en     km
en     km

ចិនមានផែនការបញ្ចប់ការដឹកនាំរបស់គីមជុងអ៊ុនឆាប់ៗនេះ

Share

នៅទីបំផុតរដ្ឋាភិបាលចិនបានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរអំណាចរដ្ឋនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន តាមសំពាធសហរដ្ឋអាមេរិក និងសហគមន៍អន្ដរជាតិ ដោយសារសន្យាបញ្ចប់ការដឹកនាំរបស់ លោក គីម ជុងអ៊ុនឆាប់ៗនេះ។នេះបើ យោងតាមគេហទំព័របរទេសមួយ Sunday Express .com ដែលបានចុះផ្សាយនៅថ្ងៃទី ១ តុលា ឆ្នាំ២០១៧នេះ។

តាមគេហទំព័រដដែល ផែនការរបស់ទីក្រុងប៉េកាំងបញ្ចប់អំណាច គីម ជុងអ៊ុន នៅកូរ៉េខាងជើង ក៏ស្របពេលដែលប្រភពជិតស្និទ្ធនឹងកូរ៉េខាងត្បូងបានបង្ហើបឱ្យដឹងថា លោក គីម ជុងអ៊ុន អាចនឹងត្រូវបានធ្វើឃាតដោយក្រុមអត្ដឃាតពិសេសណាមួយ បើរដ្ឋាភិបាលចិនមិនអាចនិយាយឱ្យគីម ជុងអ៊ុន ព្រមចាកចេញពីតំណែងនោះ ។

តែយ៉ាងនេះក្ដី ការដែលទីក្រុងប៉េកាំងមានផែនការដូចនេះ ក៏ស្របពេលដែលរដ្ឋមន្រ្ដីការបរទេស Rex Tillerson បានទៅដល់ទីក្រុងប៉េកាំងហើយបានពិភាក្សាជាច្រើនជាមួយមេដឹកនាំចិន។

ក្នុងជំនួបនោះ រដ្ឋមន្រ្ដីការបរទេសអាមេរិករូបនេះបានគាបសង្កត់យ៉ាងខ្លាំងអោយក្រុងប៉េកាំងដាក់គំនាបអោយបានខ្លាំងក្លាបំផុត បើពុំនោះទេ ក្រុងព្យុងយ៉ាងមិនខ្លាចញញើតឡើយ។

យ៉ាងនេះក្ដី មិនទាន់មានប្រភពជាក់លាក់ណាមួយបន្ថែមទៀត ពីផែនការចិនរៀបចំទម្លាក់ គីម ជុងអ៊ុនពីអំណាចនោះទេ៕ Sunday Express .com

 

Share

Image
Image
Image