en     km
en     km

ចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ខណៈសាលក្រមតុលាការមជ្ឈឹត្តការអន្តរជាតិជិតមកដល់

Share

ក្រុងប៉េកាំង៖ រដ្ឋបាលផ្នែកសុវត្ថិភាពដែនសមុទ្រនៃប្រទេសចិនបាននិយាយនៅថ្ងៃអាទិត្យទី ០៣ នេះថា ចិននឹង រៀបចំធ្វើ សមយុទ្ធយោធានៅប្រជុំកោះ Paracel ក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង ខណៈការសម្រេចសេចក្តី របស់តុលាការអន្ដរជាតិ ករណីជម្លោះដណ្តើមដែនកោះរវាងប្រទេសចិន និងប្រទេសហ្វីលីពីនជិតចូលមកដល់។

China-thum-03-07-16
រូបភាពពី Reuters

ចិនតែងតែអនុវត្ដធ្វើសមយុទ្ធនេះជារឿយៗ នៅសមុទ្រចិនខាងត្បូង ដែលតំបន់នេះកំពុងតែមានជំលោះទាមទារដែនដីរៀងៗ ខ្លួនរវាងប្រទេសមួយចំនួន រួមមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់។

ភាពតានតឹងកាន់តែកើនឡើង ខណៈថ្ងៃស្តាប់សាលក្រមរបស់មជ្ឈឹត្តការអន្តរជាតិទីក្រុងឡាអេ កាន់តែខិតជិតចូលមកដល់ នៅថ្ងៃទី ១២ ខែកក្តដាខាងមុខនេះ រវាងប្រទេសចិន និងហ្វ៊ីលីពីន លើសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍ខ្លីមួយរបស់ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិន ដែលបានបង្ហោះលើបណ្តាញអ៊ីនធើណែតបានឱ្យដឹងថា ការធ្វើសមយុទ្ធនោះនឹងធ្វើឡើង ពីថ្ងៃទី ៥ ដល់ទី ១១ ខែកក្កដា  ដោយយកទីតាំងធ្វើសមយុទ្ធនៅកោះហៃណាន ភាគខាង កើតប្រទេសចិន រួមទាំងនៅប្រជុំកោះ Paracels ផងដែរ។

សេក្តីថ្លែងការណ៍បន្តថា នាវាដែលចរាចរឆ្លងកាត់តំបន់នេះត្រូវបានហាមឃាត់ មិនឱ្យចូលទៅក្នុងដែនទឹកនោះក្នុងអំឡុង ពេលសមយុទ្ធឡើយ។

មន្រ្តីសហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រទេសចិនបានសាងសង់ផ្លូវមួយខ្សែនៅកោះ Woody នោះ ដែលជា តំបន់នៃវត្តមាន របស់ចិនធំបំផុតនៅលើប្រជុំកោះ Paracels នេះ និងបានដាក់ជើងទំរមីស៊ីលពីដីទៅអាកាសនៅទីនោះផងដែ ។

ប្រទេសចិននិយាយថា សមយុទ្ធនេះគឺជាសិទ្ធិរបស់ខ្លួនក្នុងការធ្វើអ្វីដែលខ្លួនចង់បាននៅលើកោះនៅក្នុងសមុទ្រចិនខាង ត្បូងដោយនិយាយថា ជាទឹកដីរបស់ប្រទេសចិនតាំងពីសម័យបុរាណ។

សមុទ្រចិនខាងត្បូងគឺជាប្រព័ន្ធពាណិជ្ជកម្មនាវាចរណ៍មួយដែលចិនថា មានទឹកប្រាក់ប្រមាណ  5 ពាន់ពាន់លានដុល្លារ ។

ប្រភព: Reuters

Share

Image
Image
Image