en     km
en     km

ចិននិងរុស្ស៊ីធ្វើសមុទ្រយុទ្ធ ខណៈអាមេរិកនិងកូរ៉េធ្វើសមយុទ្ធត្រៀមធ្វើសង្រ្គាម

Share

ស្ថានការណ៍យោធា លើឧបទ្វីបកូរ៉េកាន់តែធ្ងន់ធ្ងរឡើងៗ ដែលនៅខណៈនេះ សូម្បីតែ រុស្សី និងចិន ក៏បានចាប់ផ្តើមធ្វើសមយុទ្ធ ដើម្បីការពារខ្លួនករណីមានសង្គ្រាមផ្ទុះឡើង រវាង សហរដ្ឋអាមេរិក និង កូរ៉េខាងជើង។

សេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួន បានចុះផ្សាយថា នៅតាមព្រំដែន ចិន កូរ៉េខាងជើង គឺកងទ័ពចិន កំពុងធ្វើសមយុទ្ធដោយប្រើប្រាស់ កាំភ្លើងធំ និង យន្តហោះ ផងដែរ។ ចំណែកឯតាមព្រំដែន កូរ៉េខាងជើង រុស្សី ឯណោះវិញគឺកងទ័ពរុស្សីកំពុងតែធ្វើសមយុទ្ធដែរ ដោយប្រើប្រាស់សុទ្ធតែកាំភ្លើងធំៗ។ សមយុទ្ធដែល កំពុងធ្វើឲ្យកម្រើក ឧបទ្វីបហើយដែលមានការព្រមានថា កូរ៉េខាងជើង និង អាមេរិក អាចនិងផ្ទុះសង្គ្រាម នោះ គឺសមយុទ្ធនេះធ្វើឡើងដោយកងទ័ព អាមេរិក និង កូរ៉េខាងត្បូង ដោយ ប្រើប្រាស់យន្តហោះចម្បាំង ទំនើប ៗ រហូតដល់ ២៣០ គ្រឿង។

កូរ៉េខាងជើងបានព្រមានថា សមយុទ្ធអាមេរិក កូរ៉េខាងត្បូង និង អាមេរិក គឺជាការចាប់ផ្តើមបញ្ឆេះ សង្គ្រាម ប្រឆាំង នឹង កូរ៉េខាងជើងរួចទៅហើយ។ ក្រុងព្យុងយ៉ាងព្រមានថា នឹង វាយប្រហារដោយអាវុធនុយក្លេអ៊ែរ បើដំណាក់ការសង្គ្រាមផ្ទុះឡើងនោះ ៕ ប្រភពៈKBS world radio និង The Telegraph

Share

Image
Image
Image