en     km
en     km

ចក្រភព​អង់គ្លេស​បញ្ជូន​កងទ័ព​ ៥០​នាក់​ បន្ថែម​ទៀត​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Share

អង់គ្លេស៖ ​ចក្រភព​អង់គ្លេស​បាន​បញ្ជូន​បុគ្គលិក​យោធា​របស់​ខ្លួន​ជាង​ ៥០​ នាក់​បន្ថែម​ទៀត​ ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដើម្បី​បណ្ដុះបណ្ដាល​និង​ផ្ដល់​ប្រឹក្សា​ដល់​កងកម្លាំង​សន្តិសុខ​នៅ​ទីនោះ​។

Enland-thum
ទ័ពអង់គ្លេសក្នុងទឹកដីអា​ហ្វ​ហ្គា​នី​ស្ថាន។រូបភាពពីBBC

​កងទ័ព​គេ​ជាង​៥០​ នាក់​នោះ​ នឹង​ចូលរួម​ជាមួយ​ទាហាន​អង់គ្លេស​ ៤៥០​នាក់​ ដែល​មាន​វត្តមាន​ស្រាប់​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដែល​ជា​គោលដៅ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​អំពើ​ភេរវកម្ម​ និង​ផ្តល់​ការ​   បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​។​
​ក្រុម​មន្ត្រី​កងទ័ព​បាន​បន្ថែម​ថា​ ការ​បញ្ជូន​កងទ័ព​បន្ថែម​នេះ​គឺ​មិនមែន​ជា​ផ្នែក​មួយ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​តា​លី​បង់​ឡើយ​។​
​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ កងទ័ព​ចក្រភព​អង់គ្លេស​ ត្រូវ​បាន​ដឹក​ចាកចេញ​ទៅ​កាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំ​ ២០១៦​នេះ​ ប៉ុន្តែ​បេសកកម្ម​នេះ​នឹង​ពន្យារ​ហូត​ដល់​ឆ្នាំ​ ២០១៧​ ខាង​មុខ​វិញ​។​

​លោក​ Cameron​ បាន​ប្រកាស​នៅ​ក្នុង​ជំនួប​កំពូល​នៃ​អង្គការ​ណា​តូ​នៅ​ទីក្រុង​ វ៉ា​សូ​វី​ ប្រទេស​ ប៉ូ​ឡូញ​ ថា​ វា​ចាំបាច់​ណាស់​ដែល​អង្គការ​ណា​តូ​«​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ និង​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដើម្បី​បណ្តេញ​ភេរវ​ករ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។​  ​លោក​បន្ត​ថា​៖«​ចក្រភព​អង់គ្លេស​នឹង​ធ្វើការ​បន្ថែម​ទៀត​ ដើម្បី​បណ្តុះបណ្តាល​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ ខណៈ​ពេល​ដែល​ការ​ដាក់​ពង្រាយ​កងទ័ព​ 50​ នាក់​បន្ថែម​ទៀត​ ដើម្បី​ផ្តល់​នូវ​ការ​ហ្វឹ​ង​ហ្វឺ​ន​ ដល់​កងកម្លាំង​សន្តិសុខ​ ជា​ពិសេស​កម្លាំង​ការពារ​អាកាស​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។​

​លោក​ក៏​បាន​ប្រកាស​ទៀត​ថា​ សមាជិក​សភា​នឹង​បោះ​ឆ្នោត​ដើម្បី​ដាក់​ពង្រាយ​ នាវាមុជទឹក​ចំណាស់​ដែល​ផ្ទុក​ដោយ​ប្រព័ន្ធ​មី​ស៊ី​ល​នុយក្លេអ៊ែរ​ Trident​ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា​ខាង​មុខ​នេះ​ទៅ​កាន​ទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

​ចំណែក​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ប្រកាស​នៅ​ស​ប្តា​ហ៍​នេះ​ថា​ កងទ័ព​អា​មេ​រិ​ក​នឹង​ដក​ចេញ​ម្តង​បន្តិចៗ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ​បន្ថែម​ពី​នេះ​ ចក្រភព​អង់គ្លេស​ នឹង​ដាក់​ពង្រាយ​កងទ័ព​ ២១​នាក់​ ចូលរួម​ក្នុង​បេសកកម្ម​ប្រើ​កាំ​ជ្រួញ​ប្រឆាំង​ភេរវកម្ម​ ហើយ​កងទ័ព​ ១៥​នាក់​ នឹង​ត្រូវ​បាន​ចូលរួម​បណ្តុះបណ្តាល​នៅ​ក្នុង​ការ​ហ្វឹកហាត់​ភាព​ជា​អ្នកដឹកនាំ​ដល់​មន្ត្រី​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​កងទ័ព​លេខ​ ១៣​ នឹង​ចូលរួម​គាំទ្រ​គោល​ជំហរ​បេស​កម្ម​ជាមួយ​អង្គការ​ណា​តូ​។​

​លើស​ពី​នេះ​ទៀត​ ប្រទេស​អង់គ្លេស​នឹង​ពង្រីក​ការ​ផ្តល់​មូលនិធិ​របស់​ខ្លួន​ ៧០​លាន​ផោន​ ក្នុង​ ១​ឆ្នាំ​សម្រាប់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ រហូត​ដល់​ឆ្នាំ​ ២០២០​ ហើយ​គណកម្មាធិការ​នឹង​បន្ថែម​ ១៧៨​ លាន​ផោន​ ដល់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់​ប្រធានាធិបតី​លោក​ Ashraf​ Ghani​។​

​កាលពីដើម​ស​ប្តា​ហ៍​នេះ​ លោក​ អូ​បា​ម៉ា​ បាន​ប្រាប់​អ្នកកាសែត​ថា​ ស្ថានភាព​សន្តិសុខ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្ថិត​នៅ​ក្នុង​«​ភាព​ច្បាស់លាស់​»​ ដោយសារ​ក្រុម​អត្តឃាត​តា​លី​បង់​វាយប្រហារ​ទីក្រុង​កា​ប៊ុល​ និង​ ទីក្រុង​ដទៃ​ទៀត​។​ ​លោក​ អូ​បា​ម៉ា​ បាន​និយាយ​ថា៖«​ជំនួស​ឱ្យ​ការ​ថយ​ចុះ​នៃ​ចំនួន​កងទ័ព​ ៥៥០០​ នាក់​ នៅ​ចុងបញ្ចប់​នៃ​ឆ្នាំ​នេះ​។​ សហរដ្ឋអាមេរិក​ ប្រហែល​នឹង​រក្សា​កងទ័ព​ប្រមាណ​ ៨៤០០​ នាក់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ នៅ​ឆ្នាំ​ក្រោយ​នេះ​ ដែល​ជា​អាណត្តិ​ចុង​ក្រោយ​របស់​លោក​»​។​

​លោក​ អូ​ប៉ា​ម៉ា​ បន្ថែម​ថា​៖«​វា​គឺជា​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​យើង​ ជា​ពិសេស​បន្ទាប់​ពី​សាច់ឈាម​ និង​ការ​បណ្តាក់ទុន​នៃ​ទ្រព្យសម្បតិ្ត​របស់​យើង​ទាំងអស់​គ្នា​ នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ផ្តល់​ទៅ​ឲ្យ​ដៃគូរ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ឱកាសល្អ​បំផុត​ ដើម្បី​ទទួល​បាន​ជោគជ័យ​ »

​ប្រភព​៖​  BBC​

Share

Image
Image
Image