en     km
en     km

ចិន​ស្វែងរក​ការ​សម្របសម្រួល​ជាមួយ​វៀតណាម​ ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

Share

​អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​នៃ​ប្រទេស​ចិន​បាន​មក​កាន់​ទីក្រុង​ហាណូយ​ ដើម្បី​រឹតចំណង​សាមគ្គីភាព​ជា​ប្រវត្តិសាស្ដ្រ​នៃ​ប្រទេស​ទាំង​ពីរ​ ចំ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​លើ​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​ ​លោក​ យ៉ាង​ ជី​ឈី​ ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​ចិន​បាន​ជួប​រដ្ឋមន្ដ្រី​ការ​បរទេស​វៀតណាម​ ផា​ម​ មីង​ប៊ី​ញ​ កាលពី​ថ្ងៃ​ចន្ទ​ដោយ​បង្ហាញ​ការ​ចាប់អារម្មណ៍​ចាំបាច់​នៃ​ការ​អនុវត្ត​សហប្រត្តិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ ។​

ch-vn
​(ពីឆ្វេង) លោក​ យ៉ាង​ ជី​ឈី​ ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​ចិន​បាន​ជួប​រដ្ឋមន្ដ្រី​ការ​បរទេស​វៀតណាម​ ផា​ម​ មីង​ប៊ី​ញ​។ រូបភាពពី៖​ REUTERS

​ប៉ុន្ដែ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​ បាន​រាយការណ៍​ថា​លោក​ យ៉ាង​ ជី​ឈី​ បាន​ពិភាក្សា​អំពី​ភាព​តានតឹង​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទ្វេភាគី​ ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​ ។​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ង​ហួរ​បាន​រាយការណ៍​ថា​ លោក​ យ៉ាង​ ជី​ឈី​ បាន​ពិភាក្សា​អំពី​ភាព​តានតឹង​នៃ​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ មុន​នឹង​លោក​ទៅ​ជួប​អគ្គលេខាធិការ​បក្ស​កុំ​មុ​យ​នី​ស្ដ​វៀតណាម​ ។​

​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​ ក្រសួងការបរទេស​វៀតណាម​ ជំនួប​រវាង​លោក​ យ៉ាង​ ជី​ឈី​ និង​មេដឹកនាំ​វៀតណាម​ផ្ដោត​សំខាន់​បំផុត​នោះ​គឺ​ការ​ស្វែងរក​យន្ដការ​ ចរចា​នៃ​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ដែល​ធ្វើ​យ៉ាងណា​ឲ្យ​ភាគី​ទាំង​ពីរ​អាច​ ទទួលយក​បាន​នូវ​ដំណោះស្រាយ​មួយ​ដោយ​សន្ដិវិធី​ ។​

​តែ​គួរ​កត់​សម្គាល់ថា​ដំណើរ​ទស្សនកិច្ច​របស់​មន្ដ្រីជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ម​ជ្ឍឹ​ត្ត​ការ​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ នឹង​ចេញ​សាលដីការ​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយសារ​តែ​ប្រ​ទស​ហ្វិ​លី​ពី​ន​ ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ផង​ដែរ​នោះ​បាន​ប្ដឹង​ឲ្យ​ជួយ​ដោះស្រាយ​ករណី​ជម្លោះ​នេះ​ ៕​ ប្រភព​:CNA​

Share

Image
Image
Image