en     km
en     km

ចិន​សង្ឃឹមថា​ មី​យ៉ា​ន់​ម៉ា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​ នឹង​មានការ​បង្រួបបង្រួម​ជាតិ​

Share

cover-CN-ambassador-hopes-MM-reconciliation
ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​លោក​ Hong​ Lian​ ប្រចាំ​ប្រទេស​ភូមា​និយាយ​ថា​ ចិន​ស​ង្ឈឹ​ម​ថា​នឹង​មិន​មានការ​វាយប្រហារ​ ឬ​ក៏​បាញ់​ផ្លោង​ចូល​ទឹកដី​ចិន​ជា​ថ្មី​ម្ដងទៀត​ ដោយសារ​តែ​ជម្លោះ​ប្រដាប់​អាវុធ​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ហើយ​ស​ង្ឈឹ​ម​ថា​មី​យ៉ា​ន់​ម៉ា​នឹង​មាន​សន្ដិភាព​នៅ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​។​

​ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​ បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ជាប់​ឆ្នោត​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នឹង​ចូល​កាន់​តំណែង​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​ទៀត​នេះ​។​ ​លោក​ឯកអគ្គរដ្ឋទូត​ចិន​ Hong​ Lian​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​កាសែត​ Mizzima​ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បន្ដ​ទៀត​ថា​ប្រទេស​ចិន​រៀបចំ​ខ្លួន​រួច​ហើយ​ ដើម្បី​ឱ្យ​មាន​នយោបាយ​បើកទ្វារ​ជំហរ​ជាមួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​

​លោក​ Hong​ Lian​ មាន​ប្រសាសន៍​ដូចនេះ​ថា​៖​ «​យើង​ស្វាគមន៍​រដ្ឋាភិបាល​របស់​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នេះ​សម្រេច​បាន​នូវ​សន្ដិភាព​ដោយ​បញ្ចៀស​បាន​នូវ​ការ​វាយប្រហារ​ ឬ​បាញ់​ផ្លោង​ចូល​ទឹកដី​ចិន​ជា​ថ្មី​ម្ដងទៀត​នោះ​ហើយ​គឺ​មាន​សារៈសំខាន់​ដែល​ប្រទេស​មី​យ៉ា​ន់​ម៉ា​មានការ​បង្រួបបង្រួម​ជាតិ​ជាមួយនឹង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ដើម​ភាគតិច​»​។​

​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥​ ពួក​យោធា​រដ្ឋាភិបាល​ភូមា​បាន​ទម្លាក់​គ្រាប់បែក​ជា​ច្រើន​គ្រាប់​ទៅ​លើ​ទឹកដី​ចិន​នៅ​ភាគ​ខាងជើង​ នៅ​ពេល​ដែល​ពួក​គេ​តាម​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ដោយ​បណ្ដា​ឱ្យ​ជនជាតិ​ចិន​បី​នាក់​ស្លាប់​ ជា​ច្រើន​នាក់​រង​របួស​ និង​លំនៅ​ស្ថាន​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​។​

​ដោយសារ​ឧបទ្ទវ​ហេតុនេះ​ ចិន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​មក​ស្ដីបន្ទោស​ ហើយ​គំរាម​ថាបើ​កើត​ឡើងជា​ថ្មី​ម្ដងទៀត​ គឺ​ក្រុង​ប៉េ​កាំ​ង​នឹង​ធ្វើការ​វាយប្រហា​តប​វិញ​៕

​ប្រភព​៖ Mizzima

Share

Image
Image
Image