en     km
en     km

ឆ្នាំ​២០១៦​ ក្រសួង​រៀបចំ​ដែនដី​ ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ជួន​ពលរដ្ឋ​ជាង​ ៤​លាន​បណ្ណ​ទូ​ទាំង​ប្រទេស​

Share

​ភ្នំពេញ​៖​ក្នុង​ស​ន្និ​បាទ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧​ របស់​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​នេះ​ អនុរដ្ឋលេខាធិកា​ក្រសួង​រៀប ចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​បញ្ជាក់​ថា​ អំឡុង​ឆ្នាំ​២០១៦​ ក្រសួង​បាន​បាន​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជួន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ជាង​ ៤​លាន​បណ្ណ​។​

so-tha-ny
រូបភាពប្រភពពី Freshnews

នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ សេង​ ថា​នី​ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ កម្ម​ និង​សំណង់​ ដែល​ឡើង​ថ្លែងស​ន្ទ​រក​ថា​។​

​យ៉ាងណា​បើ​តាម​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ដដែល​ ឲ្យ​ដឹង​ទៀត​ថា​ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ក្នុង​ការ​ចែក​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជួន​ពលរដ្ឋ​ក្នុង​នោះ​ក្រសួង​ក៏​បាន​ទទួល​ពាក្យ បណ្តឹង​ទំនាស់​ដីធ្លី​ចំនួន​ ៧,៥០០​ករណី​ ហើយ​ដោះស្រាយ​បញ្ចប់ទំនាស់​បាន​ចំនួន​ ជាង​ ៣,៥០០​ករណី​ និង​ករណី​ប​ញ្ចូ​ន​ទៅ​សមត្ថកិច្ច​ដោះស្រាយ​បន្ដ​ជាង​ ២,៥០០​ករណី​។​ ដោយឡែក​បណ្ដឹង​ស្ដី​ពី​ដី​ដែល​ស្ថិត​នៅ​ក្រៅ​ក្រប​ខ័​ណ្ទ​មាន​ជាង​ ៧០០​ករណី​៕

Share

Image
Image
Image