en     km
en     km

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​កើនឡើង​២៧​ម៉ឺន​នាក់​

Share

​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ប្រជាជន​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​២​សែន​៧​ម៉ឺ​នាក់​ភៀសខ្លួន​ស្វែងរក​ទីជំរក​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស​ ចាប់តាំងពី​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ភូមា​កាលពី​ពី​រស​ប្តា​ហ៍​មុន​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​។​

ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ិងយ៉ាភៀសខ្លួនទៅប្រទេសបង់ក្លាដេសគេចពីការវាយប្រយុទ្ធគ្នានៅភូមា។ photo: bbc/reuters

​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​BBC​ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ចំនួន​ជនភៀសខ្លួន​បាន​ហក់​ឡើង​ពី​១៦៤០០០​នាក់​ រហូត​ដល់​២​សែន​៧​ម៉ឺន​នាក់​ ដោយសារ​គេ​រក​ឃើញ​ជនភៀសខ្លួន​ថ្មី​បន្ថែម​ទៀត​។​
​លោកស្រី​អ្នកនាំពាក្យ​រូប​នេះ​ បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ចំនួន​ជនភៀសខ្លួន​ហក​ឡើង​នេះ​ ដោយ​លោកស្រី​ទទូច​ឲ្យ​មានការ​ដោះស្រាយ​ស្ថានភាព​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជា​បន្ទាន់​។​
​អ្នក​រត់​ភៀសខ្លួន​និយាយ​ថា​យោធា​មី​យ៉ា​ន់​ម៉ា​ ឬ​ភូមា​បាន​ ដុត​បំផ្លាញ​ភូមិ​ និង​វាយប្រហារ​មក​លើ​ពួក​គេ​។​
​អំពើ​ហិង្សា​នេះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​កន្លង​មក​ នៅ​ពេល​ពួក​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​បាន​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​នៅ​ក្នុង​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងជើង​មី​យ៉ា​ន់​ម៉ា​។​
​អ្នកស្រុក​រ៉ូ​ហ៊ីង​យ៉ា​ដែល​ជា​ជនជាតិភាគតិច​ ភាគច្រើន​ជា​ជនជាតិ​ម៉ូ​ស្លី​ម​ ដែល​រស់នៅ​ក្នុង​ ប្រទេស​ភាគច្រើន​គោរព​ពុទ្ធសាសនា​ និយាយ​ថា​ពួក​យោធា​និង​ពួក​ពុទ្ធសាសនិក​រ៉ា​ឃី​ន​បាន​ឆ្លើយ​តប​ដោយ​យុទ្ធនាការ​ឃោរឃៅ​ប្រឆាំង​នឹង​ពួក​គេ​។​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ច្រានចោល​ចំណុច​នេះ​ដោយ​និយាយ​ថា​យោធា​របស់​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​៕​ ប្រភព​៖​ BB

Share

Image
Image
Image