en     km
en     km

ឆ្នាំ​ ២០១៦​ ៖​ ភ្ញៀវ​ទេសចរ​ចិន​មក​លេង​កម្ពុជា​មានការ​កើនឡើង​ ២០%

Share

​ភ្នំពេញ​ ៖​ ភ្ញៀវ​ទេសចរ​ចិន​ក្នុង​ឆ្នាំ​ ២០១៦​ មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដែល​មាន​អត្រាកំណើន​ជិត​ ២០%​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥​ ។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ទិ​ត​ ច​ន្ថា​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ កាលពី​ពេល​ថ្មីៗ​នេះ​។​

អ្នកទេសចរកំពុងទស្សនាថ្ងៃរៀបលិចនៅលើកប្រាសាទភ្នំបាខែង
អ្នកទេសចរកំពុងទស្សនាថ្ងៃរៀបលិចនៅលើកប្រាសាទភ្នំបាខែង
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ លោក​ ទិ​ត​ ច​ន្ថា​ បាន​អះអាង​ថា​ ភ្ញៀវ​ទេសចរ​ចិន​ជា​ចំណុច​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​រៀបចំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​ ពិសេស​ទីផ្សារ​ប្រទេស​ចិន​។​

​លោក​បាន​បន្ថែម​ថា​ មូលហេតុ​សំខាន់​ដែល​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ច្រើន​ អាច​បណ្តាល​មក​ពី​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ ដែល​ចំនួន​នៃ​ការ​ហោះហើរ​នេះ​មាន​កាន់តែ​ច្រើន​។​ មួយវិញទៀត​ប្រជាជន​ចិន​ ក៏​បាន​ចាត់​ទុក​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​តំបន់​ផង​ដែរ​។​

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូប​នេះ​បន្ត​ទៀត​ថា​ នឹង​មាន​ប្រជាជន​ចិន​ជា​ច្រើន​ធ្វើ​ដំណើរ​កំសាន្ត​ចេញ​ទៅ​ក្រៅប្រទេស​ ហេតុនេះ​ចិន​ជាទី​ផ្សារ​ល្អ​សម្រាប់​ទេសចរណ៍​កម្ពុជា​ ហើយ​កម្ពុជា​ និង​ចិន​មាន​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋ​ និង​រដ្ឋ​ វិនិយោគិន​ចិន​ ក៏​កាន់តែ​មាន​ទំនុកចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

កន្លង​មក​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងទេសចរណ៍​ ធ្លាប់​បាន​រំពឹង​ទុក​ចំពោះ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​រហូត​ដល់​ ២​ លាន​នាក់​នៅ​ឆ្នាំ​ ២០២០​ ហើយ​ជាមួយ​គ្នា​នេះ​ ក្រសួងទេសចរណ៍​ក៏​បាន​ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​សេវាកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​ប្រើប្រាស់​ភាសា​ចិន​ជា​ភាសា​ទី​បី​ បន្ទាប់​ពី​ភាសា​អង់គ្លេស​៕
​ប្រភពអត្តបទ៖ កាសែត ឡារ៉ែន

Share

Image
Image
Image