en     km
en     km

ដាច់ភ្លើងនៅវេណេហ្សូអេឡា ប្រជាពលរដ្ឋឡើងស្រែកតវ៉ាតាមដងផ្លូវ

Share

សាលារៀន និង អាគារពាណិជ្ជកម្មមួយចំនួនត្រូវបានបិទគឺ៥ថ្ងៃមកហើយបន្ទាប់ពីបានដាក់ដូចគ្នានេះ ការដើមមីនា ។

តាមសេចក្ដីរាយការណ៍របស់ បណ្ដាញផ្សាយព័ត៌មានCNN ថាមពលអគ្គិសនីត្រូវបានដាច់ស្ទើរទូទាំង រដ្ឋការ៉ាកេស។

យ៉ាងណាការដាច់ចរន្ដអគ្គិសនីបានបណ្ដាលឱ្យលោក ជួនហ្គៃដូ ដែលជាមេដឹកនាំរលកក្រោយ  ត្រូវបានប្រទេសជាង៥០គាំទ្រថាជាមេដឹកនាំស្របរដ្ឋធម្មនុញ្ញនៃប្រទេសវេណេហ្សូអេឡា ចាប់ផ្ដើមគៀរគរប្រជាពលរដ្ឋវាយលុកតាមដងផ្លូវដោយស្រែកថា អ្វីផ្សេងដែលយើងមិនទាន់បានធ្វើ គឺការយកសេរីភាពរបស់យើងត្រឡប់មកវិញ។

ក្បួនដើររបស់ជួនហ្គៃដូ ក្រោយពីផ្ទុះប្រទេសផលិតប្រេងលំដាប់ទី៤ដាច់បណ្ដាញអគ្គិសនី ដែលធ្វើអោយមេដឹកនាំបក្សប្រឆាំងរូបនេះ ផ្លាស់ប្ដូរយុទ្ធសាស្រ្ដចុះដល់លំនៅដ្ឋានរបស់ពលរដ្ឋដែលជួបបញ្ហាផ្ទាល់។

លោកម៉ាឌូរ៉ូបានបន្ទោសការដាច់ចរន្តអគ្គិសនីគឺបណ្ដាលមកពីការបំផ្លិចបំផ្លាញពីសំណាក់ អាមេរិកមធ្វើការវាយប្រហារតាមអ៊ីនធើណែត។ មិនតែប៉ុណ្ណោះ ម៉ាឌូរ៉ូ បានអំពាវនាវដល់ក្រុមគាំទ្ររដ្ឋាភិបាលប្រដាប់អាវុធដើម្បីជួយ បង្ក្រាបវិទ្ធង្សនា។ លោកសារករណីនេះ លោកម៉ាឌូរ៉ូបានដកតំណែងរដ្ឋមន្ត្រីអគ្គិសនី។

អ្នកជំនាញក៏ដូចជាអ្នកប្រឆាំងនយោបាយ មានទស្សនៈថា ការដួលរលំនៃប្រព័ន្ធអគ្គីសនីវ៉េណេស៊ុយអេឡាបានបន្សល់ទុករាប់លាននាក់រស់នៅដោយគ្មានពន្លឺឬទឹកគឺជាផលវិបាកនៃការធ្វេសប្រហែសអំ ពើពុករលួយនិងអសមត្ថភាព ជាច្រើនឆ្នាំមកហើយ។

តែយ៉ាងហោចណាស់ បាតុករពីរនាក់ត្រូវបានគេរាយការណ៍ថាត្រូវបានគេបាញ់សម្លាប់បន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅតាមដងផ្លូវជិតវិមានប្រធានាធិបតី៕

Share

Image
Image
Image