en     km
en     km

ចិន​ប្រកាស​ស្ថាបនា​រោងចក្រ​នុយ​ក្លេ​រ​អ៊ែ​រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

Share

ប៉េកាំង៖ ​ប្រទេស​ចិន​ប្រកាស​ស្ថាបនា​រោងចក្រ​ដើរ​ដោយ​នុយ​ក្លែ​រ​អ៊ែ​រ​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ភ្លាមៗ​ បន្ទាប់​ពី​ប្រ ទេស​មហាអំណាច​មួយ​នេះ​ បាន​ច្រានចោល​សាលដីការ​របស់​ម​ជ្ឈឹ​ត្ត​ការ​អន្ដរជាតិ​ ដែល​បាន​ប្រកាស​ប្រគល់​សិទ្ធិ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទៅ​អោយ​ប្រទេស​ភី​លី​ពី​ន​។​

china-pilipin-thum
អាវុធនុយក្លេរអ៊ែររបស់ដែលបំពាក់នៅសមុទ្រចិនខាងត្បូង។រូបភាពពីCNA

​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​ប្រទេស​ចិន​បានឱ្យ​ដឹង​ថា​ ការ​ស្ថាបនា​រោងចក្រ​ដើរ​ដោយ​នុយ​ ក្លេ​រ​អ៊ែ​រ​ គឺជា​ផ្នែក​មួយ​ដើម្បី​គាំទ្រ​តំបន់​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ បាន​គ្រប់គ្រង​រួច​ទៅ​ហើយ​។​

​សារព័ត៌មាន​ចិន​ឈ្មោះ​ថា​ Global​ Time​ បាន​ស្រង់​ប្រភព​របស់​មន្ដ្រី​ផ្លូវការ​ប្រទេស​ចិន​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥​ កក្កដា​នេះ​ថា​ ចិន​មាន​គម្រោង​ស្ថាបនា​រោងចក្រ​នុយ​ក្លែ​រ​អ៊ែ​រ​នៅ​តំបន់​នោះ​ ដោយ​មានការ​បណ្ដែត​ប៉ប​ចំនួន​ ២០​ ប៉ុន្ដែ​ប្រភព​ដដែល​នេះ​មិន​បាន​បញ្ជាក់​ថា​ រោងចក្រ​នុយ​ក្លេ​រ​អ៊ែ​រ​នេះ​នឹង​ចាប់ផ្ដើម​ស្ថាបនា​នៅ​ពេល​ណា​ ឬ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ​ គ្រាន់តែ​បង្ហើប​ថា​ គម្រោង​នេះ​និង​ចាប់ផ្ដើម​នៅ​ឆ្នាំ​ ២០១៩​ ។​

​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិត​នៅ​ស្ថានភាព​ប្រទាញប្រទង់​គ្នា​រវាង​ចិន​ និង​ភី​លី​ពី​ន​ ចិន​ និង​វៀតណាម​ ចិន​និង​ម៉ា​ឡេ​ស៊ី​ និង​ចិន​ជាមួយ​ប្រ៊ុ​យ​ណេ​ បាន​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ប៉ុន្ដែ​ចិន​បាន​ស្ថាបនា​កោះ​សប្បិ​និម្មិត​នៅ​តំបន់​នោះ​ចំនួន​ ៣​ កន្លែង​លើ​ផ្ទៃដី​ជាង​ ១​ ម៉ឺន​ហិ​កតា​ ហើយ​ត្រូវ​បាន​ក្រុង​ប៉េ​កាំ​ង​ដាក់​ជា​តំបន់​នេះ​ជា​តំបន់​រណប​នៃ​ដែន​ការពារ​ប្រទេស​របស់​ខ្លួន​ ដោយ​មានការ​ដាក់​ពង្រាយ​គ្រឿង​សព្វាវុធ​ទំនើបៗ​ មាន​ទាំង​យន្ដហោះ​ចម្បាំង​កាំភ្លើង​ធំ​ និង​រថក្រោះ​ផង​ដែរ​៕​

ប្រភព៖CNA

Share

Image
Image
Image