en     km
en     km

ជប៉ុន​ផ្តល់​ជំនួយ​ជាង​ ២​ សែន​ ដុល្លារ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​

Share

ភ្នំពេញ ៖ ​រដ្ឋាភិបាលជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ហៅ​ថា​ សន្តិសុខ​មនុស្សជាតិ​នូវ​ថវិការ​ជាង​ ២៤​ ម៉ឺន​ ៧​ ពាន់​ដុល្លារ​ ដើម្បី​អភិ​វ​អឌ្ឍ​ន៍​វិស័យ​អាទិភាព​នៅ​តាម​សហគមន៍​នៅ​ក្នុង​ប្រទេស​ កម្ពុជា​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សា្ថ​ន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ សុក្រ​ទី​១០​ កុម្ភៈ​។​

និមិត្តសញ្ញាក្រសួងសុខាភិបាល។
និមិត្តសញ្ញាក្រសួងសុខាភិបាល។
​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បញ្ជាក់​ថា​ ថវិការ​ជាង​ ៨២,០០០​ ដុល្លារ​ សម្រាប់​គម្រោង​ បំពាក់​ឧបករណ៍​បរិក្ខា​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំ​ពង​ចាម​ស្ថិត​នៅ​ស្រុក​ចំការលើ​។​ រីឯ​ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ​ នូវ​ថវិកា​ជាង​ ៨៣,០០០​ ដុល្លារ​ សម្រាប់​គម្រោង​សង់​អាគារ​ផ្នែក​សង្គ្រោះ​បន្ទាន់​ ស្ថិត​នៅ​មន្ទីរពេទ្យ​បង្អែក​ស្ទោង​។​

ដោយឡែក​មន្ទីរ​ធនធានទឹក​ និង​ឧត្តុនិយម​ខេត្ត​ពោ​សាត់​ ទទួល​បាន​ថវិកា​ ជាង​ ៨២,០០០​ ដុល្លារ​ សម្រាប់​គម្រោង​ស្តារ​ឡើង​ប្រព័ន្ធ​ធារាសាស្ត្រ​បឹង​កន្សែង​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ បាន​បញ្ជាក់​ថា​ កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ​ នឹង​ត្រូវ​ចុះហត្ថលេខា​ ដោយ​លោក​ ហូ​រី​ណូ​អ៊ុ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ (HORINOUCHI​ Hidehisa)​ ឯកអគ្គរដ្ឋទូត​ជប៉ុន​ ប្រចាំ​កម្ពុជា​ និង​តំណាង​អង្គភាព​ ទាំង​៣​ខាងលើ​ នៅ​ស្ថានទូត​ជប៉ុន​ នា​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​៕

Share

Image
Image
Image