en     km
en     km

ចិន​និង​ជប៉ុន​ សន្យា​ផ្ដល់​រថយន្ដក្រុង​២៤០​គ្រឿង​សម្រាប់​ដឹក​ជន​ពិការ​

Share

ភ្នំពេញ៖ ​លោក​ អ៊ា​ន​ សុ​ឃី​ម​ អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ដក្រុង​ នៃ​សាលា​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៧​ និង​២០១៨​ ខាង​មុខ​នេះ​ ប្រទេស​ជប៉ុន​ និង​ចិន​ នឹង​ផ្ដល់​រថយន្ដក្រុង​ចំនួន​២៤០​គ្រឿង​សម្រាប់​ដឹក​ជន​ពិការ​នៅ​កម្ពុជា​។​

disable-08-1ការ​ថ្លែង​របស់​លោក​ អ៊ា​ន​ សុ​ឃី​ម​ ធ្វើ​ឡើង​នៅ​ក្នុងវេទិការ​សន្ទនា​ រវាង​អង្គការ​ជន​ពិការ​អន្ដរជាតិ​ និង​ដៃគូរ​ពាក់ព័ន្ធ​ កាលពី​ថ្ងៃ​ម្សិលមិញ​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ រាជធានី​ភ្នំពេញ​។​

​លោក​ អ៊ា​ន​ សុ​ឃី​ម​ បាន​បញ្ជាក់​ថា​ រថយន្ដ​ទាំងនោះ​ នឹង​ជួយ​សម្រប​សម្រួលការ​ធ្វើ​ដំណើរ​របស់​ជន​ពិការ​ដែល​ត្រូវធ្វើ​ដំណើរ​តាម​រថយន្ដក្រុង​ដោយ​មាន​ជំរាល​ ងាយស្រួល​ដល់​ជន​ពិការ​ឡើង​លើ​រថយន្ដ​។​

​នៅ​ក្នុង​វេទិការ​នេះ​ដែរ​ អង្គការ​ជន​ពិការ​អន្ដរជាតិ​ រួម​និង​ជន​ពិការ​ មួយ​ចំនួន​បាន​អំពាវនាវ​ឱ្យដៃ​គូរ​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​យ៉ាងណា​ អនុគ្រោះ​ដល់​ជន​ពិការ​កម្ពុជា​ ដែល​ត្រូវធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​ និង​តាម​សេវា​ដឹក​ជញ្ជូន​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image