en     km
en     km

ចិនបដិសេធនូវព័ត៌មានថាចិនបានបញ្ជូនទ័ពទៅជួយរបបម៉ាឌូរ៉ូ

Share

អ្នកនាំពាក្យក្រសួងការបទេសចិន កាលពីទី៤មេសា បានទាត់ចោលសេចក្ដីរាយ​ការណ៍​ព័ត៌​មាន ​របស់ប្រទេសវេណេហ្សូអេឡា ដែលបានចុះផ្សាយថា ចិនបានបញ្ជូនទ័ពទៅជួយការពារ​របប​លោកម៉ាឌូរ៉ូ។

តាមការចុះផ្សាយនៃសារព័ត៌មានគេហទំព័រZerohedge .com  អ្នកនាំពាក្យ Geng Shuang បានចាត់ទុកជាព័ត៌មានមិនពិត។ អ្នកនាំពាក្យ ទទូចថា ចិនបានអំពាវនាវដល់កម្លាំងប្រជែងគ្នា ទាំងពីរ ត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយសម្រាប់ចិនសន្យាមិនជ្រៀតជ្រែក​កិច្ចការ ផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។

តែយោងតាមព័ត៌មាន របស់គេហទំព័រ Al-Masdar News, បានចុះផ្សាយថាចិនបាន​បញ្ជូន​ទ័ព១២០នាក់នៅពេលចិនបញ្ជូនជំនួយ៦៥តោនតាមរយន្តហោះទៅអោយរបបម៉ាឌូរ៉ូ។

កាលពីសប្ដាហ៍ទី២នៃខែមីនា រុស្ស៊ីបានបញ្ជូនជំនួយ៣៥តោន និងអ្នកជំនាញការយោធា១០០​នាក់​​ទៅ​ជួយរបបលោកម៉ាឌូរ៉ូ។ ករណីនេះ នាំអោយអាមេរិកព្រមានអោយរុស្ស៊ីដកចេញ​ពីវិញ​ជាបន្ទាន់។

ចិននិងរុស្ស៊ី គឺជាម្ចាស់បំណុលដ៏ធំនៃរបបម៉ាឌូរ៉ូ។ ប្រទេសទាំងពីរនេះ សុទ្ធតែមានភាគហ៊ុន ក្នុងការដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនប្រេងរបស់ប្រទេសវេណេហ្សូអេឡា។ រុស្ស៊ីបានប្រាប់អាមេរិកថាខ្លួនបញ្ជូនទ័ពទៅវេណេហ្សូអេឡា ដើម្បីការពារផល​ប្រយោជន៍​របស់រុស្ស៊ី៕

Share

Image
Image
Image