en     km
en     km

ជប៉ុន​គាំទ្រ​កម្ពុជា​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​រត់ពន្ធ​

Share

​ភ្នំពេញ​៖​ ប្រទេស​ជប៉ុន​នឹង​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ​និង ​បង្ក្រាប​ការ​រត់ពន្ធ​ខុសច្បាប់​ដែល​ការ​សន្យា​របស់​ប្រទេស​ជប៉ុន​ បាន​ធ្វើ​ឡើង​ ក្នុង​ជំនួប​រវាង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ លោក​ Taro​ Kono​ ជាមួយ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​៨​ ខែ​ មេ​សា​នេះ ​នៅ​វិមាន​សន្តិភាព​។​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបពិភាក្សា​ជួយលោក Taro Kono រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន នៅថ្ងៃអាទិត្យ ទី ៨ ខែ មេសា ឆ្នំា ២០១៨។ រូបភាព៖ taken from PM Hun sen”s  facebook Page

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ​លោក​ Taro​ Kono​ បាន​បង្ហាញ​ការ​សន្យា​របស់​ខ្លួន​នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន ​ នាយក​រដ្ឋមន្ត្រី​ថា​ ជប៉ុន​មាន​បំណង​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ក្រោម​យុទ្ធសាស្ត្រ​​​​«​បើកចំហរ ​និង ​បើក​ទូលាយ​»​នៃ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។​

​កាសែត​ Kyodo​ ជប៉ុន ​បាន​ចុះ​ផ្សាយ​ថា​ ការ​សន្យា​របស់​តំណាង​ជប៉ុន​ធ្វើ​ឡើង​នៅ​ពេល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ​លោក​ Taro​ Kono​ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ​ ចំ​ពេល​ជប៉ុន​រំលឹក​ខួប​ ៦៥ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​ជាមួយ​កម្ពុជា​។

​កាសែត​ Kyodo​ ឲ្យ​ដឹង​ថា​ លោក​ Taro​ Kono​ សន្យា​ថា​ ប្រទេស​ជប៉ុន​នឹង​បន្ត​ពង្រីក​ការ​គាំទ្រ​ដល់​វិស័យ​ដឹក​ជញ្ជូន ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ​និង ​ការ​ព​ង្រឹ​ក​មុខងារ​ទីក្រុង ​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។

​ លោក​ កូ​ ណូ​ និង ​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ការ​បទេស​ និង សហប្រតិបត្តិការកម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ជប៉ុន​នឹង​ផ្តល់​ទូក​ល្បាត​ពីរ​គ្រឿង​មក​កម្ពុជា​ ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​និង​ការ​រត់ពន្ធ​។​រូបភាព៖ taken from PM’s facebook page

​ជាមួយ​គ្នា​នេះ​ លោក​ កូ​ ណូ​ និង ​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ការ​បទេស​ និង សហប្រតិបត្តិការកម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ជប៉ុន​នឹង​ផ្តល់​ទូក​ល្បាត​ពីរ​គ្រឿង​មក​កម្ពុជា​ ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​និង​ការ​រត់ពន្ធ​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ រដ្ឋាភិបាល​ជប៉ុន​បាន​បន្ថែម​ប្រាក់​កម្ចី​ឲ្យ​កើនឡើង​រហូត​ដល់​ ៩,២ ​ពាន់​លាន​យ៉េន​ ឬ ​ប្រហែល​ ៨៦​ លាន​ដុល្លារ ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​គម្រោងកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​កម្ពុជា​ និង ដើម្បី​ធានា​ផ្គត់ផ្គង់​ថាមពលអគ្គីសនី​នៅ​រាជធានី​ភ្នំពេញ​។​ ជាមួយ​គ្នា​នេះ​ ជប៉ុន​ផ្តល់​ប្រាក់​ជំនួយ​ឥត​សំណង​ប្រមាណ​ ៤,៦​ លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍ​គម្រោង​សេដ្ឋកិច្ច​និង​សង្គម​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩២​ មក​ ជប៉ុន​ បាន​ជួយ​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​អោយ​បាន​នូវ​ភាព​ក្រីក្រ​នៅ​កម្រិត​ទាប​បំផុត​ គឺ​ជំនួយ​ជប៉ុន​ បាន​កើនឡើង​ ជាង​ ២០០០​ លាន​ដុល្លារ​ ដែល​នាំ​អោយ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាងគេ​សម្រាប់​កម្ពុជា​។​ចំណែកឯ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ បាន​កើន​ជាង​ ១៦​ ពាន់​លាន​ដុល្លារ​ហើយ​ ស្រប​ពេល​នេះ​ ជ​ប៉ុ​មាន​ គម្រោងវិនិយោគ​នៅ​កម្ពុជា​ប្រហែល ​២០០​គ​ម្រោ​ង​ ។​នេះ​បើ​តាម​គេហទំព័រ​ opendevelopmentcambodia.net​ ៕​

Share

Image
Image
Image