយឆក់ឱកាសដើម្បីគ្រប់គ្រងរួចឆ្លៀតឱកាសផ្ដួលសត្រូវតែម្ដង មាន ន័យថា អ្នកផ្ចាញ់​សត្រូវ​ឲ្យ​សុំ​ចុះ​ចាញ់​ដោយ​ពាក្យសម្ដី​សម​ហេតុផល ជាជាង​ដោយ​ហិង្សា។ បើ​ផ្ចាញ់​សត្រូវ ត្រូវ​ផ្ចាញ់​កុំ​ឲ្យ​គេ​ងើប​មុខ​រួច ​កុំ​ឲ្យ​គេ​តដៃ​បាន។

បើអ្នកជួបរឿងអាស្រូវ គឺត្រូវព្យាយាម​គេច​ចេញ​ពី​ទិដ្ឋភាព​អពមង្គល និង​ភាព​សោកសៅ។បើជម្រះបានអ្នកអាចនឹងជោគជ័យ។ជាអ្នករួមទៅព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ដទៃ​ត្រូវ​ការ​អ្នក​ជា​និច្ច គឺ ខ្វះ​អ្នក​មិន​បាន។ បើអ្នកមានការបែកបាក់ក្នុងសម្ព័ន្ធមិត្ត គឺអ្នកត្រូវប្រើ​​យុទ្ធសាស្ត្រ​ទន់​បង្ក្រាប​រឹង។អ្នកត្រូវប្រមូល​កម្លាំង​ឲ្យ​រួម​គ្នា​ជា​ធ្លុង​តែ​មួយ ហើយ​កុំ​ឲ្យ​បែកខ្ញែក ឬ​កុំ​ឲ្យ​​គេ​ហែក​កម្លាំង​បាន​។ បើធ្វើបានអ្នកនឹងជោគជ័យ។

ជារួមទៅ ទស្សនៈ« ក្ដិចត្រួយដុះឡើងវិញ» មានការបកស្រាយបានច្រើនយ៉ាង ដោយអាស្រ័យលើតថភាពនៃសង្គម និងកាលៈទេសៈរបស់មនុស្ស។ នៅពេលក្រុមមួយត្រូវគេវាយកំទេច ឬក្ដិចត្រួយចោល គឺ ក្រុមនោះនឹងឈឺពើបផ្សា។ តែក្រុមនោះ ត្រូវចេះសាមគ្គីគ្នា គឺដូចយើងចង់ឱ្យត្រួយត្រកួតដុះបែកខ្ញែងល្អ គឺយើងត្រូវរក្សាគល់វា ដើមវាអោយបន្តធំធាត់ ដោយការថែទាំវា ស្រោចទឹកដាក់ជី។

យ៉ាងណាមិញសង្គមនុស្ស ក៏ដូច្នេះ បើ់ក្រុមមួយបង្រ្កាបក្រុមមួយ គឺក្រុមនោះបែកខ្ញែង តែបើអ្នកចងក្រង សាមគី្គគ្នាឡើងវិញ គឺក្រុមអ្នកនឹងបន្តខ្លាំងឡើយគឺដូច ការតស៊ូវណ្ណៈរបស់ក្រុមហ្លួងព្រះស្ដេចកនជាដើម។ ទោះបីព្រះស្ដេចកនមានល្បិចខូចប្រាប់រាស្ត្រថា កែណ្ឌទ័ពដើម្បី ប្រយុទ្ធនឹងព្រះច័ន្ទរាជាដែលលាបព័ណថា ក្បត់បងខ្លួនព្រះសុគន្ធបទក៏ដោយ តែក្រុមហ្លួងកនចេះសាមគ្គីគ្នា ទើបមានកម្លាំងរឹងមាំយកឈ្នះព្រះរាជាសុគន្ធបទ។ តែភាពសុចរិតទៀងត្រង់ ក្នុងការសាមគ្គីគ្នា នៃក្រុមព្រះបាទច័ន្ទរាជាទើបជាកម្លាំងពិតនៃកម្លាំងរបស់រាស្ត្រនាំឱ្យព្រះអង្គមិនត្រឹមឈ្នះស្ដេចកននោះទេ គឺឈ្នះសៀមឈ្លានពានទៀតផង៕

អត្ថបទ ដោយ បូរិន្ទ

Share

Image
Image
Image