en     km
en     km

ជាង១២០ប្រទេសស្ងប់ស្ងាត់ ខណៈអាមេរិករកិលស្ថានទូតទៅដាក់នៅជេរុយសាឡឹម

Share

អ៊ីស្រាអែល៖នៅទីបំផុតអាមេរិកបានបំពេញមហិច្ឆតារបស់ខ្លួនបានដូចបំណងដោយបានសម្រេចផ្ទេរស្ថានទូតរបស់ខ្លួនទៅទីតាំងថ្មី ជាតំបន់ជម្លោះប្រវត្តិសាស្ត្រ គឺ រដ្ឋធានីជេរុយសាឡឹមទោះបី ១២៨ប្រទេស បានបោះឆ្នោតជំទាស់ក៏ដោយ។

ប្រទេសទាំង ១២៨នេះ បានបោះឆ្នោតជំទាស់អាមេរិក គឺធ្វើឡើងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ ប្រទេសទាំងនេះ ចាត់ទុកអាមេរិករំលោភលើគោលការណ៍សន្តិភាពនៅមជ្ឈឹមបូព៌ា។ តែបែបនេះក្ដីមានប្រទេសជិត ៦០បានគាំទ្រអាមេរិក។

ការផ្ទេរស្ថានទូតអាមេរិកទៅទីក្រុងជេរុយសាឡឹមធ្វើឡើងកាលពីថ្ងៃ ចន្ទ ទី១៤ ឧសភា បាននាំអោយផ្ទុះអំពើហិង្សាកើតឡើងពីសំណាក់ប្រជាជនប៉ាឡេស្ទីនដែលនាំអ៊ីស្រាអ៊ែល ប្រើសិទ្ធិការពារខ្លួនបាញ់សម្លាប់ អ្នកតវ៉ាជិត ៦០នាក់បង្កអោយរបួសជិត ៣០០នាក់។

គិតមកដល់ថ្ងៃទី ១៥ឧសភា មិនឃើញប្រទេសទាំង ១២៨នោះ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអាមេរិកនោះទេលើកលែងប្រទេសម៉ាឡេស៊ីបានជំទាស់អាមេរិកជាខ្លាំងហើយទទូចអោយពិចារណាឡើងវិញ។

ប្រទេសដែលគិតថា នឹងថ្លែងប្រឆាំងអាមេរិក គឺ ប្រទេសអេរ៉ង់ រុស្ស៊ី និង ស៊ីរី ។ ប្រទេសទាំងបីនេះ ជាសម្ព័ន្ធមិត្តនិងប៉ាឡេស្ទីន។ សហរដ្ឋអាមេរិកបានប្រកាសផងដែរថា ប្រទេសណាដែលផ្ទេរស្ថានទូតរបស់ខ្លួនទៅដាក់នៅតំបន់ជេរុយសាឡឹម គឺជាសម្ព័ន្ធមិត្តរបស់អាមេរិក។ រហូតមកដល់ពេលនេះមានប្រទេសជិត ១០ហើយ ដែលបានសម្រេចផ្ទេរសា្ថនទូតរបស់ខ្លួនទៅដាក់នៅជេរុយសាឡឹម។

គួរបញ្ជាក់ដែរថា ទីក្រុងជេរុយសាឡឹមបានធ្លាក់ក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអ៊ែលវិញ ដោយសារសង្រ្គាមឆ្នាំ១៩៦៧។ អ៊ីស្រាអ៊ែលបានដណ្ដើមកាន់កាប់នៅភាគខាងកើតជេរុយសាឡឹម ហើយក្រោយមកទៀត អ៊ីស្រាអ៊ែលបានចូលកាន់កាប់បន្តិចម្ដងៗ រហូតគ្រប់គ្រងស្ទើរទាំងស្រុងនៅពេលនេះ។ ប្រទេសដែលធ្លាប់កាន់ជេរុយសាឡឹម មានប្រទេសហ្សកដានី និងស៊ីរី។ សព្វថ្ងៃប្រទេសទាំងពីរនេះ ជាចលករនៅពីក្រោយប្រទេសប៉ាឡេស្ទីន៕

Share

Image
Image
Image