en     km
en     km

ដំរី​មួយ​ក្បាល​បាន​ងាប់​បន្ទាប់​ពី​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​

Share

សត្វដំរីមួយក្បាលបានងាប់ ក្រោយពីវាបានធ្លាក់ចូលទៅក្នុងរណ្ដៅដី ដែលគេជីកសម្រាប់ធ្វើបង្គន់មួយកន្លែង នៃខេត្ដក្រចេះ កាលពីថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

ដំរីដែលងាប់នៅខេត្ដក្រចេះ ប្រភពរូបភាពី Khmer Times
ដំរីដែលងាប់នៅខេត្ដក្រចេះ ប្រភពរូបភាពី Khmer Times

បណ្តាញផ្សព្វផ្សាយក្នុងស្រុកឲ្យដឹងថាសត្វដំរី នេះ បានជាប់នៅក្នុងរណ្ដៅនោះភ្លាមអ្នកភូមិ និងម្ចាស់ដំរីបានព្យាយាមយករទះដើម្បីទាញដំរីនោះ ចេញពីរណ្ដៅដែរ ក៏ប៉ុន្ដែមិនអាចជួយបាន។
ដំរីរងគ្រោះបានធ្វើដំណើរពីខេត្ដមណ្ឌលគិរី ទៅខេត្ដក្រចេះជាមួយម្ចាស់ ដើម្បីលក់ឱសថបុរាណ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា គឺពីរថ្ងៃមុន ថ្ងៃកើតហេតុ។

ក្រោយពីប្រើឡានស្ទូយយកដំរី ចេញពីរណ្ដៅនោះហើយ ម្ចាស់ដំរី និងដំរីត្រូវនាំយកទៅកាន់ខេត្ដមណ្ឌលគិរីវិញ។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដំរីមួយហ្វូងមានចំនួន ១១ក្បាល បានធ្លាក់ចូលក្នុងរណ្ដៅមួយកន្លែងនៃខេត្ដមណ្ឌលគិរី  ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទម នៃដែនជម្រកសត្វព្រៃកែវសីមា។

តែហេតុការណ៍នោះពុំបានបណ្ដាលឲ្យមានសត្វដំរី មួយក្បាលណាទទួលគ្រោះថ្នាក់នោះទេ បើទោះជាពួកវាមានសុខភាពខ្សោយក៏ដោយ។

បើគិតពីដើមឆ្នាំ២០១៧មក នេះជាករណទី២ ដែលដំរីកម្ពុជាបានងាប់។ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅដំរីជំទង់មួយក្បាលបានងាប់ ខណៈដំរីឈ្មោលមួយក្បាលនោះយកខ្លួនទៅត្រដុស នឹងបង្គោលភ្លើងបណ្ដាលឲ្យឆក់ខ្សែភ្លើង ងាប់ភ្លាមៗ ស្ថិតនៅក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្រោយពីដំរីបានងាប់អាជ្ញាធរបាននាំយកដំរីនោះទៅកប់នៅសួនសត្វភ្នំតាម៉ៅ ខេត្ដតាកែវ៕

Share

Image
Image
Image