en     km
en     km

ឌូ​បៃ​មាន​ជើងហោះហើរ​មក​កាន់​រាជធានី​ភ្នំពេញ​

Share

ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម បានប្រកាសជាផ្លូវការថា នឹងមានការបើកឲ្យមានការហោះហើរលើកដំបូងទៅទីក្រុងភ្នំពេញដោយហោះហើរពីទីក្រុងឌូបៃជាលើកដំបូង។ 

 

ជើងហោះហើរដំបូងដែលហោះចេញពីទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម នឹងធ្វើការចុះចតនៅទីក្រុងភ្នំពេញលើកដំបូង នៅថ្ងៃសៅរិ៍នេះ បន្ទាប់ពីមានការឈប់ចត នៅទីក្រុង រ៉ុងហ្គូន នៃប្រទេសភូមា។

អ្នកគ្រប់គ្រង នៃក្រុមហ៊ុន អាកាសចរណ៍ប្រចាំប្រទេស លោក Mohammad Sarhan បាននិយាយថា មានការសង្ឃឹមថាការបើកផ្លូវឲ្យមានការហោះហើរឆ្លងកាត់នេះនឹងបើកផ្លូវសេដ្ឋកិច្ចប្រទេសកម្ពុជា។ លោកបានបន្តតាមរយៈអ៊ីម៉ែលទៀតថា កម្ពុជាជាទិសដៅថ្មី តែជាតំបន់សំខាន់ទាំងនៅ អាស៊ីនិងទាំងវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម។

លោកបន្តថា: «នៅក្នុងរយៈពេលវែងនេះយើងនឹងបន្តវាយតម្លៃនិងវិភាគដោយប្រុងប្រយ័ត្នលើទីផ្សារ និងតម្រូវការដែលនឹងបង្ហាញថាតើមានឱកាសកាន់តែច្រើនសម្រាប់ យើងដើម្បីពង្រីកវត្តមានរបស់យើងបន្ថែមទៀតដែរឬក៏អត់ »។

លោកស្រី SoeungSophary អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាដែលស្រង់មកចុះផ្សាយដោយ វិទ្យុVOAបាននិយាយថា ជើងហោះហើរដែលមានលំដាប់ស្តង់ដារអន្តរជាតិនេះ គឺជាសញ្ញាមួយល្អសម្រាប់កម្ពុជា។

កាលពីឆ្នាំមុន មានភ្ញៀវទេសចរណ៍ ១ម៉ឺន ៧ ពាន់នាក់ដែលបានធ្វើការហោះហើរមកកាន់កម្ពុជាដោយចេញពីមជ្ឈឹមបូព៌ា។រដ្ឋាភិបាលកម្ពុជារំពឹងទុកថា ក្រុមហ៊ុន អាកាសចរណ៍ Emirates នឹងធ្វើឲ្យមានកំណើននៃអ្នកទេសចរណ៍ដែលមកទស្សនានៅកម្ពុជាច្រើនថែមទៀត។

លោក ឆៃ ស៊ីវលីន ប្រធានសមាគមនៃភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា ជើងហោះហើរនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនអឺរ៉ុបនិងប្រជាជនមកពីប្រទេសនៅមជ្ឈឹមបូព៌ា៕

 

Share

Image
Image
Image